ដឹងតែកក្រើកម៉ង! ពេល​រៀប​ការ​កក្រើក​ម្ដង​ហើយ ​ពេល​នេះ ​ម៉ូលីកា ត្រៀម​រៀបចំ​កម្មវិធី​ពីរ​ផ្គួប​គ្នា​ យ៉ាង​អធិកអធម ​

គេ​នៅ​ចាំ​បាន​ថា ​អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ម៉ូ​លីកា ​បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០ ​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត​ចំណាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ។


ក្រោយ​រៀបការ អ្នកនាង​ម៉ូ​លីកា ក៏បាន​ពពោះ ហើយ​ធ្វើការ​សម្រាលកូន​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​កូនស្រី​នោះ មានឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា។ ការ​មាន​កូនស្រី​នេះ គេ​សង្កេត​ឃើញ​ថា គ្រួសារ​របស់​ពួកគេ កាន់​តែ​មាន​សុភមង្គល ​ខណៈ​មុន​រៀបការ​អ្នក​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ។

លើសពីនេះ បច្ចុប្បន្ន យីអ៊ុនរបស់ពួកគេកាន់តែឡើងស្រើតៗ ដោយនៅពេលដ៏ខ្លីខាងមុខនេះ ពួកគេត្រៀមនឹងរៀបចំកម្មវិធីផ្គួបគ្នាយ៉ាងអធិកអធិម ដោយនឹងអញ្ជើញភ្ញៀវជាអ្នកសិល្បៈ និងអ្នកជំនួញជាច្រើននាក់ មកចូលរួម។

នៅក្នុងថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ ក្រៅពីរៀបចំពិធីខួបកំណើតកូនស្រីគម្រប់អាយុ​២ឆ្នាំ ក៏ជាពិធីឡើងផ្ទះវីឡាថ្មីនៅបុរីវ៉ារីណា ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ។ ការរកស៊ីកាន់តែជោគជ័យ ស្របនឹងចុងក្រោយនេះ ម៉ូលីកា កាន់តែមានសម្រស់ផូរផង់ និងលេចធ្លោក្រោយពីនាងបានកែសម្រស់ថ្មីដែលស័ក្តិសមជាមួយនឹងទម្រង់មុខតែម្តង។


សូមបញ្ជាក់ថា ម៉ូ​លីកា ដែលជា​ថៅកែ​ស្រី​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក ស្ថិតក្នុង​ចំណោម​កំពូល​អ្នកលក់​Online ដ៏​លេចធ្លោ​ម្នាក់​នា​រយៈ​ពល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ធ្វើ​ឲ្យ​នាង​ប្រែប្រួល​ជីវភាព​ស្ទើរ​តែ​ទាំងស្រុង​ដោយមាន​ផ្ទះ​វិឡារ​ស្អាតរស់​នៅ​និង​ជិះ​រថយន្ដ​ទំនើបៗ​ក្រោយ​នាង​ចាប់ដៃ​ជាមួយ​តារា​សម្ដែង​ហុង​មា​នុ​ណ​ជាង​២​ឆ្នាំ ​និង​ទ​ទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ឈ្មោះ​នុ​ណ ច័ន្ទ​ម៉ូ​នី​តា អាយុ​ជិត​២​ឆ្នាំ​។

អតីត​តារា​Rock រូបនេះ​ក៏​ធ្លាប់ ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ជាច្រើនលើក​ច្រើនសា​តាមរយៈ​ការជួយ​ដល់​សិល្បករ​អត់​ទីពឹង​ និង​ជនក្រីក្រ​មួយចំនួន​ទើប​ធ្វើ​ឲ្យ​នាង​មានការ​គាំទ្រ​នៅលើ​បណ្ដា​ញ​សង្គម​រហូតមកដល់​បច្ចុប្បន្ន​៕​

Related posts

Leave a Comment