បរទេស ៖ អ្នកនាងតុងៗ មានអាយុ ២៩ឆ្នាំហើយ រហូតមកដល់ ពេលនេះនាងបានរៀបការជាមួយប្ដីអស់រយៈពេល៦ឆ្នាំមកហើយ តែនៅតែមិនទាន់មានកូនសូម្បីតែម្នាក់។ ពេលនោះពួកគេទាំងពីរ ទៅពិនិត្យរាងកាយ នៅពេទ្យ ក៏សង្កេតឃើញថា ដូចជាគ្មាន អ្វីខុសពីធម្មតាទេ។
អ្នកទាំងពីរធ្លាប់ឈ្លោះគ្នា ដោយសាររឿងនេះ ជាច្រើនដងមកហើយ រហូតប៊ិះ នឹងឈានដល់ការបែកបាក់គ្នាទៀតផង។ អ្នកទាំងពីរក្លាយជាសាច់រឿង ដែលអ្នកភូមិយកមកនិយាយ គ្រប់ពេល ព្រោះរាល់ពេលអ្នកភូមិកើតកូន អ្នកទាំងពីរឃើញ តែងតែឈ្លោះគ្នា។
ដើម្បីកុំឲ្យខ្មាសអ្នកភូមិ និងឈ្លោះគ្នាប្ដីប្រពន្ធ ដោយសារចង់បានកូនទៀតនោះ ពួកគេក៏សម្រេចចិត្តទៅពេទ្យពិនិត្យមើលម្ដងទៀត។ លើកនេះ គឺទៅពេទ្យធំនៅឯទីក្រុង ពេលទៅដល់ពេទ្យ ក៏ពិនិត្យឃើញថា ក្នុងស្បូនរបស់តុងៗ មានរបស់ម្យ៉ាងគឺកម្ទេចសា–ក-ស- ព-របស់ទារ.ក ដែលលាក់ខ្លួនជាយូរមកហើយ។
គ្រូពេទ្យប្រាប់ថា នេះដោយសារមកពីកាល ដែលយកកូនចេញ គឺធ្វើមិនស្អាតយកមិនអស់ ទើបបណ្ដាលអោយគ្មានកូន។ បើជ្រុលជាស្រលាញ់គ្នា ជាប្ដីប្រពន្ធហើយ លើកលែងទោសអោយគ្នាម្ដងទៅ រួចចាប់ផ្ដើមដេកជាមួយគ្នា យកកូនជាថ្មីទៅវាចប់ហើយ។
ដោយដឹងបែបនេះ បុរសជាប្ដីឈឺចិត្តធ្លាក់ថ្លើមក្ដុក សុំប្រពន្ធលែងតែម្ដង។ ទោះយ៉ាងណា ពេទ្យប្រាប់បន្តថា ប្រពន្ធធ្លាប់មានកូនជាមួយអ្នកផ្សេង តែតុងៗនាងក៏ស្រលាញ់យើង មករស់នៅជាមួយយើងហើយ អញ្ចឹងសូមលោកប្ដីគិតម្ដងទៀត កុំលែងលះឆៅៗអញ្ចឹងអី៕