ភ្ញាក់ផ្អើល! ឪពុក​បង្កើត​ចូលរួម​មង្គលការ​ ស្រាប់តែ ​កូន​ប្រុស​ ពិធីការិនី ​គង់ សុជាតិ​ ​ស្រក់​ទឹកភ្នែក​ ​​​​ព្រោះតែ…

គេ​នៅ​ចាំ​បាន​ថា អ្នកនាងគង់ សុជាតិ ​បាន​រៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។

មុននឹង​រៀបការ​ជាមួយ​លោក​ជា វិបុល​នោះ អ្នកនាង​គង់ សុជាតិ មានកូន​២​នាក់​ក្នុងបន្ទុក ​ដែល​ជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែងលះគ្នា អ្នក​ទាំង​ពីរ​ នៅ​រាប់អាន​នឹង​គ្នា​ធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីពេលថ្មីៗនេះ។


កូន​ប្រុស​ច្បង​អ្នក​នាង​ គង់ សុជាតិ​ ឈ្មោះ​​ ម៉ៅ សាល់​ភាព​បុត្រ​ ស្ថិត​ក្នុង​អាយុ​២៧​ឆ្នាំ​ បាន​បញ្ចប់​ភាព​នៅ​លីវ ដោយ​​ដឹកដៃ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​​ ឈ្មោះ ឈន ពុទ្ធា​វីន ​ចូល​រោងការ​​ កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅ​ ក្រោយ​ពី​ភ្ជាប់​ពាក្យ​​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។

ទោះជា​ការរៀប​ការកូន​ដំបូង​ក្តី តែ​គេ​សង្កេតឃើញ​អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល បានរៀបចំ​យ៉ាង​ល្អ និង​ហ៊ឹកហ៊ាក់​ស័ក្តិសម​ជាមួយ​កិត្តិយស​របស់ខ្លួន ហើយ​ក្នុងនោះ​លោក ជា វិបុល ក៏បាន​បំពេញ​តួនាទី និង​កាតព្វកិច្ច​ជា​ឪពុក​យ៉ាង​កក់ក្តៅ​នៅក្នុង​ពិធីមង្គលការ​កូនប្រុស​របស់​អ្នកនាង គង់ សុជាតិ​។


​អ្វី​ជាការ​កត់សម្គាល់​, ក្នុង​ពិធីមង្គលការ​នោះ គេ​ក៏​បានឃើញ​អតីត​ស្វាមី​របស់​អ្នកនាង គង់ សុជាតិ លោក ម៉ៅ សាល​ភាព ក៏មាន​វត្តមាន ប្រកបដោយ​ទឹកមុខ​រីករាយ ហើយ​លោក​ក៏បាន​ជូនពរ និង​ចូលរួម​នៅក្នុង​ពិធីកាត់សក់​កូនប្រុស​ប​ង្កើ​ត​របស់​ខ្លួន ​ដែល​ធ្វើឱ្យ​កូនកំលោះ ម៉ៅ សាល​ភាព​បុត្រ រំជួលចិត្ត​រហូត​ស្រក់​ទឹកភ្នែក​នៅក្នុង​ពិធីកាត់សក់​បង្កក់​សិរី​នៅក្នុង​ពេលនោះ ផងដែរ។

អ្វីដែល​ចាប់អារម្មណ៍​​ទៀត​នោះ ​ទោះ​មិនមែនជា​ឪពុក​បង្កើត តែ​លោក​ជា​វិបុល បាន​ដើរ​តួនាទី​ជា​ប្ដី​ល្អ ជា​ឪពុក​ល្អ តែងតែ​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​អ្នកនាង​គង់ សុជាតិ និង​ចាត់​ទុក​កូន​ប្ដី​មុន បីដូច​ជា​កូនបង្កើត​របស់​លោក ជាមួយ​នឹង​ការ​មើល​ថែ ពួកគេ បាន​យ៉ាង​ល្អ​ផងដែរ។

លើសពីនេះ លោក ជា វិបុល ក៏បាន​សរសើរ​ដល់​កូនប្រុស​ច្បង​របស់​អ្នកនាង គង់ សុជាតិ ថា​ជា​ក្មេង​ល្អ​មិនដែល​ធ្វើឱ្យ​ក្រុមគ្រួសារ​ពិបាកចិត្ត​ម្តងណា​ឡើយ ហើយ​សព្វថ្ងៃ ម៉ៅ សាល​ភាព​បុត្រ ក៏មាន​ការងារ​ល្អ​ទើប​លោក និង​ភរិយា​សម្រេច​ឱ្យ​កូនប្រុស​រៀបការ​សាង​គ្រួសារ​ផ្ទាល់ខ្លួន៕

Related posts

Leave a Comment