ទម្លាយអាថ៌កំបាំង! ចេះតែ​ឆ្ងល់​ហេតុ​អី កន្លែង​នេះ អ្នកស្រី ទ្រី ដា​ណា ធំ​ម៉េ​ស​, ដល់​សាមីខ្លួន​ប្រាប់​ទើប​ធ្លាយ​ការពិត​ថា​…(មានវីដេអូ)

អ្នកស្រី​ទ្រី ដា​ណា ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជាមួយ​នឹង​ការកាប់​កប់​លើ​មុខ​ជំនួញ មាន​លុយ មាន​ឡាន មាន​វិឡារ ជាដើម​នោះ ហើយ​បើ​ក្រឡេក​មក​មើលរូប​សម្រស់​វិញ បើ​ទោះ​ពេលនេះ កូន​៣​ក៏ពិតមែន តែ​ក្រមុំ​សុំ​ចាញ់​តែម្ដង​។​


អ្នកស្រី ទ្រី ដា​ណា ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់ ដែល​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ អ្នកជំនួញ​ឆ្នើម​រូប​នេះ មាន​ឪពុក​ឈ្មោះ ងួន ទ្រី និង​អ្នក​ម្ដាយ​ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង​២ បាន​ទទួល​មរណភាព​ទៅ​ហើយ ដោយ​ជំងឺ​ប្រចាំ​កាយ។

បច្ចុប្បន្ន អ្នកស្រី ទ្រី ដា​ណា កំពុង​រស់នៅ​ជា​អ្នក​ម្ដាយ​Single​ដ៏​រឹងមាំ​ជាមួយ​នឹង​ការ​ដើរ​តួនាទី​ជា​អាណាព្យាបាល ចិញ្ចឹម​បីបាច់​កូន​យ៉ាង​ល្អ ហើយក៏​ដើរ​តួនាទី​ជា​អ្នកដឹកនាំ ដែល​មាន​សមាជិក​ក្នុង​ដៃ​រាប់​ម៉ឺន​នាក់។


និយាយ​ពី​រឿង​ស្នេហា​វិញ បច្ចុប្បន្ន អ្នកស្រី​ទ្រី ដា​ណា កំពុង​ប្រកាស​បើក​បេះដូង តែ​មិនទាន់​រក​ឃើញ​បុរស​ណា​ម្នាក់ ដែល​សក្ដិសម​នៅឡើយ​ទេ។ ទន្ទឹម​នឹង​កំពុង​រង់ចាំ​វត្តមាន​បុរស​ល្អ​ចូល​ក្នុង​ជីវិត​នេះ​ដែរ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ថែ​សម្រស់​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​នោះ​កន្លែង​ពិសេស មើល​ទៅ​មាន​លក្ខណៈ​ខុសប្លែក​គួរ​ឲ្យ​កត់សម្គាល់។

ត្រង់​ចំណុច​នេះ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​មាន​ចម្ងល់​នោះ កាលពី​ពេល​ថ្មីៗ​នេះ អ្នកស្រី បាន​ចេញ​វីដេអូ លើ​ទីក​តុ​ក​ទម្លាយ​អាថ៌កំបាំង​នេះ ដោយ​បញ្ជាក់​ថា «​បងប្អូន​មួយ​ចំនួន​ភ្ញាក់ផ្អើល​មែនទែន​ថា ចែ​ដា​ណា ឥឡូវ​ធំ​ម៉េ​ស ចាស​ធំ​យូរហើយ តែ​គេ​អាច​ដែល​បញ្ចេញ និយាយ​រួម​គេ​សម្ងំ​លាប​ឡេ​ពង្រីក​ដើមទ្រូង​បងប្អូន​…»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖


Related posts

Leave a Comment