ក្ដៅ​ដូច​បាយ​ពុះ! សុគន្ធ ចរិយា ​និង​អតីត​សង្សារ ​បក​ស្រាយ​រៀង​ខ្លួន, គួច ខេវីន ​ពន្លះ​អ្នក​ទាំង​២​ ឥត​សំចៃ​ថា…(មាន​វីដេអូ)

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រឿងរ៉ាវ​របស់​ បេ​ក្ខ​នារី​បវរកញ្ញា​ចក្រ​វា​ឡ​ពាក់​ស្លាក​លេខ​៧ កញ្ញា សុគន្ធ ចរិយា បង្កាត់​ភ្លើ.ង​ស្នេហ៍​ជាមួយប្ដីគេ បានក្លាយ​ជាប្រធានបទ​ដ៏រសើបសម្រាប់​មហាជន​ក្នុង​ការ​ជជែក​វែកញែក​រកខុសត្រូវ ខណៈ​សាមីខ្លួន​សងខាង​មាន​ការ​បកស្រាយ​រៀងខ្លួន​នោះ។

ជាក់ស្ដែង កាលពី​​​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ​បុរស​ជា​សង្សារ​របស់ កញ្ញា សុគន្ធ ចរិយា ​បាន​ធ្វើការ​បកស្រាយ​តាមរយៈ​ការ​ឡាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សារព័ត៌មាន​តារា​ញូ​ស៍ ដោយ​រៀបរាប់​ថា ដំបូង​ឡើយ​លោក​មាន​បញ្ហា​រកាំរកូស​បន្តិចបន្តួច​ជាមួយ​គ្រួសារ ដល់ពេល​មាន​មនុស្សម្នា​ក់មក យកចិត្តទុកដាក់ ក៏​ចេះតែ​ឃើញ​គេ​ល្អ រហូតដល់​គេ​សេពគប់​គ្នា​ឈាន​ដល់​ការរស់នៅ​ជាមួយគ្នា។

ចំពោះ​ការទាក់ទង​ជាមួយ​កញ្ញា សុគន្ធ ចរិយា នោះ បុរស​រូបនេះ បាន​អះអាងថា រឿងនេះ​គ្មាន​ការ​បង្ខិតបង្ខំ​នោះទេ ខ្លួន​បាន​ប្រាប់​អស់ហើយ​រឿង​ខ្លួន​មានគ្រួសារ មាន​រូបថត​មានអី​មើល​មួយ​ចប់ ហើយ​គាត់​មើល​ឃើញ​លោក​ខុស​ពី​មនុស្ស​ប្រុស​ផ្សេងទៀត។

លោក​ថា ពេល​ស្គាល់​គ្នា​ដំបូង ឃើញ​អត្តចរិត​របស់​គាត់​ល្អ ក៏​ទំនាក់ទំនង​គ្នា​រហូតដល់​គ្រួសារ​លោក​បានដឹង ពេលនោះ​ខ្លួន​ទៅមុខ ទៅ​ក្រោយ​អត់​រួច អញ្ចឹង​លោក​ក៏បាន​ប្រាប់​ទៅ​គាត់​ថា​គ្រួសារ​លោក​បានដឹង​ហើយ ឥឡូវ​គិត​ម៉េច​។ ពេលនោះ គាត់​ក៏​រាង​ស្រឡាំងកាំង​ដែរ​។​

លោក​ថា ទោះយ៉ាងណា​លោក​មិន​អាច​បោះបង់​គ្រួសារ​ចោល​បាន​នោះ​ទេ​។ បន្ទាប់មក​ក៏​មាន​ការ​គំរាម​ពី​គាត់ មក​លើ​លោក ហើយ​លោក​ក៏​យក​រឿង​នេះ ទៅ​ប្រាប់​ប្រពន្ធ​ថា លោក​បាន​ជ្រុល​ជាមួយ​គេ​ហើយ​។ នៅ​ពេល​នោះ លោក​មិនបាន​បែក​ពី​ភរិយា​នោះ​ឡើយ​​ គឺ​ទៅ​មកៗ​ដូច ដែល​អតីត​សង្សារ​របស់​លោក​បាន​និយាយ​អញ្ចឹង។

ដោយឡែក ​កញ្ញា សុគន្ធ ចរិយា នៅ​យប់​ថ្ងៃ​ដដែល​នោះ ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ​ផងដែរ ដោយ​នៅតែ​អះអាង​ថា ខ្លួន​មិនបាន​ដណ្ដើម​ប្ដី​គេ​នោះទេ ហើយ​លើក​ជា​សំណួរ​ថា​តើ ការ​យក​បុរស​ពោះម៉ាយ​ជា​ការ​ដណ្ដើម​ប្ដី​គេ ឬ​យ៉ាងណា​?

កញ្ញា បញ្ជាក់​ថា ពេល​ទាក់ទង​ដំបូង​នោះ គេ​កុហក​នាង មាន​ប្រពន្ធ​តែ​ម្នាក់​ទេ ហើយ​ប្រពន្ធ​គ្រោះថ្នាក់​ច​.​រា​ចរណ៍​ស្លា​.​ប់ សល់​កូន​ម្នាក់​អាយុ​១៤​ឆ្នាំ តែ​ធាតុ​ពិត​​​មិន​ស្លាប់​នោះទេ​។ ពេល​រស់នៅ​ជាមួយគ្នា ហើយ​​​​បើក​ហាង​​​ជាមួយគ្នា ស្រាប់តែ​លេចចេញ​ប្រពន្ធ​ទី​២។ តែ​គាត់​បាន​ប្រាប់​ថា បាន​លែងលះ​គ្នា​ហើយ។ កញ្ញា ចរិយា ក៏បាន​បញ្ជាក់​ដែរ​ថា ប្រពន្ធទី២នោះ មានកូន៣នាក់។ ថ្មីៗនេះ នាងក៏បានបញ្ជាក់ថា ទៅរស់នៅឯប្រទេសថៃវិញហើយ ខណៈកន្លងមកនាងធ្លាប់បញ្ជាក់ហើយថា នាងមិនមែនជាខ្មែរនោះទេ នាងជាកូនកាត់។

ជុំវិញរឿងនេះ ផលិតករដ៏ល្បីឈ្មោះលោក គួច ខេវិន នៅថ្ងៃទី១៩ ខែមិថុនា បានធ្វើការវែកញែកដែរថា «កុំ​តែ​មាន​ច្បាប់​គ្រប់គ្រង​”​អាស៊ីត​”​ បានល្អ​កុំ​អី​ករណី​ស្រី​ល្អ​ឈូរ​ឆ​បាក់ ក ទៅ​ទាក់​ប្តី​គេ​ម្ល៉េះ ​អាច​ត្រូវ​រង​ការ​វា-យប្រ-ហារ​ជាយថាហេតុ ព្រោះតែ​កំ-ហឹង​ដោះស្រាយ​បញ្ហា​ដូចពេលមុន​ក៏​មិនដឹង​?​។ បើ​ទោះ​ណា ជាមាន​មនុស្សម្នា ជាច្រើន​បាន​ជេរប្រ-មាថ​ប្រទេ-ចផ្ដា-សា​ទៅលើ​បេ​ក្ខ​នារី​បវរកញ្ញា​ចក្រ​វា​ឡ​ពាក់​ស្លាក​លេខ​៧ នាង​សុគន្ធ ចរិយា ដែល​ចូលខ្លួន​ទៅ​បង្កើត​ស្នេហា​ត្រីកោណ ជាមួយ​ប្តី​គេ តែ​ក្រោយមក​ក៏​ធាក់​ក្បាល​បុរស​នោះ​ចោល​ទៅវិញ ធ្វើ​ឲ្យ​ប្រុស​ចែក​វេន​រួម​គ្រែ​នោះ​ក្តៅ​ក្រ-ហាយ តាម​ឆាឆៅ​មិន​ឈប់។

ប្រុស​ល្មោ-ភ​ត-ណ្ហា​ក៏ត្រូវ​គេ​ដៀ-លត្មះ​ថា ជា​អា​ពពែ​យារ​ព-ង​ចង់​មិនចេះ​ឆ្អន់​ទោះជា​មានកូន​ម៉ា​កន្ទេល​ទៅហើយ​ក្តី។ ស្រប​នឹង​ការ​ជេរ​ត្មះ តិះ-ដៀ-ល វា​ក៏​លេចចេញ​នូវ​ក្តី​អាណិតអាសូរ​ប្រពន្ធដើម បើ​ទោះ​ត្រឹម​បានតែ​សែនព្រេន​រួមរស់​បង្កើតកូន​ពូន​ចៅ​ក៏ដោយ អាណិត​ត្រង់​ថា​សុខចិត្ត​ឲ្យ​ប្តី​នាំ​ស្រី​មក​នៅ​រួម​ដំបូលផ្ទះ ហើយ​ចែកវេន​គ្នា​ឲ្យ​ស្រី​នោះ​រួម​គ្រែ​រួម​ខ្នើ-យ ជាមួយ​ប្តី​យ៉ាង​រំភើ​យ​(​បើតាម​សម្តី​នាង​)។

ស្រី​ល្អ​ឆើតឆាយ​តែ​សំបក​កាយ ឯ​ចិត្ត​អបលក្ខណ៍​ទៅ​ទា-ក់​ប្រុស​ធ្វើជា​ស-ហា-យស្ម-ន់​នឹង​ប្តី​គេ ឯ​ប្រុស​ចិត្ត​រេ ក្ប-ត់​ផិ-ត​ប្រពន្ធ​ក្រោមលេស ថា​លង់ខ្លួន​ថយក្រោយ​មិនកើត ត្រូវគេ​ត្មះ​តិះ-ដៀ-ល​យ៉ាងណាក៏ដោយ ក៏​ស្រេច​តែ​ចិត្ត​អ្នក​ជេរ​ទៅ​ចុះ?

ចំណែក​ខ្ញុំ​មានចិត្ត​អាណិត​សង្វេគ​ពួកគេ​ទៅវិញ! អាណិត​នាង​ប្រពន្ធដើម​ដែលមាន​ចិត្តថ្លើ-ម​ប្រដូច​”​ព្រះ​”​ឲ្យ​ប្តី​យក​ស្រី​ចូលមកក្នុង​ផ្ទះ​ចែក​ឲ្យ​ជ្រះ​ឲ្យ​ច្រំ​សព្វ​សារពើ នេះ​ម្យ៉ាង​។ ម្យ៉ាង​វារឹត​តែ​អាណិត​បុរស​ជា​ប្តី​ល្ងីល្ងើ មើលឃើញ​ងងើក​ភ្លើង​ថា ​ជា​គ្រាប់​ស្ករ អាណិត​ស្រី​ល្អ​ខ្វះ​ប្រុស​ទំនេរ ឆ្ងាញ់​តែ​ប្តី​គេ​ព្រោះតែ​ទ្រព្យ អាណិត​ត្រង់​ថា​វា​គ្មាន​ស្គាល់​គុណធម៌ គ្មាន​សីលធម៌ សូម្បី​បន្តិច​ណា​សោះ វា​ល្ងង់​ពេក ហើយ​ចេះ​មក​ដោះសា​​លីលា​យក​ត្រូវ​រៀងៗ​ខ្លួន​។

បើ​វា​ចេះតែ​ប៉ុន​”​គ្រាប់​អំបិល​ម៉ដ្ឋ​” ក្រឡេក​ទៅ​មើល​ច្បា-ប់​ឯកពន្ធនភាព វា​មិន​ឆ្កួត​រហូត​បែប​នេះ​ឡើយ​?? ​នេះ​មិន​និយាយ​ដល់​ការ​ជ្រើស​ជ្រាវ​រាវរក​បវរកញ្ញា​កណ្ដាល​លំហ​​ដប់​ថ្នេរ​ក៏​ចូល​ទៅ​ប្រកួត​បាន​នោះ​ផង​??? ឱ​!​សីលធម៌​ខ្មែរ អ្នក​ទៅដល់​ណា​ហើយ​? បានជា​ពួក​មាន​ភ្នែក​អត់​ប្រស្រី​រក​អ្នក​មិន​ឃើញ​???​អាណិត​នោះ​ហៅ​មហា​អាណិត​!!! 4141​ផង»៕​



Related posts

Leave a Comment