រហូតមកដល់ពេលនេះលោក អ៊ឹង រដ្ឋា ហៅ ទុយ នៅតែបន្តអាជីពជាពិធីករនៅស្ថានីយទូរទស្សន៍ស៊ីធីអិនដដែល ហើយអ្វីដែលកត់សម្គាល់លោកនៅតែបន្តរស់នៅក្នុងភាពជាពោះម៉ាយក្រោយបែកបាក់គ្រួសារប្រមាណជា ១០ឆ្នាំ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះ លោក អ៊ឹង រដ្ឋា បានត្អូញត្អែរជាចំហនៅលើបណ្តាញសង្គមដែលធ្វើឱ្យមិត្តភក្តិជំរុញឱ្យលោកមែនដៃគូថ្មីគ្រប់គ្នា។
ថ្មីៗនេះលោក អ៊ឹង រដ្ឋា បានបង្ហាញភាពហ៊ឺហាដោយការចេញទៅកម្សាន្តនៅឌុយបៃដោយក្នុងនោះលោកក៏បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសមួយនេះអារ៉ាប់រូមមួយនេះដល់មិត្តភក្តិក្នុងបណ្តាញសង្គម ។អ្វីដែលចាប់អារម្មណ៍ពិធីករវ័យ ៤០ឆ្នាំប្លាយ រូបនេះបានត្អូញត្អែរថា «នៅម្នាក់ឯងកាន់តែចាស់កាន់តែឯកា»។
ការលើកឡើងរបស់លោក អ៊ឹង រដ្ឋា ក៏បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមលើកឡើងបែបលេងសើចគ្រប់គ្នាថា រកប្តីមួយទៅកុំឱ្យអផ្សុក ហើយក៏មានអ្នកខ្លះយល់ស្របថាការលើកឡើងរបស់លោក អ៊ឹង រដ្ឋា ជាការពិត។
គេចាំបានថាលោក អ៊ឹង រដ្ឋា ធ្លាប់បានរៀបការយ៉ាងអធិកអធមកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១១ ជាមួយកូនអ្នកជំនួញដីធ្លីសម្បូរទ្រព្យ នៅស្រុកខ្មែរ ប៉ុន្តែលោករួមរស់ជាមួយគ្នាបានតែ ៦ខែ ប៉ុណ្ណោះត្រូវភរិយាសុំលែងលះរហូតមកដល់ពេលនេះប្រមាណជា ១០ឆ្នាំហើយគេមិនទាន់បានឃើញ លោក អ៊ឹង រដ្ឋា បង្ហាញមុខដៃគូថ្មីជាសាធារណៈឡើយ។
ក្រៅពីពិធីករនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនលោក អ៊ឹង រដ្ឋា ក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីសំណើចពីរគ្រួសារដោយសម្តែងជាតួអង្គភេទទីបី ដែលត្រូវបានមហាជនសរសើរថាសម្តែងបានល្អ និងស័ក្ដិសមខ្លាំង៕