ដួង លីនដា ជាតារាសម្ដែង និងម៉ូដែល មួយរូប ដែលមានប្រជាប្រិយភាពហក់ខ្ពស់ ខ្លាំង ក្រោយបញ្ចេញស្នាដៃជាច្រើនតាមរយៈភាពយន្តភាគតូច ធំ និងសម្ដែងក្នុង MV ចម្រៀង ដោយរាល់បទ ដែលសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត។
ក្នុងចំណោមការសម្ដែងរបស់នាង រឿង ដែលធ្វើឲ្យអ្នកគាំទ្រ ក្រឺត ក្នាញ់នោះ គឺនាងសម្តែងជាតួកាចឆ្នាសឆ្នើមនៅក្នុងរឿងភាគទូរទស្សន៍ហង្សមាស រឿង«រាជនីភូមិគ្រឹះ» ដោយនាងសម្តែងជាតួក្មួយស្រី សូដា នីតា។
និយាយពីជីវិតគូវិញ តារាសម្ដែងរូបនេះ រៀបការកាលពីចុងខែវិច្ឆិកាឆ្នាំ ២០២១ ក្រោយពីថតPre-Wedding ជាមួយគ្នា និងទម្លាយអត្តចរិតប្ដីនោះ។ នៅពេលនោះ នាងទម្លាយថា « ៥ឆ្នាំកន្លែងផុតទៅបងនៅតែជាបង ដែលអូនស្គាល់នៅថ្ងៃដំបូងទោះបី ជាបងមិនដែលសន្យា តែបងតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអូន បងតែងតែនៅក្បែរអូនផ្ដល់កម្លាំងចិត្ត ផ្ដល់ភាពកក់ក្តៅផ្តល់ភាពសំខាន់ដល់អូនជានិច្ច»។
គេសង្កេតឃើញថា តាំងពីរៀបការមក តារាស្រីរូបនេះ ហាក់មិនសូវខ្វាយខ្វល់ការងារសម្តែងនេះទៀតឡើយ។ ក្រោយរៀបការប្រមាណជាជិតមួយឆ្នាំ ពេលនេះតារាសម្តែង និងម៉ូដែលរូបស្រស់ ឌួង លីនដា ក៏បានពពោះប្រមាណជា៦ខែទៅហើយ ។
ពេលពពោះ៦ខែនេះ គេឃើញថា ក្នុងនាមជាអ្នកម៉ាក់សម័យថ្មី ឌួង លីនដា នៅតែស្អាតផូរផង់ ហើយការរៀបចំខ្លួនក៏នៅតែទាក់ទាញដែលធ្វើឱ្យហ្វេន ហ្វេនលាន់មាត់សរសើរគ្រប់គ្នា។ ចំពោះស្វាមីវិញ កាន់តែស្រឡាញ់ថ្នាក់ថ្នមនាងលើសដើម៕