គេនៅចាំបានថា ពូឃ្លាំង បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយនារីម្នាក់ឈ្មោះស៊ុយ ចន្ធូ ដែលមានអាយុស្របាលគ្នា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នៅឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោយពីស្គាល់គ្នា និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរនោះ។
នៅពេលនោះ ពូឃ្លាំង បានបញ្ជាក់ថា ពិធីមង្គលការរបស់ខ្លួន ភ្ញៀវសរុបទាំងអស់ប្រហែល១០០តុ។តៃសម្រាប់សិល្បៈដូចគ្នា អញ្ជើញប្រហែលជាង១០នាក់ប៉ុណ្ណោះ មានដូចជា តារាចម្រៀង មាស សុខសោភា,ប្ដីប្រពន្ធអ្នកនាង គង់ សុជាតិ, នេនទុំ , រ៉ូលីន, លោក ឈន សុវណ្ណារាជ ក្រុមដន្ត្រីរបស់លោក គង់ ពិសិដ្ឋ ជាដើម។
ដោយឡែក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៧ឆ្នាំនោះ ម្ចាស់បទ «ជួយថែសិល្បៈដូនតា» ពូឃ្លាំង បានធ្វើការអរគុណភរិយារបស់ខ្លួនចំនួន៧ចំណុចយ៉ាងមានន័យផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពូឃ្លាំង បានសរសេរធ្វើការអរគុណដូច្នេះថា «Happy Anniversary 7 ឆ្នាំណា ប្រពន្ធសំលាញ់ !!!, អគុណែ ដែលជ្រើសយកបងជាប្តី,
អគុណដែលស្រលាញ់បង, អគុណដែលមើលថែបង,
អគុណដែលទ្រាំនឹងចរិតរបស់បង, អគុណដែលបងមានកំហុស ក៏អាចលើកលែងអោយបង, អគុណដែលបានបង្កើតតកូនអោយបង, អគុណដែលធ្វើជាចំណែកមួយសម្រាប់ជីវិត, បងសន្យាថា នឹងធ្វើជាប្តីល្អ ប៉ាល្អ មេគ្រួសារល្អមួយសម្រាប់អូន នឹងកូន»។
តាមរយៈការអរគុណនេះ ឃើញថា ភរិយារបស់លោកពិតជាស្ត្រីដ៏ល្អម្នាក់ ដែលប្រុសៗប្រាថ្នាចង់បាន។ ចំពោះ អ្នកគាំទ្រវិញ បានលើកឡើងថា «ល្អបើយើងដឹងកំហុសដែលយើងធ្លាប់ធ្វើពីមុនមកប្រាប់ប្រពន្ធយើងឲ្យគ្នាកក់ក្ដៅល្អ..,ៗៗៗ, ប្រពៃណាស់ពូ មានប្រពន្ធ និងកូនហើយហ៊ានបង្ហាញឲ្យមហាជនឃើញ តារាខ្លះមានទាំងប្ដី ឬប្រពន្ធហើយអត់បង្ហាញទេខ្លាចគេដឹងមិនល្បី»៕