មិននឹកស្មាន! ថ្ងៃ​ខួបកំណើត, ​ភរិយា ​ខេមរៈ សិរីមន្ត បាន​កាដូ​ធំ ​​តែ​គ្មាន​ឱកាស​មួយ​នេះ​ ក៏​ពោល​ពាក្យ​សោកសៅ​ថា…(មានវីដេអូ)

នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ជា​ថ្ងៃ​ខួបកំណើត​ភរិយា​នោះ កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត បាន​ទិញ​រថយន្ត​១​គ្រឿង ម៉ាក​Jeep ជា​ដូ​ដល់​ប្រពន្ធ​ជាទី​ស្រឡាញ់ ​ធ្វើ​ឲ្យ​ជំទាវ​តូច​រូប​នេះ រំភើប​ឥតឧបមា។

ជាមួយនឹង​រូបភាព​រថយន្ត​ថ្មីចែស ម៉ាក​ហ្សី​ប​ពណ៌​ខ្មៅ តម្លៃ​រាប់ម៉ឺន​ដុល្លារ ដែលមាន​ស្លាក​លេខ​ពិសេស​ផង​នោះ​, តារាចម្រៀង ខេមរៈ សិរីមន្ត បាន​និយាយថា «​នេះ​ជា​កាដូ​ថ្ងៃកំណើត​អូន​ជូនពរ​អូន​មាន​សុភមង្គល​ពេញ​មួយជីវិត​»​។​

នៅ​ថ្ងៃ​ដដែល​នោះ ក៏មាន​ការ Surprise ផ្សេងទៀត​ចំពោះ​ភរិយា​របស់​លោក រហូត តារាចម្រៀង មាន​ងារ​ជា​ឧកញ៉ា​រូបនេះ បង្ហោះ​រូបថត​នំ​​បង្អែម​ខ្មែរ​ ធ្វើឡើង​ដោយ​សម្រិតសម្រាំង​ ចេញ​​ជា​រាង​បេះដូង ហើយ​លាន់មាត់​ថា «​មួយថ្ងៃ​Surprise បី​ដង​ហាស​ហា ព្រឹក​នៅក្រៅ​ថ្ងៃ​នៅក្រៅ​យប់​ផ្ទះ​ធម្មតា​»​។

​ជាមួយគ្នានេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Srey Pov» បាន​​បង្ហោះ​រូប​នំ​ខេក​នោះ​ដែរ ​ហើយ​បញ្ជាក់ដែរ​ថា «​យប់មិញ​បងស្រី​ទាំងពីរ​នាក់ ​យក​នំ​បង្អែម​ខ្មែរ​មក​សាប់​ប្រាយ​ប្អូនស្រី​ជំទាវ​តូច គួ​យ​ផល្លី ដល់ផ្ទះ ​ប្អូនស្រី​ថា​រំភើប​ណាស់​ភ្ញាក់​តា​ម៉​ង បងស្រី​ជូនពរ​ប្អូនស្រី​សុខភាព​ល្អ​មាន​សុភមង្គល​ក្នុង​គ្រួសារ​ជួប​មនុ​ស្រ​ល្អៗ​ និង​សំណាងល្អ​សេចក្តីសុខ​ពេញ​មួយជីវិត​អរគុណ​នំ​បង្អែម​(​ខ្មែរ​អង្គរ​)​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​»​។​


បើ​ទោះ​នៅ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន​ទទួល​បាន​កាដូ​រថយន្ត​ទំនើប និង​ការ​Surprise ជា​បន្តបន្ទាប់​ពិតមែន តែ​ភរិយា​តារា​ចម្រៀង ខេមរៈ សិរីមន្ត គ្មាន​ឱកាស ឃើញ​មុខ​ឪពុក​តទៅទៀត បាន​ត្រឹម​បង្ហោះ​សារ​ រីករាយ និង​សោកសៅ​​លាយឡំ​គ្នា​ថា

«​ថ្ងៃទី​២២ ខែមិថុនា ថ្ងៃ​ដែល​អ្នក​ម៉ែ​របស់ខ្ញុំ ខំប្រឹង​ឈឺចាប់​គ្រប់បែបយ៉ាង​ដើម្បី​ផ្ដល់​កំណើត ឲ្យ​កូនស្រី​ម្នាក់​នេះ​ឲ្យ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ និង​ភព​ផែនដី​ទាំងមូល​ដ៏​ស្រស់​ស្អាត​មួយ​នេះ កូន​សូម​អរគុណ​អ្នក​ម៉ែ​និង​លោក​ឪពុក​ខ្លាំង​ណាស់​

​តែ​ពេលនេះ​លោកឪពុក​បាន​ឃ្លាតឆ្ងាយ ពី​អ្នក​ម៉ែ​និង​កូនៗ​យូរ​មកហើយ នឹក​ពុក​ខ្លាំងណាស់​ឥឡូវនេះ​ដល់ពេល​កូន​សូម​មើលថែ​អ្នក​ម៉ែ​វិញ​ម្តងណា​ក្នុង​ក្រុមគ្រួសារ​កូនស្រី និង​បងៗ​ហើយ​ចៅៗ សូម​ជូនពរ​អ្នក​ម៉ែ​មាន​សុខភាព​ល្អ កាយសម្បទា​មាំមួន​ឡើងវិញ​ហើយក៏​មិន​ភ្លេច​អរគុណ​លោក​ប្ដី​ខ្ញុំ​ធំៗ​»៕​​​


Related posts

Leave a Comment