ដូច​តួ​កូរ៉េ! ​ដេត ម៉ាលីណា លេង​ខ្លួន​បែប​នេះ​ស្អាតប្លែក ហើយ​ប្រើ​Captionដ៏​ចា.ក់ដោត, អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​ជាង​១​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។


ជុំវិញ​រឿង​ស្នេហា​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏​តែងតែ​បញ្ជាក់​ជំហរ រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ទុក​ពេល​វេលា​រកលុយ ទុក​ពេល​សម្រាប់​កូនៗ និង​ផ្ដល់​សុភមង្គល​ឲ្យ​គ្រួសារ​ទាំងមូល​។ ការ​និយាយ​បែបនេះ ទំនងជា​អ្នកនាង រាងចាល​ហើយ​មើល​ទៅ បាន​ជា ប្រការ​ជំហរ​ម្ដង​ហើយ​ម្ដងទៀត​រឿង​រក្សា​ខ្លួន​ឲ្យ​នៅ​Single​នេះ។

ចំពោះ​រឿង​ស្នេហា​នេះ បើសិនជា​អ្នកនាង​បើក​ចិត្ត​វិញ មិនដឹងថា មាន​ប្រុសៗ​ប៉ុន្មាន​ដាក់​មក​ដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់​បេះដូង​នោះឡើយ ព្រោះថា អត្តចរិត ក៏​ល្អ ស្អាត ឆ្លាត ថែមទាំង​ពូកែ​រកស៊ី ជា​ស្ត្រី​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុសត្រូវ ចិញ្ចឹម​កូន​បាន​យ៉ាង​ល្អ​។​


ចំណុច​ល្អ​ទាំងនេះ របស់​អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ ពិសេស​លើ​រូប​សម្រស់ ដោយ​ពួកគេ តែងតែ​លើកឡើងថា អ្នកនាង ដេ​ត ម៉ាលី​ណា ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ អញ្ចឹង បើ​ទោះ​ពេលនេះ ស្ថិតក្នុង​វ័យ​៣០​ឆ្នាំ និង​មានកូន​៣​ហើយក៏​ដោយ​នោះ​។

​លើសពីនេះ អ្នកមេម៉ាយកូន៣រូបនេះ ក៏តែងតែបង្ហោះCatpionល្អៗធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអានហើយពេញចិត្តស្ដូកតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយដ៏រឹងមាំរូបនេះ បានបង្ហោះរូបថតតែងខ្លួនឡើងប្លែកស្អាតញាក់សាច់ ភ្ជាប់ជាមួយCaptionដ៏ទាក់ទាញថា «ចូរចាំទុកណាសុខភាពផ្លូវចិត្តរបស់យើងសំខាន់ជាងអារម្មណ៍អ្នកដទៃបើគេមានចេតនាចាំចាប់កំហុសយើងសូម្បីយើងដកដង្ហើមក៏ខុសដែររៀនបំពេញក្ដីសុខអោយខ្លួនឯងខ្លះៗទៅកុំធ្វើតែដើម្បីតម្រូវចិត្តអ្នកដទៃច្រើនពេក»។

តាមរយៈនេះ អ្នកគាំទ្រ លើកឡើងថា «ក្តីសុខរបស់ខ្លួនឯង ត្រូវតែខ្លួនឯងជាអ្នកតម្រូវ ទើបមានក្តីសុខនិងសុភមង្គល, មួយឃ្លានេះចាក់ចំបេះដូងខ្ញុំហើយ, ពិតជាត្រឹមត្រូវក្មួយសម្ដីអ្នកដទៃទុកដូចជា​សម្ដី​ស្រូវ ដែលគេកា.ត់ចោល, ត្រឹមត្រូវណាស់អូន សំខាន់បំពេញក្តីសុខសំរាប់ខ្លួនឯង10ឆ្នាំមានប៉ុន្មានដងទៀត, Caption មានន័យ ជូនទៅមនុស្សដែលអង្គុយចាំតែពឹងលើមាត់គេ មិនបានគិតពីក្ដីសុខខ្លួន, ស្អាតណាស់ចែដូចតួ​កូរ៉េ, ស្អាតណាស់បងស្រី»៕

Related posts

Leave a Comment