គេនៅចាំបានថា លាន អាហ្វ្រីលគីនីន បានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៩ ថា លោកពិតជាឡើងឧកញ៉ាមែន។ អតីតតារាប្រុសរូបនេះ បច្ចុប្បន្ន បានងាកទៅធ្វើជំនួញរកស៊ីផ្នែកអចលនទ្រព្យ ហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។
ទោះយ៉ាងណា ថ្មីៗនេះ អតីតពិធីករ លាន អាហ្វ្រីលគីនីន ធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារ។ ប៉ុន្ដែម្ដងនេះ មាននារីម្នាក់ ដែលជាសង្សារបស់លោក បានចេញមុខឈឺឆ្អាល ដោះបំណុលឲ្យ ហើយថែមទាំងព្រមានអ្នកចេះដឹងរឿងគេ ថាប្រយ័ត្នឲ្យសមត្ថ,កិច្ចចាប់ទៅវាស់កម្ពស់ទៀតផង។
អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ពេលនេះ ពួកគេទាំង២នាក់ បានធ្វើពិធីសែនព្រែន ក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ។ តែពិធីរបស់ពួកគេ ធ្វើឡើងដោយមិនបានព្រាងទុក ដោយធ្វើឡើងត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះ។
ជាក់ស្ដែង នៅថ្ងៃទី២៦ ខែមិថុនា អ្នកនាង យូ លីណា បានបង្ហោះរូបថតក្នុងពិធីនោះជាច្រើនសន្លឹក អមដោយការរៀបរាប់បញ្ជាក់ដូច្នេះថា «26.06.22 ពួកយើងទាំងពីរ ជាប្ដីប្រពន្ធ ស្របច្បាប់ មានចំណងអាពាហ៍ពិពាហ៍ និងចំណងមេបា ចាស់ទុំ ទាំងសងខាងដឹងឮ អរគុណបងប្អូន ដែលចូលរួមកម្មវិធីតូចតាច របស់យើងខ្ញុំ សុំទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័ស និងមិនបានត្រៀម ទុកជាមុន»។
បើតាម ទំព័រហ្វេសប៊ុក «អូនពៅ អនទ្បាញសប» បានបញ្ជាក់ដែរថា «26/6/2022ថ្ងៃមង្គល ចែរី&លានអាព្រីគីនីន ក្លាយជាប្ដីប្រពន្ធស្របច្បាប់ជូនពរអាយដលទាំងពីររកស៊ីមានបានលុយហូរចូលដូចទឹកទីបំផុតចែរីមានប្ដីហើយ លាភាពមេម៉ាយក្នុងពេលនេះ»។
បន្ថែមលើនេះ នៅព្រលប់ថ្ងៃដដែល អ្នកនាង យូ លីណា ភរិយា ឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហោះរូបថត១សន្លឹក ហើយដាក់Captionថា «កែវភ្នែកបង សម្លឹងហើយគិត»។ ដោយឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «លោកឧកញ៉ាកុំពុងគិតថា បងសំណាងណាស់ ដែលបានជួបប្រពន្ធទាំងស្អាត ទាំងពូកែ ហើយចេះលើកទឹកចិត្តប្តីទៀត, សម្លឹងគិតថាយប់នេះក្រេបទឹកឃ្មុំនៅកន្លែងណាដែលមានក្ដីសុខ»៕