ហួសចិត្តម៉ង! ខេម រំលឹក ​ពេល​ប្រឡង​ចម្រៀង​នៅ​Rock​លោក​ទិត្យ វិច្ចកា ថា​ ដឹង​តែ​ជាប់​ហើយ ​ចុង​ក្រោយ​ស្រាប់តែ…(មានវីដេអូ)

ទម្រាំ​មានជីវិត​ធូរធារ​ដូច​សព្វថ្ងៃ​នេះ​ តារា​ចម្រៀង​សំឡេង​ស្អក​ ខេ​ម ធ្លាប់​ជួប​រឿង​ជូរចត់​ជា​ច្រើន​ ហើយក៏​ធ្លាប់​ត្រូវ​បាន​គេ​មើ,លងាយ​ផង​ដែរ ដោយសារតែ​ពេល​នោះ លោក​អត់​ល្បី ​ជិះ​តែ​ម៉ូតូ​អាស​ង់​កូរ៉េ​ កញ្ចាស់​១​គ្រឿង​នោះ។


លោក​ធ្លាប់​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​រំលឹក​ថា «​ចូល​កន្លែង​ទំនើប​ម្តង​ៗ មាន​មនុស្ស​ឆ្វេង​ស្តាំ​មក​សួរនាំ​បង​ត្រូវការ​អី​ហើយ​អញ្ជើញ​មក​ប៉ុន្មាន​នាក់ ក៏​នឹក​អារម្មណ៍​ចម្លែក​ហើយ​នឹក​ដល់​រឿង​ចាស់​មួយ​កាលពី​ជាង​១៥​ឆ្នាំមុន ជិះ​ម៉ូតូ​(​អា​សង់​កូរ៉េ​)​មក​ទិញ​ខោអាវ​នៅ​ក្នុង​ហាង​មួយ​នៅ​ភ្នំពេញ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ពេល​ខ្ញុំ​ដើរចូល​ហាង​អ្នកលក់​មិន​មើល​មុខ​ហើយក៏​ដើរមក​សួរ​ខ្ញុំ​ថា មក​ធ្វើ​អី ។​

ដើរ​ចូល​ហាង​ខោអាវ​សួរ​ខ្ញុំ​ថា​មក​ធ្វើ​អី សង្ស័យ​ពេលនោះ​ស្មាន​តែ​ខ្ញុំ​ជា​ចោរ​ ឬ​មក​សុំ​ការងារ​ធ្វើ​ហើយ​មើលទៅ មនុស្ស​អើយ​មនុស្ស​កុំ​មើល​មនុស្ស​ក្នុង​ផ្លូវ​មិនល្អ​អី ជីវិត​មនុស្ស​អាច​ផ្លាស់ប្តូរ​បាន​ណា សូមកុំ​អស់សង្ឃឹម​ហើយ​សូម​កុំ​ផ្តេកផ្តួល​ទៅលើ​វាសនា​តស៊ូ​ឡើង ខួរក្បាល​ប៉ុន​ប៉ុនគ្នា​ត្រូវតែ​ប្រឹង​កុំ​រំពឹង​លើ​ជោគវាសនា​»​។​

ដោយឡែក ថ្មីៗ​នេះ ក្នុង​កម្មវិធី​ជជែក​កម្សាន្ត «​អ្នកជិតខាង​» លោក​បាន​ទម្លាយ​ពី​ប្រវត្តិ​របស់​ខ្លួន​ជាច្រើន ក្នុង​នោះ​លោក បញ្ជាក់​ថា លោក​ជា​កូន​អ្នក​ខេត្តកំ​ពង់ឆ្នាំង ហើយ​កាល​លោក​អាយុ​ខ្ទង់ ១៦ ទៅ ១៧ ឆ្នាំ លោក​មាន​ម៉ូតូ​ចាស់​មួយគ្រឿង​ដើម្បី​រកលុយ​ផ្គត់ផ្គង់​ជីវភាព ដោយ​លោក​ក្រោក​ពី​ព្រលឹម​ដឹក​បន្លែ​ផង ទៅ​រៀន​ផង និង ឆ្លៀត​រត់​ម៉ូតូឌុប​ដើម្បី​ចិញ្ចឹម​ម្ដាយ​ផង ព្រោះ​លោក​ជា​កូនកំព្រា​ឪពុក​ម្នាក់​។​


ពេល​ប្រឡូក​ចូល​សិល្បៈ​ដំបូង​នោះ លោក​ក៏​មាន​ជីវិត​តស៊ូ​មិនធម្មតា​ដែរ ដោយ​លោក​រៀបរាប់​ទាំង​ហួសចិត្ត​ និង​អស់​សំណើច​ថា លោក​ធ្លាប់​ប្រឡង​ចម្រៀង​ធ្លាក់​ជាច្រើន​ដង ពិសេស​នៅ​Rock , ពេល​បង្ហាញ​សមត្ថភាព​នោះ លោក​ទិ​ត វិ​ច្ចកា មកខ្សឹប ថា សំឡេង​ប៉ុណ្ណឹង​ដឹង​តែ​ជាប់​ហើយ​។ តែ​ចុងក្រោយ ធ្លាក់​ដដែល ដោយសារ​ពេលនោះ លោក​ទិត្យ វិច្ចិកា​ មិនមែនជាគណៈកម្មការនោះឡើយ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment