ជិត​សម្រាល​បាត់! ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ បង្អួត​សម្រស់​ក្បាលពោះ​យ៉ាង​ជឿជាក់​ ក្នុង​ឈុតប្រពៃណី​ ខណៈ​ពពោះ​បាន…

គេនៅចាំបានថា ពិធីការិនី ដ៏ល្បី អ្នកនាង ប៉ែន ស្រីពេជ្រ បានចូលរោងការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយពីស្គាល់គ្នា អស់រយៈពេល៥ឆ្នាំនោះ។


ពិធីមង្គលការនេះ បានរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ជាពិសេសវត្តមានរបស់តារាល្បី ញាំងឲ្យកម្មវិធីទាំងមើលទៅពិតជាស្រស់ស្អាតទាក់ចិត្តមហាជននោះ។

ក្រោយរៀបការរហូតមកដល់ពេលនេះ ពួកគេមានដំណក់ឈាមរួមគ្នាហើយ ដោយ អ្នកនាង ប៉ែន ស្រីពេជ្រកំពុងពពោះកូនដំបូង បានរយៈពេល៧ខែហើយ។ តែសម្រស់របស់ពិធីការិនីរូបនេះ នៅតែផូរផង់ ស្អាតបែបអ្នកមានទម្ងន់ ឃើញហើយទ្រាំសរសើរមិនបាននោះទេ។

ដើម្បីទុកជាអនុស្សាវរីយ៍នៅក្នុងការពពោះកូនដំបូងនេះ ប៉ែន ស្រីពេជ្រ ក៏បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណជាមួយស្វាមិ ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់អ្នកម្តាយថ្មីថ្មោងរូបនេះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហាញអារម្មណ៍ថា «តាំងពីមានកូនមក ៧ខែនេះម៉ាក់ត្រេកអរណាស់ ពេលមានកូនម៉ាក់រឹងមាំណាស់ ឆ្លងកាត់បានគ្រប់រឿងរ៉ាវទាំងអស់ ម៉ាក់ចង់ឃើញមុខកូន ចង់ថើប ចង់ថ្នមកូន ជួបគ្នា២ខែទៀតណាកូនមាសម្តាយ ឆេង ពេជ្រវិមាន (អេលី)»។

បើទោះជាពពោះកូនជិតគ្រប់ហើយទៅហើយក្តី តែគេសង្កេតឃើញថា នាងក៏នៅតែបង្ហាញមុខនៅក្នុងនាមជាពិធីការិនីនៅក្នុងកម្មវីធីតន្រ្តីរបស់ទូរទស្សន៍ហង្សមាសដដែល។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រ តែងតែលាន់មាត់សរសើរនាងជារឿយៗ៕

Related posts

Leave a Comment