អ្នកគាំទ្រ បានសម្ដែងការអបអរសាទរ និងសរសើរមិនដាច់ពីមាត់ ក្រោយពីប្រទះឃើញ Ngoun Xiang ដែលជា ម្ចាស់ហាង បីយូធីស្ទរ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជូនគូស្នេហ៍របស់ខ្លួនលើកទី១ នៅថ្ងៃខួបកំណើត។
បង្ហោះភ្ជាប់ជាមួយរូបថត និងវីដេអូ ជាច្រើន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់ហាង ដែលមានប្រវត្តិដ៏កម្សត់រូបនេះ បានរៀបរាប់ថា «គេថា ប្តីខំ ប្រពន្ធប្រឹង មិនយូរមិនឆាប់គង់តែក្លាយជាអ្នកមានលើកទីមួយ ដែលទិញ កាដូរជូនគាត់អត់ចេះ surprise ទេ ដឹកដៃទៅទិញហ្មងសុំពាក្យជូនពរម្នាក់មួយមកHBD my love Hea Seth»។
បន្ថែមលើនេះ នៅថ្ងៃខួបកំណើតនោះ មានចាប់រង្វាន់លុយសុទ្ធទៀតផង។ បង្ហោះភ្ជាប់ជាមួយវីដេអូ ចាប់រង្វាន់លុយសុទ្ធនោះ ម្ចាស់ហាងដ៏ជោគជ័យខាងលើនេះ បានរៀបរាប់ទៀតថា «ចាប់រង្វាន់ ប្រាក់សុទ្ធ ក្នុង ថ្ងៃ BD ហ៊ាគាត់ ចាប់ត្រូវរហូតហ្មងសំខាន់ បានលុយហើយអត់យកទេអោយមកឯងវិញខ្ញុំឯនេះឮតែគេអោយវិញ ទទួលដៃ10»។
នៅក្នុងវីដេអូនោះ គេសង្កេតឃើញថា ប្ដីរបស់ម្ចាស់ហាងខាងលើ បានចាប់រង្វាន់ឃើញលុយដុល្លារទាំងបាច់ៗចំនួន៨ដុំ ដោយមួយដុំមានទឹកប្រាក់១ម៉ឺនដុល្លារ។ ដូច្នេះសរុបលុយសុទ្ធសម្រាប់ចាប់រង្វាន់នោះ មានរហូតដល់ទៅ៨ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណា អ្វីគួរឲ្យសរសើរនោះ ដូចម្ចាស់ហាងខាងលើបានបញ្ជាក់អញ្ចឹង ប្ដីរបស់ខ្លួនមិនយកលុយរង្វាន់នោះទេ ដោយប្រគល់ឲ្យភរិយាជាទីស្រឡាញ់វិញ។ ប្រការនេះ ធ្វើឲ្យអ្នកទស្សនាហើយ បានសម្ដែងក្ដីរំភើបជំនួសពួកគេ និងចូលរួមអបអរសាទរជាច្រើន៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖