លំដាប់អភិជន! អ្នក​សុំ​ទា-ន​ហាយ​សូ ​គ្រាន់តែ​អាហារ​សម្រន់​១​ពេល​២​ម៉ឺន​ ផឹក​កាហ្វេ​១​កែវ​ ១​ពាន់​ឲ្យ​ តែ​ឲ្យ​លុយ​ធៀប​រហូត​ដល់…(មាន​វីដេអូ)

ថ្មី​ទៀត​ហើយ! អ្នក​សុំ​ទា-ន​ហាយ​សូ ​គ្រាន់តែ​អាហារ​សម្រន់​១​ពេល​២​ម៉ឺន​ ផឹក​កាហ្វេ​១​កែវ​ ១​ពាន់​ឲ្យ​ តែ​ឲ្យ​លុយ​ធៀប​រហូត​ដល់…(មាន​វីដេអូ)
ប្រិយមិត្ត ប្រហែលជា​នៅចាំ​បាន​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ ម្ចាស់​ហាង​លក់​ទូរ​សព្ទ​មួយ​កន្លែង ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chendalen Phoneshop បាន​បង្ហោះ​វីដេអូ​មួយ ពាក់ព័ន្ធ​ទៅ​នឹង​អ្នកសុំទា-ន​ម្នាក់ ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​នៅ​ពេល​នោះ។


​អ្វី​ជាការ​ចាប់អារម្មណ៍ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ បុរស​អ្នកសុំទា-ន​ ហាយសូ​រូបនេះ បាន​អះអាងថា កាលពី​មិនទាន់​កូ​វីដ​៣​ថ្ងៃ រក​បាន ១​លាន ឥឡូវ​សល់​តែ ៧០​ម៉ឺន​ទេ បាត់ៗ ហៅ​មិនឮ​ហ្មង​។ លោក​ថា រាល់ថ្ងៃ​មាន​ប្រពន្ធ​២ កូន​៦ នាក់​។​

លើសពីនេះ អ្នកសុំទាន​ដ៏​ចាប់អារម្មណ៍​រូប​នេះ បាន​បន្ត​ទៀ​ថា ខ្លួន​ធ្វើការ​សុំទា-ន​មែន ប៉ុន្តែ​ខ្លួន​ជក់​៣ លេខ ផឹក ABC អត់​មាន​ថោ​.​កទាប​ទេ សំខាន់​កុំ​ឲ្យ​ដើរ​លួ​.​ច​គេ​បាន​ហើយ​។ ចំពោះ​ប្រពន្ធ​តែ​​​ខឹង ម្នាក់ ខ្លួន​លែង​ទាំង​២ ហើយ​យក​២​ទៀត ព្រោះ​សំខាន់​ខ្លួន​អ្នក​រកលុយ​…​។​

​ដោយឡែក​ថ្មីៗ​នេះ​ទៀត វីដេអូ​ផ្សេងទៀត​របស់លោក ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី​នៅក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​វីដេអូ​មួយ​នោះ គេ​ឃើញ​បុរស​អ្នកសុំទាន​កាលី​ប​រូបនេះ លើកឡើង​ដូច​ពេល​មុន​ថា ៣​ថ្ងៃ​១​លាន ឥឡូវ​សល់​៧០​ម៉ឺន​ទេ​។​


ពេលឮ​លោក​ឆ្លើយ​បែបនេះ ស្រាប់​តែមាន​បុរស​ម្នាក់​សួរ​លោក​ថា ចាយ​គ្រាន់​ដែរ​? ជាការ​ឆ្លើយតប អ្នកសុំទាន​រូបនេះ បញ្ជាក់ថា អ្នកសុំទាន​មែន តែ​១​បាយ ១​ចាន ម្ហូប​១​ចាន គិតលុយ​អស់​៥​ដុល្លារ​។ នេះ​គ្រាន់តែ​ជា​អាហារសម្រន់​ទេ ហើយ​ល្ងាច​ដាក់​ABC២​កំប៉ុង ជក់​៣​លេខ​ទៀត​។​

ពេល​គេ​និយាយថា «​ដាក់​ទៅ​សាច់​ស្អាត​ម៉​ង​» ស្រាប់តែ​អ្នកសុំទាន​រូបនេះ ឆ្លើយថា មិន​ស្អាត​ទេ សំខាន់​មាន​លុយ ពិការ​កាយសម្បទា តែ​ចិត្ត​មិន​ពិការ​ទេ ផឹក​កាហ្វេ​១​កែវ​ តែ​១​ពាន់​ទេ ខ្លួន​ឲ្យ​អ្នក​លើក​កាហ្វេ​មក ដល់​១​កែវ ១​ម៉ឺន​រៀល​ឯណោះ​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម ៖


Related posts

Leave a Comment