ផ្លែចេក មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព, ងាយស្រួលរក, ឆ្ងាញ់ និងជាផ្លែឈើស្រស់មានតម្លៃសមរម្យបំផុតមួយ ដែលយើងអាចទិញយកមកបរិភោគបាន។ ទាំងនេះ បានធ្វើឲ្យផ្លែចេកក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នក ដែលចាប់អារម្មណ៍ក្នុងការញ៉ាំអាហារ ដែលធ្វើឲ្យមានសុខភាពល្អ។
ចេកមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ពួកវារីកដុះដាលគ្រប់ទីកន្លែងនៅក្នុងអាកាសធាតុក្ដៅ ដែលធ្វើឱ្យពួកវាមាននៅទូទាំងពិភពលោក។ ចេក ត្រូវបានគេទទួលស្គាល់ ថាជាអាហារចម្បងទី៤ ដែលគេតែងតែបរិភោគ ក្រោយពេលទទួលទានអាហារ ហើយក្រោយមកចេក បានក្លាយជាជម្រើសទី១ រីឯផ្លែប៉ោមគឺជាជម្រើសទី២។
ថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីប្រទះឃើញរូបថតជាច្រើនសន្លឹកនៃដើមចេក និងផ្លែចេក ដែលមានលក្ខណៈខុសពីចេកទូទៅ ដោយសារតែដើមចេកនេះ មានផ្លែតែមួយផ្លែ ហើយធំទៀត។
ជាក់ស្ដែង ហ្វេសប៊ុកមួយ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយការបញ្ជាក់ថា៖បងប្អូនដែលឃើញទេ ចេកមួយដើមមានផ្លែតែ១? ស៊ែរ ចែកគ្នាមើលផង!»។ តាមរយៈនេះ បានធ្វើឲ្យមហាជនភាពងឿងឆ្ងល់ជាខ្លាំង រហូតដល់អ្នកខ្លះថានេះជាលើកទី១សម្រាប់ពួកគេផងដែរ ដែលបានឃើញរូបថតបែបនេះ។ ទោះយ៉ាងណា ប្រភពមិនបានបញ្ជាក់ថាតើ ចេកនេះ ដុះដាលនៅទីណានោះឡើយ៕