ក្ដុកក្ដួល! មុន​ផ្អើល​ថា​ត្រូវ​គ្នា​​, ធ្លាយ​ដំណឹង​ប្រពន្ធ​ ពូ​ចក់​ ប៉ុ-នប៉-ង​ស.ម្លា.ប់​ខ្លួន ​ហើយ​រៀប​រាប់​ទាំង​ទឹ.ក​ភ្នែ.ក​ថា​ (មាន​វីដេអូ)

នៅ​មុនពេល​រៀបការ​នោះ​, អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែ​បង្ហាញ​ពី​ជីវិត​ជា​អភិជន​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ផ្ទះ និង​រថយន្ត​ទំនើប​ៗ​ជាដើម​នោះ។

កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ក្រោយពី​រៀបការ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​នោះ អ្នកនាង ទ្រិ​ញ ផល្លា បានប្រកាស​ចែក​ផ្លូវ​គ្នា ក្រោម​ហេតុផល Admin​ជីងចក់ ឆាត​ទៅ​សុំ​ស្រី​ដេក​ជាច្រើន​នាក់ ខណៈ​ពេល​ខ្លួន​កំពុង​ឈឺ​ធ្ងន់​ព្យាបាល​នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​កក្រើក​អស់​បណ្ដាញ​សង្គម​នោះ​។​

ទោះយ៉ាងណា​ថ្មីៗ​នេះ Admin​ជីងចក់ និង​អ្នកនាង ទ្រិ​ញ ផល្លា បានសម្រេច​ផ្សះផ្សា​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ ដោយសារតែ​ចិត្ត​ពួកគេ​ម្នាក់ៗ នៅ​មិនទាន់​អស់​អាល័យ​ពីគ្នា ជាពិសេស អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ សន្យា​ជាមួយ​ប្រជាជន​១៦​លាន​នាក់​ថា ករណី​ឆាត ឬ​លួ​,​ច​មាន​ស្រី​នេះ លែងមានទៀតហើយ ហើយ​បើ​ខ្លួន​ធ្វើ​រឿង​ហ្នឹង​ទៀត​កិត្តិយស​កូនប្រុស​របស់ខ្លួន ខ្លួន​លែងមាន​មុខ​នៅក្នុង​បណ្ដាញ​សង្គម​តទៅទៀត​ហើយ​។​

ដោយឡែក​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ស្រាប់តែ​អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការចាប់ខ្លួន​នោះ​។​

អ្នកនាង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដូច្នេះ​ថា «​មនុស្សរត់ទៅ​ពោធិ៍សាត់ អ្នក​ពោធិ៍សាត់​ឃើញ​ប្រាប់​ប៉ូលិស​ចាប់​មនុ​ស្សបាន​10000$​ជិះ​ព្រូ​សព​ណ៌​ស ជិះ​គ្នា​បីនាក់​, នេះ​ជា​រូបភាព​សុំទោស​ខ្ញុំ កាលពី​ម្សិលមិញ ពីបទ …. ចាំ​ដោះស្រាយ​ជាមួយ​ប៉ូលិស រត់​ទៅពោធិ៍សាត់ជិះ​ព្រូ​សព​ណ៌​ស ម្ចាស់​ឡាន​ឈ្មោះ​សី ប៉ូលិស​ឃើញ​ឃាត់ខ្លួន​ផង​ពី​បទ​ដឹក​ចោរ​រត់ ចោរ​ឈ្មោះ​ចក់! Sem PiseyChoeun Chork, ម្ចាស់​ឡាន​ដឹក​ចោរ​ព្រូ​ស​ស​ភ្នំពេញ 2BL-0483​ប៉ូលិស​ឃើញ​ឃាត់​ផង​»​។​

ការ​បង្ហោះ​បែបនេះ មាន​គេ​ខំ​មិន​ថា «​ប្តី​ប្រពន្ធ​ដល់​ធ្វើ​ចឹ​ង​ពេក​មិនដឹង​និយាយថា​ម៉េច​»​នោះ ស្រាប់តែ​អ្នកនាង ផល្លា តប​ថា «​ការ​លើក​លែង​មាន​រាប់រយ​ដង​ហើយ ស្បថ​ព្រះអង្គ​ដង​កើ​ក៏​មិន​តិច​ដង​ដែរ​, ទ្រាំ​ដឹង​តែ​ទ្រាំ​ហើយ ខ្លាច​ខ្មាស​គេ តែ​ហួសហេតុ​ពេក ឈប់​ខ្លាច​ខ្មាស​ហើយ​»​។​

ចំពោះ​ខំ​មិន​មួយទៀត​លើកឡើងថា «​ខ្ញុំ​សុំ​និយាយ​ត្រង់​ម៉​ង អត់​បាន​កាន់ជើង​អី​ទេ បើ​ថាស​ម្រេច​យកគ្នា​ជា​ប្តី​ប្រពន្ធ​ហើយ​ខំ​ហែកហួរ​គ្នា​ធ្វើ​អី? ស្ងាត់ៗ​ខ្លះទៅ រឿង​ក្នុង​គ្រួសារ​ដោះស្រាយ​ស្ងាត់ៗ​ទៅ ផុស​រូប​ប្តី​បែប​នឹង អ្នកដទៃ​មើល​មក​ប្តី​នឹង​អន់​មហា​អន់​ហើយ ការងារ​ប្តី​ក៏​មាន​មុខមាត់​ធ្វើ​បែប​នឹង​អ្នកណា​ទៅ​គោរព​កោតក្រែង​គាត់​ទៀត​ទៅ ចេះ​ស្រលាញ់​ប្តី​តែ​មិន​ចេះ​អោយ​តម្លៃ​ប្តី មនុស្ស​ប្រុស​កិត្តិយស​សំខាន់​បំផុត​»​។

អ្នកនាង​ផល្លា តប​ថា «​បើ​ចេះ​ស្រលាញ់​កិត្តិយស អត់​វ៉ៃ​ប្រពន្ធ​ក្នុង​ផ្ទះ​គេ​ទេ ហើយ​លួ.ច​ទ្រព្យ​ប្រពន្ធ​»។ បន្ថែមលើនេះ អ្នកនាង ផល្លា បានបង្ហោះលើប្រូហ្វាល់ពូចក់ថា «កើតមកជាប្រុសនឹងគេដែរហ៊ានធ្វើត្រូវហ៊ានទទួល ចូលខ្លួនមកដោះស្រាយតាមច្បាប់ កុំរត់»។

ក្រោយមកសាររបស់នាងបង្ហោះទាំងប៉ុន្មានត្រូវបានលុបចេញអស់ ហើយបង្ហោះសារថ្មី បញ្ជាក់ថា «អ្វី ដែលខ្ញុំផុសនឹង ចាក់សោទុកសិន កំពុងអោយប៉ូលិស មេធាវី ធ្វើការសិន ធ្វើហើយខ្ញុំនឹងដោះសោ​ចេញវិញ គ្រប់យ៉ាងធ្វើទៅតាមច្បាប់ហើយ តិចទៀតគ្រប់យ៉ាងនឹងបញ្ចប់ដោយច្បាស់លាស់ !»។

ក្រោយមកទៀត អ្នកលក់អនឡាញដ៏ល្បីរូបនេះ បានបង្ហោះសារទាំងទឹកភ្នែក១ទៀតថា «ខុសខ្លាំងបំផុតនៅពេលដែលចិត្តទន់ លើកលែងអោយម្ដងហើយម្ដងទៀត ធ្វើដាក់ប្រពន្ធខ្លួនឯងបានគ្រប់រឿង តែពេលប្រពន្ធកាចទៅវិញ ប្រពន្ធមានឈ្មោះជាមនុស្សអាក្រក់​ចុះការឈឺចាប់ ដែលទទួលយកគ្រប់រឿងកន្លងមក អ្នកណាខ្លះដែលដឹងថាខ្ញុំឈឺប៉ុនណា ??»។

ទោះយ៉ាងណាសារបង្ហោះក្រោយៗទាំងអស់នេះ ត្រូវបានលុបចោលអស់ផងដែរ ហើយបែរជាចេញAdminជីងចក់ បានប្ដូរប្រូហ្វាល់លើគណនីហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ដោយដាក់Captionដ៏ចាក់ដោតឆ្លើយតបថា «ចោរបងនេះចោរលួចចិត្ត»។ បន្ថែមលើនេះ បុរសទើបលាឈ្មោះជាព្រាននារីរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «អាណាចង់បាន១ម៉ឺនដុល្លា ឆាប់រាយការណ៍ភ្លាម។»។

ដោយឡែកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បុរសទើបលាឈ្មោះជាព្រាន នារីរូបនេះ បានបង្ហោះរូបថតឈរក្បែររថយន្តព្រូស១គ្រឿង ហើយរៀបរាប់ថា «ឡានដំបូងគេដែលខ្ញុំមានលទ្ធភាពទិញជិះខ្លួនឯងនៅពេលចាប់ផ្ដើមចូលធ្វើការជាCommentary Football(អាPrius )2019-2022 ដើរទៅមុខ ដើរដោយជឿជាក់លើខ្លួនឯងដូចកាលពីមុន»។ តាមរយៈនេះ គេមិនដឹងថា លោកចង់ដើរផ្លូវនេះតែម្នាក់ឯង ឬជាមួយភរិយានោះឡើយ។

ទោះយ៉ាងណា នៅថ្ងៃនេះ មានការបែកធ្លាយវីដេអូ ពួកគេញុំាអាហារជុំគ្នា ធ្វើឲ្យអ្នកតាមដាន​ស្រឡាំងកាំង​មិនស្ទើរនោះទេ។ តែមុនធ្លាយវីដេអូនេះ ក៏មានការធ្លាយវីដេអូ ភរិយាលោក អ្នកនាង ទ្រិញ ផល្លា ចង់បបញ្ច-ប់ជី-វិតខ្លួនឯង ហើយត្រូវម្ដាយជាន់ទាន់។

ជាក់ស្ដែង តាម​​​រយៈ​ការ​បង្ហោះ​វីដេអូ​នៅលើបណ្ដាញសង្គមរបស់ខ្លួនកន្លងមក ហើយពេលនេះ ត្រូវបានលុបចេញបាត់នោះ ​អ្នកនាង ​បាន​សរសេរ​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា «អ្នកម្ដាយអើយរត់ពេញផ្លូវទាំងមេឃងងឹតមកជួយជីវិតកូន»៕ សូមទស្សនាវីដេអូខាងក្រោម ៖


Related posts

Leave a Comment