បាត់ដំបង ៖ បុរស ជាមន្ត្រីអគ្គិសនីម្នាក់ អន់ចិត្តថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីបាត់ដំបង ទៅប៉ៃលិនឆ្ងាយពីផ្ទះ សុខ ចិត្ត បញ្ចប់ជីវិតខ្លួនឯង ទុកជាការព្រមានថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ធ្វើឲ្យប្រពន្ធយំទួញសោកបោកខ្លួន ទទួលយកអត់បាន។
យោងតាមគណនីហ្វេសប៊ុកមួយ មានឈ្មោះ«គ្រួសារត្រកូល ស៊ាន» បានរៀបរាប់យ៉ាងវែងអន្លាយថា, «ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា និង ប្រពន្ធសម្លាញ់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជា រៀងរហូតទៅ។ ទ្រព្យសម្បត្តិទាំងអស់សូម បែងចែកដូចតទៅៈ
I. ម៉ូតូ Dream 02 / និង ដីឡូ ២ឡូ ទុកចែកជូនប្រពន្ធខ្ញុំ។ 2, ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង
3. ដីស្រែ សូមជូនម៉ែយាយវិញចុះ 4. លុយបញ្ញើក្នុងកុងធនាគារ មាន 30លាន រៀល បែងចែកជា 3 ចំណែក :— | ០លានរៀល ទុកចិញ្ចឹមម៉ែយាយ — I ០លានរៀល ទុកចិញ្ចឹមពុកវ័ន្ត ចុះ ព្រោះ កន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ។ — I ០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំ រៀនសូត្រឲ្យចប់។
5. លុយប្រាក់ខែក្នុងកុងធនាគារ នៅសល់ ទុកធ្វើបុណ្យស.ពខ្ញុំចុះ។ ៦. កូនសូមទោសម៉ែខាន ដែលកូនមិនមានអ្វី តបស្នងសងគុណម៉ែវិញ។ សូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់ កុំ យំសោកស្ដាយអី ខ្ញុំទៅបានសុខហើយ។ លាហើយអ្នកទាំងអស់គ្នា។
អ.ត្ត.ឃា.តរបស់ខ្ញុំ ឬឃា.ត.ក.ម្មផ្លូ.វចិ.ត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរ ទីតាំងបុគ្គលិកពីស្រុកកំណើតគេឲ្យទៅឆ្ងាយ ផ្ទះ។ ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំ រួមទាំងខ្ញុំ មានទីតាំងនៅ បាត់ដំបង ជិត GS អន្លង់រុន ស្រាប់ ហេតុអ្វីផ្ទេរខ្ញុំទៅ GS ប៉ៃលិន ទាំង ដែលខ្ញុំមិនចង់ទៅ។ សូមថ្នាក់ដឹកនាំគួរ ពិចារណាឡើងវិញ។
ងាកមកស្ត្រីជាប្រពន្ធ ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ «វង្ស ភ័ក្ត្រា» បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនសន្លឹក ហើយសរសេររៀបរាប់ទាំងទឹកភ្នែកថា «ប្ដីហត់ហើយបងសម្រាកទៅឡើងតំណែងបាន1ខែប្ដីក៏ចាកចោលអូន អូនទទួលមិនបានទេសូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះSean Savoeung កើតជាតិក្រោយកើតជាគូរគ្នាទៀតអូនស្រឡាញ់បងខ្លាំងណាស់25.06.2022បងចាកចោលអូនទៅទោះប្រាក់ខែប្រាំបួនរយឬមួយពាន់ដុល្លារក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែលបើធ្វើការមានសម្ពាធគ្មានក្ដីសុខ»៕