ភ្ញាក់ព្រើត! កូនអាយុជិត៣ឆ្នាំ, ផាន់ ផាត់​ណា បង្ហាញមុខ​គូស្នេហ៍ ក្នុង​ថ្ងៃ​ខួបកំណើត ខណៈ​បុរស​ម្នាក់​នោះ ហៅ​នាងពេញៗមាត់​ថា​…

និយាយ​ដល់​ឈ្មោះ តារា​សម្ដែង ផាន់ ផាត់​ណា ប្រិយមិត្ត​ប្រហែលជា​នឹកឃើញ​ភ្លាម​ថា តារា​ស្រី​រូបនេះ ធ្លាប់​ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត ពេល​កំពុង​ថត​រឿង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​កាលពី​អំឡុង​ឆ្នាំ​២០២០​នោះ​។​


ផាន់ ផាត់​ណា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ដែលមាន​សម្រស់​ស្អាត និង​សិច​ស៊ី​ម្នាក់ ដែល​មាន​ការប្រដូច​ថា​នាង​មានមុខមាត់​ស្រដៀង​តារា​សម្តែង ប៊ី​រី​យ៉ា​។ ក្រៅពី​តារា​សម្តែង​សព្វថ្ងៃ ផាន់ ផាត់​ណា ក៏​ជា​ថៅកែ​ស្រី​ម្នាក់​ដែរ​។​

កាលពី​អំឡុង​ខែតុលា​ឆ្នាំ​២០១៩ តារា​សម្ដែង​រូបនេះ បាន​សម្រាល​កូនប្រុស​ម្នាក់ ដោយ​មិនមាន​ដំណឹង​រៀបការ ដែល​កាលណោះ​មានការ​លេច​ឮ​ថា ក្រោយ​សម្រាលកូន​នាង និង​ដៃគូ​ជា​ជនបរទេស​បាន​ចែកផ្លូវ​គ្នា​។​ អ្វីដែល​ចាប់អារម្មណ៍​ក្រោយ​សម្រាលកូន​មិន​ប៉ុន្មាន​ខែ​គេ​បានឃើញ ផាន់ ផាត់​ណា វិល​មក​សម្តែង​រឿង​ទាំង​សរសៃ​ខ្ចី ដែល​ឃើញ​ហើយ​ពិតជា​អាណិត​ជាខ្លាំង​។​


ដោយឡែក កាលពី​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ជា​ថ្ងៃ​ខួបកំណើត​របស់​នាង​នោះ អ្នកគាំទ្រ កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត នៅ​ពេល​ឃើញ​នាង បានបង្ហាញ​មុខ​គូស្នេហ៍​របស់ខ្លួន​។ តែ​គេ​មិន​ដឹងថា បុរស​ម្នាក់​នោះ ជា​ឪពុក​កូនប្រុស​របស់​នា​ង ដែល​មាន​អាយុ​ជិត​៣​ឆ្នាំ ឬ​យ៉ាងណា​នោះឡើយ​។​

ផាន់ ផាត់​ណា បានបង្ហាញ​រូបភាព​ថើប​មាត់​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​នៅក្នុង​ថ្ងៃ​ខួបកំណើត​ជាមួយ​នឹង​ការ​និយាយ​ថា ​«​អរគុណ​បង​សម្លាញ់​» ហើយ​នៅលើ​នំ​ខួបកំណើត​នោះ មានការ​សរសេរថា «​រីករាយ​ថ្ងៃ​ខួបកំណើត​ប្រពន្ធ​សម្លាញ់​»៕

Related posts

Leave a Comment