ស្រណោះណាស់! ម្ចាស់​បទ​«គេង»​​ ច្រៀង​បទ​​របស់​គេ​ ធ្វើឲ្យ​ហ្វេនៗ​ហូរ​ទឹកភ្នែក​សឹង​គ្រប់គ្នា ​ព្រោះតែ…(មាន​វីដេអូ)

និយាយដល់ឈ្មោះ លោក ទៀន អេងលាង ហៅខៃ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់មិនខាន តាមរយៈការសម្ដែងជាតួឯកក្នុងរឿងមួយចំនួនរបស់ស្ថានីយទូរទស្សន៍CTN។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍ក្រៅពីសមត្ថភាពផ្នែកសម្ដែងភាពយន្តបានល្អហើយនោះ លោកក៏ទទួលបានការគាំទ្រច្រើន តាមរយៈ​សមត្ថភាព​ច្រៀងផងដែរ។


បច្ចុប្បន្ន តួឯកប្រុស ក្នុងរឿងឈ្មោះថា ទិឃាយុ កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលនិយមស្តាប់បទ Original Song ខណៈទាំងទឹកដមសំនៀងរបស់លោក និងស្នាដៃតែងនិពន្ធចម្រៀងដោយខ្លួនឯង គឺពិសេសតែម្តង។ ក្រៅពីការច្រៀងបទនិពន្ធដោយខ្លួនឯងហើយនោះ តារាប្រុសរូបនេះ ក៏បានCoverបទតារាជើងចាស់ ជើងថ្មី បានយ៉ាងពីរោះផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ចម្រៀងCoverប៉ុន្មានបទរបស់តារាចម្រៀងម្ចាស់បទ «គេង»រូបនេះ ត្រូវបានអ្នកគាំទ្ររបស់លោកយកមកបង្ហោះបង្កោះឲ្យមានការចាប់អារម្មណ៍ជាខ្មី ខណៈលោកច្រៀងនៅក្នុងPleng Session ទទួលបានការចាប់អារម្មណ៍ និងសរសើរម្ដងរួចមកហើយនោះ។


ក្នុងចំណោមចម្រៀងCoverប៉ុន្មានបទ ដែលអ្នកគាំទ្រលោក បង្ហោះនោះ យើងសូមលោកយកតែមួយបទយកមកនិយាយប៉ុណ្ណោះ គឺបទ «ពុកអើយម៉ែអើយ
» ជាសំនៀងដើមរបស់លោក សាពូន មីដាដា ដោយបទនេះ មិនបង្ហោះ មិនដល់១ថ្ងៃផង មានការចូលទស្សនាច្រើន ហើយភាគច្រើន ទប់ទឹកភ្នែកមិនជាប់តែម្ដង។

ក្រោយស្ដាប់បទនេះហើយ ពួកគេ បានលើកសរសើរ និងសម្ដែងអារម្មណ៍ស្រដៀងៗគ្នាដូច្នេះថា «ស្ដាប់ហើយ ទឹកភ្នែកហូរមិនដឹងខ្លួន, ស្ដាប់ហើយស្រាប់តែស្រក់ទឹកភ្នែក ហូរនឹកដល់លោកឪពុកណាស់ តែបានត្រឹមមើលរូបថតរបស់គាត់, ស្ដាប់ហើយនឹកដល់អ្នកម្ដាយ លោកឪពុកណាស់, ពីរោះណាស់បង ឡើងស្រទន់»។

គួរបញ្ជាក់ថា លោក ទៀន អេងលាង ក៏ជានិស្សិតបញ្ចប់ការសិក្សារបរិញ្ញាបត្រផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យមួយផងដែរ។ បច្ចុប្បន្ន លោក ជាតារាចម្រៀងឯករាជ្យម្នាក់ ដែលកំពុងមានប្រជាប្រិយភាព ក្រោយពីបង្ហាញវត្តមានសម្តែងជាតួឯកប្រុសក្នុងរឿង «ទេពធីតាព្កុលមាស» ខណៈរឿងនេះជាស្នាដៃសម្តែងភាពយន្តភាគខ្មែរទី២ហើយ ដែលលោកចូលរួមសម្តែង ខណៈរឿងទី១ គឺមានចំណងជើងថា «វេទមន្តស្នេហ៍តន្ត្រី»៕


Related posts

Leave a Comment