មិន​ជឿ​ចាស់​ស្រឡះ​ដៃ​ធេង! ល្បី​ថា មាន​ខ្សែ​ជាប់​ ឥឡូវ កូន​នាយ​កុយ ទឹកភ្នែក​ស្រក់​ជ្រែក​ផែន​ថ្ពាល់​ ក្រោយ​ធ្លាក់​ត្រឹម​វគ្គ…(មាន​វីដេអូ)

កាលពីថ្ងៃទីយប់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២២កន្លងទៅនេះ កូនស្រី​នាយ​កុយ កញ្ញា ជី ស្រី​ណែ​ត បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​Cambodian Idolរដូវកាលទី៤ វគ្គJudge Auditionសប្ដាហ៍​ទី​១​​ ដោយ​នៅ​ពេល​នោះ នាង​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទស្សនា។


នៅ​ពេល​នោះ នាង បាន​លើក​យក​បទ​មរតក​ដើម «​នឹក​ភូមិ​ភ្នំ​ធំ​» ដើម្បី​បង្ហាញ​សមត្ថភាព​។ មុននឹង​បង្ហាញ​សមត្ថភាព​នេះ នាង​បាន​និយាយ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ថា ត្រូវជា​កូនស្រី​របស់ លោក​ជួង ជី ហៅ នាយ​កុយ ធ្វើ​ឲ្យ​គណៈកម្មការ​ភ្ញាក់​ព្រើត​តែម្ដង។

នៅមុន​បង្ហាញខ្លួន​មុខ​គណៈកម្មការ​នេះ​ បេក្ខនារី​មកពី​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ស្ថិត​ក្នុង​វ័យ​២១ឆ្នាំរូបនេះ​ បញ្ជាក់​ថា មូលហេតុ ដែល​ខ្លួន​ដាក់ពាក្យ​មក​ប្រឡង​នេះ ដោយសារតែ​ខ្លួន​ស្រឡាញ់​វិស័យ​សិល្បៈ ហើយ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដូច​ប៉ា​ដែរ​។​

ជា​មួយ​គ្នានេះ ស្រី​ណែ​ត បាន​បញ្ជាក់​ថា ក្នុងការ​មក​ចូលរួម​ការប្រឡង​កម្រិត​ពិភពលោក​មួយ​នេះ ខ្លួន មិន​ប្រាប់​ឪពុក​ឲ្យ​ដឹង​នោះ​ទេ ដឹង​តែ​ម៉ាក់​ប៉ុណ្ណោះ ព្រោះ​ចង់​ឲ្យ​ប៉ា​ភ្ញាក់ផ្អើល​។ ស្រី​ណែ​ត បន្តទៀតថា ប៉ា​ខ្លួន​មិន​ដឹង​ខ្លួន​ចេះ​ច្រៀង​នោះ​ទេ ដឹង​ត្រឹម​ខ្លួន​ជា​អ្នកលក់​អន​ឡាញ ពូកែ​រកស៊ី ហើយ​បើ​ជា​ប់​ទៅ​វគ្គ​បន្តបន្ទាប់​ទៀត ខ្លួន​នឹង​អញ្ជើញ​ប៉ា​ឲ្យ​មក​លើកទឹកចិត្ត​។ ក្រោយ​ច្រៀង​ចប់ ទីបំផុត កញ្ញា ជី ស្រី​ណែ​ត អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត ជាមួយ​នឹង​លទ្ធផល ទទួល​បាន​«​យេ​ស​»​ចំនួន​៣​ ក្នុង​ចំណោម​គណៈកម្មការ​៤រូប។


ដោយឡែក កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ កម្ម​វិធិ​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ បាន​ឈានដល់​វគ្គ Theater Round ជុំ​ទី​1 ហើយ​មុននឹង​ឈានដល់​នេះ នោះ បេក្ខជន​មួយចំនួន ត្រូវ​ឆ្លងកាត់​វគ្គ​Judge Cut Down​ម្ដងទៀត​។ ក្នុងចំណោម​អ្នក​ត្រូវ​ឆ្លងកាត់​វគ្គ​នេះ ក៏មាន​កូន​របស់​នាយ​កុយ ផងដែរ​។​

​ក្នុង​វគ្គ​នេះ គណៈកម្មការ តម្រូវ​ឲ្យ​បេក្ខជន​៥​នាក់ ច្រៀង​គោក​ម្នាក់​ម្ដងៗ​រហូតដល់​អស់​គ្នា ហើយ​ក្រោយ​ច្រៀង​ចប់​នោះ ឃើញថា កូន​របស់​នាយ​កុយ មិនបាន​ជាប់​ទៅ​វគ្គ Theater Round ជុំ​ទីនោះ​ឡើយ ពោលគឺ​ធ្លាក់​ត្រឹម​វគ្គ​Judge Cut Down​នេះឯង​។ ការធ្លាក់​នេះ បានធ្វើ​ឲ្យ កញ្ញា ជី ស្រី​ណែ​ត ស្រក់​ទឹកភ្នែក​ម៉ាត់ៗ​កាត់​ផែនថ្ពាល់ ហើយ​បាន​ដើរទៅ​ផ្ទះ​វិញ​ទាំង​សោកស្ដាយ​។​

គេ​សង្កេតឃើញថា នៅក្នុង​វគ្គ​Judge Audition មាន​បេក្ខជន បេ​ក្ខ​នារី​មួយចំនួន​ជាប់​សែស្រឡាយ​ជាមួយ​តារា​ល្បីៗ ហើយ​បាន​ប្រឡង​ជាប់​វគ្គ​នេះ ដោយ​ទទួល​បាន​«​យេ​ស​» សុទ្ធតែ​៤​ឯណោះ​។ ប្រការ​នេះ ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើងថា ជាប់​ដោយសារ​ខ្សែ។ ផ្ទុយ​ពី​ការ​គិត​នេះ ឥឡូវ បេក្ខជន បេ​ក្ខ​នារី​មួយចំនួន ដែល​ល្បី​ថា មាន​ខ្សែ​នោះ ធ្លាក់​អស់​ខ្លះ​ហើយ​ត្រឹម​វគ្គ​Judge Cut Down ដូចជា​ប្អូនជីទួតមួយ ​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត , កូន នាយ​កុយ​ជាដើម​៕​


Related posts

Leave a Comment