Wow! នំខេក​មង្គលការ​កូន​ប្រុស​ច្បង​ គង់ សុជាតិ ធំ​​ញាក់​សាច់ ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ពិសេស​ ពី​សំណាក់​លោក…

ក្រោយ​ភ្ជាប់ពាក្យ​ជាមួយគ្នា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នោះ​, ទី​ផុត កូនប្រុស​ច្បង​អ្នកនាង គង់ សុជាតិ ដែលមាន​ឈ្មោះថា ម៉ៅ សាល់​ភាព​បុត្រ បាន​ដឹកនាំ​ភរិយា​ដ៏​ស្រស់ស្អាត​ឈ្មោះ ឈន ពុទ្ធា​វីន ចូល​រោងការ​ហើយ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ។


ពិធីមង្គលការ​របស់​ពួកគេ ធ្វើឡើង​នៅ​The Premier Centre Sen Sok​ជាមួយនឹង​ការ​ការរៀបចំ​តុបតែង ព័ស្តុភារ​បណ្ដា​ការល្អ​ប្រណីត មាន​ផ្កា​ភ្ញី​ស្រស់ៗ​។ ចំណែកឯ​កូនកំលោះ​កូនក្រមុំ ក៏​ស្រស់ស្អាត និង ស្រស់​សង្ហា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់​។​


នៅក្នុង​កម្មវិធី​ពេលព្រឹក​នេះ គេ​ក៏​ឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​សុទ្ធតែជា​អ្នកសិល្បៈ និង អ្នកមាន​មុខមាត់​ក្នុងសង្គម ក្នុងនោះ​មានដូចជា លោកជំទាវ ហ៊ុន ស៊ី​ណាត​, លោក ជា វណ្ណា​រិ​ទ្ធ និង​ភរិយា​, អ្នកនាង យក់ ថិ​ត​រដ្ឋា និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត​,


តារាចម្រៀង នៅ ស៊ី​នឿន​, ពិធីការ សុខ រ៉ាស៊ី , តារា​សម្ដែង អ៊ឹម ជីវ៉ា​, ពិធីករ ប៉ែន ចំរុង និង​ភរិយា​, អ្នកនាង សាយ សៀ​រ៉ា​, តារាចម្រៀង សុខ សីឡា​លីន​, លោក អេ​ឡិច ចាន់​ត្រា​, ឯម រៀម​,​អ្នកនាង យុគ ចិន្តា​, ម៉ា​ដូ​ណា ជាដើម​។​


ក្រៅពី​វត្តមាន​បុគ្គល និង​តារា​ល្បីៗ​ចូលរួម​, អ្វី​ជាការ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​នំ​ខេ​ក​អាពាហ៍ពិពាហ៍ ដែល​ធ្វើឡើង​យ៉ាង​សម្រិតសម្រាំង​ត្រៀម​កាត់​នា​រាត្រី​ថ្ងៃ​មង្គលការ​នេះ​វិញ ឃើញថា ធំ​ស្រស់ស្អាត​មិនធម្មតា​នោះទេ​។​


ខំ​នេ​ក​នេះ ធ្វើឡើង​យ៉ាង​ពិសេស​ពី​លោក គង់ សង្វា​ដា​នី គឺជា​ប្អូនប្រុស​បង្កើត​របស់​អ្នកនាង គង់ សុជាតិ ត្រៀម​សម្រាប់​មង្គលការ​ក្មួយប្រុស​ដំបូង​របស់លោក​។ អ្នកគាំទ្រ ឃើញ​ហើយ បាន​លាន់មាត់​សរសើរ​មិន​ស្ទើរ​នោះទេ ជាមួយនឹង​ការ​អបអរ​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែលជា​កូន​ពិធី​ការិនី​ដ៏​ល្បី​នេះ​៕

Related posts

Leave a Comment