គេនៅចាំបានថា កាលនៅត្រូវគ្នាជាមួយពូម៉ៅនោះ ថៅកែហាងពេជ្រចិត្តធម៌ អ្នកស្រី ទ្រី ដាណា បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ហើយជួបស្ត្រីម្នាក់ ដែលល្បីល្បាញតាមបណ្ដាញសង្គម ឈ្មោះស៊ីឡុងនី។ នៅពេលនោះ ដោយឃើញស្ត្រីខាងលើ មានជីវភាពលំបាក រ៉ាប់រងចិញ្ចឹមកូន៤នាក់ម្នាក់ឯង ព្រោះបែកពីប្ដីនោះ អ្នកស្រីក៏បានសន្យាថា នឹងសាងសង់ផ្ទះតូចល្មមជូនគាត់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា «ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែឮសំឡេងគាត់ហៅ idol ហើយលួ,ចថតទៀត បងប្អូនស្គាល់គាត់ទេ គាត់ហ្នឹងហើយ ល្បីថាសៀវ ឡុងនីខ្មែរ ចូលចិត្តធ្វើឱ្យគេសើចនៅសៀមរាបនោះ តាមពិត ជីវិតគាត់កម្សត់ណាស់ មិនមែនសប្បាយដូចនៅក្រៅចឹងទេ គាត់ធ្វើចឹង ព្រោះចង់លក់ការ៉េមដាច់ គាត់និងប្ដីបែកគ្នា ហើយឥឡូវគាត់ចិញ្ចឹមកូន ៤នាក់ និងម្ដាយ គ្មានកន្លែងនៅស្រួលទេ។
គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយគាត់ថា ចង់បានកូនផ្ទះល្មមមួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិតគាត់ ខំប្រឹង ហើយក៏ឃើញគាត់តាម tiktok ច្រើនដែរ។ ខ្ញុំនឹងសង់ផ្ទះល្មមមួយឱ្យគាត់ ឃើញគាត់រំភើបចិត្ត ខ្ញុំនេះក៏សប្បាយដែរ។ ខ្ញុំចូលចិត្តអ្នកតស៊ូណាស់ ដូចគាត់ចឹង គឺចង់ជួយមែនទែន»។
តាំងពីសន្យា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ គេមិនដឹងថា អ្នកស្រី ទ្រី ដាណា បានសាងសង់ផ្ទះជូនគាត់ ឬយ៉ាងណានោះទេ។ តែតាមរយៈវីដេអូ ដែលស្ត្រីដ៏កម្សត់ស៊ី ឡុងនី ថត បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរកចំណូលបន្ថែមនោះ គេឃើញ នាងនៅតែរស់នៅផ្ទះពីមុនដដែល។
ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រ លើកជាសំណួរថា «សុំសួរ១កុំខឹង តើពីមុនបងស្រីទ្រីដាណាបានធ្វើផ្ទះអោយបងអត់?ព្រោះបានខ្ញុំតាមដានថា ពីមុនបងស្រីទ្រីដាណាបានផ្ទះអោយ សុំទោសផងព្រោះសួរចង់ដឹងធម្មតាកុំប្រកាន់»។
ក្រោយពីមានការលើកជាចម្ងល់បែបនេះ គេឃើញមានមតិមួយឆ្លើយតបជំនួសថា «តំបន់អប្សរាគេមិនឲ្យធ្វើទេអ៊ី»។ ជុំវិញរឿងនេះ ស៊ី ឡុងនី ក៏បានធ្វើការបកស្រាយរួចហើយដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖