មេម៉ាយឡើងថ្លៃ! ក្រោយ​បែក ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន កែវ វ​ល័​ក្ខ ភ្ជាប់​ពាក្យ​ដៃគូ​ថ្មី អាយុ​ប្អូន​ដល់​ទៅ…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អតីត​តារា​សម្តែង កែវ វ​ល័​ក្ខ ទើបតែ​ប្រកាស​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន មិនបាន​ទទួលខុសត្រូវ​ទៅលើ​ចំណុច​មួយ​ចំនួន ក្រោយពី​បែក​គ្នា​ជាមួយ​អ្នកនាង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ការចាប់អារម្មណ៍​ជាខ្លាំង​។​


អ្នកនាង កែវ វ​ល័​ក្ខ បាន​បង្ហោះ​សារ ដែលមាន​អត្ថន័យ​ដូច្នេះ​ថា «​អ្នកដឹង​បានដឹង អ្នក​អត់​ដឹង​នៅតែ​អត់​ដឹង អា​អើយ​អា មិនដឹង​ជា​ជេរ​បែបណា​ឱ្យ អស់​កំហឹង​ដែរ​ខឹង នូវ​ទង្វើ​ថោកទាប​របស់​វា​(​កាតព្វកិច្ច​+​ទំនួល​ខុសត្រូវ​+​អាហារកិច្ច​) បី​ចំណុច​នឹងមាន​ន័យ​យ៉ាងម៉េច​បងប្អូន​»​។​

​ក្រោយ​បែក​គ្នា ពួកគេ​មាន​ដៃគូ​ស្នេហា​រៀងៗ​ខ្លួន ដោយ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន កំពុង​រស់នៅ​ជាមួយ​អ្នក​មេម៉ាយ​រូប​ស្រស់​ជា​អ្នកលក់​អន​ឡាញ​យ៉ាង​មាន​ក្តី​សុខ ខណៈ​អ្នកនាង កែវ វ​ល័​ក្ខ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅនេះ ដោយមាន​ការចូលរួម​សាទរ​ពី​សំណាក់​សាច់ញាតិ​ជាច្រើន​។​

​អ្វីដែល​ចាប់អារម្មណ៍ បើទោះជា​បាន​ភ្ជាប់ពាក្យ​ទៅតាម​ប្រពៃណី​ខ្មែរ​ក្តី តែ​អ្នក​មេម៉ាយ​កូន​បួន​រូបនេះ បាន​បញ្ជាក់ថា នាង​មិនទាន់បាន​រួមរស់​ក្រោម​ដំបូល​ជាមួយគ្នា​ទេ​។ នេះ ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់ ខណៈ​តារា​មួយចំនួន នៅ​ក្រមុំ ហើយ​មិនទាន់​រៀបការ​ផង ក៏​រស់នៅ​ក្រោម​ដំបូល​ជាមួយគ្នា​បាត់ទៅហើយ។

ចំពោះ​គូ​ដណ្ដឹង​របស់​អ្នកនាង មើលទៅ​រាង​ចាស់​នោះ កែវ វ​ល័​ក្ខ បាន​ប្រាប់​ ហាក់​លេងសើច​ថា «​មើលឃើញ​គាត់​ចាស់​ដោយសារ​គាត់​ទុក​ពុកមាត់​ប្រសិនបើ​កោរ​គឺ​ក្មេង​ជាង​ខ្ញុំ​តែម្តង ហេតុនេះ​ទើប​ខ្ញុំ​មិនឱ្យ​កោរ​» ។


បន្ថែម​លើ​នេះ កែវ វ​ល័​ក្ខ ក៏បាន​បញ្ជាក់ដែរថា មូលហេតុ​នាង​សម្រេចចិត្ត​ភ្ជាប់ពាក្យ ដោយសារ​កាល​ភ្ជាប់​ស្នេហ៍​ជាមួយ លាន អា​ហ្វ្រី​ល​គីនីន កាល​ជិត ២០​ឆ្នាំមុន ពួកនាង​មិនមាន​ការរៀប​ការ ទើប​អតីត​ស្វាមី​មិនដែល​ឱ្យ​តម្លៃ​រូបនាង​រហូតដល់​ចែកផ្លូវ​គ្នា​បែបនេះ​។ កែវ វ​ល័​ក្ខ ថា​ទោះ​មេម៉ាយ តែ​ត្រូវឱ្យ​តម្លៃ​ខ្លួនឯង​។​

នេះ​ពិតជា​ដូច​បទ​ចម្រៀង​មេម៉ាយ​ឡើងថ្លៃ​ពិតមែន ដ្បិត​មានឈ្មោះ​ជា​អ្នក​មេម៉ាយ​មានកូន​ប្រុស​ស្រី​ដល់​ទៅ​បួន​នាក់​ក្តី តែ​អតីត​តារា​សម្តែង​ដែលមាន​វ័យ​៤១​ឆ្នាំ​រូបនេះ បាន​និយាយថា អនាគត​ស្វាមី​របស់​នាង​ជា​បុរស ដែលមាន​អាយុ​ប្អូន​នាង​ដល់​ទៅ ១០​ឆ្នាំ​ឯណោះ​។

ទោះជា​យ៉ាងនេះ​ក្តី មានការ លើកឡើងថា មើលទៅ​ស័ក្ដិសម​គ្នា​ណាស់​បើ​មិន​ប្រាប់​មិន​ដឹង​នោះ​ទេ​ថា​អាយុ​របស់​ពួកគេ​ខុសគ្នា​ឆ្ងាយ​បែបនេះ ហើយ​ក៏មាន​អ្នកខ្លះ​បាន​ជូនពរ​ឱ្យ​ចំណង​ស្នេហ៍​របស់ កែវ វល័​ក្ខ និង​ដៃគូ​ថ្មី​ស្រឡាញ់​គ្នា​ជា​រៀង​រហូត៕

Related posts

Leave a Comment