ដល់.ក! ទាល់​តែ​ ទុំ សុវត្ថិ ​ផ្ញើ​រូប​​​មក ទើប​ សុខ ពិសី ភ្ញាក់​ខ្លួន​ព្រើត ហើយ​ទម្លាយ​​​អត្តចរិត​យុវជន​រូប​នេះ​ថា…

និយាយ​ដល់​ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​សឹង​គ្រប់គ្នា​រួចមកហើយ​ថា រូបគេ បាន​ប្រែក្លាយ​គ្រោះ​ក្លាយ​ជា​លាភ ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន បើ​ទោះ​រូបគេ​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​Cambodian Idol​ត្រឹម​វគ្គ​Jugde Audition​ក៏ដោយ​ចុះ​។​


បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវ​បាន​មហាជន​ស្គាល់​ស្ទើរ​តែមួយ​ប្រទេស​ទៅ​ហើយ ដោយ​អាច​និយាយ​បាន​ថា ល្បី​ជាង​ម្ចាស់​ពាន​ទៅទៀត​នោះ ហើយ​ឱកាស​ការងារ​រកលុយ​ចំពោះ​យុវជន​មាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ ក៏​មាន​ច្រើន​ផងដែរ។

និយាយ​ពី​ការ​មិន​ទាន់​ល្បី​វិញ​នោះ ទុំ សុវត្ថិ ក៏​ធ្លាប់​សុំ​តារា​ចម្រៀង សុខ ពិសី ថតរូប​ផង​ដែរ ហើយ​ដល់​ពេល​ល្បី ​​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ទ្រនំ​សាន់​ដេ សុខ ពិធី ភ្ញាក់​ព្រើត​ពេល​ឃើញ​រូបថត​ ថែមទាំង​លើក​សរសើរ​ពី​អត្តចរិត​របស់​គេ​ផង​ដែរ។


​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ឈរ​ទន្ទឹមគ្នា​២​នាក់ ទុំ សុវត្ថិ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​, តារាចម្រៀង សុខ ពិសី បាន​លើក​ថា «​ទាល់តែ​គាត់​ផ្ញើ​រូប​មក​ហើយ​សួរ​ថា​តើ​បង​នៅចាំ​ប្អូន​បាន​អត់​ទើប​ដឹង​ថា ​ប្អូនប្រុស​ដែល​សុំ​ខ្ញុំ​ថត​កាលពី​យូរ​ឆ្នាំ​ហើយ​គឺ​ប្អូន Tom Sovath អោយ​ចាំ​មុខ​ម៉េច​បាន​បើ​ឥឡូវ​សង្ហារ​ជាមុន​ទៀត សរសើរ​អត្ត​ចរិត​គាត់​ណាស់ ចេះ​គួរសម និង​គួរ​អោយ​ស្រលាញ់​»៕

Related posts

Leave a Comment