ក្ដៅដូចបាយពុះ! លោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងបែបនេះ, ទ្រិញ ផល្លា ខំមិន​ត,វ៉ា ខណៈ ​ឧកញ៉ា​ នឹម វណ្ណៈ ព្រ,មានខ្លាំងៗថា…(មានវីដេអូ)

ក្រោយពី​ទម្លាយ​រឿង​ប្ដី​លួ​,​ច​ទ្រព្យសម្បត្តិ និង​ប្រើ​ហិ​,​ង្សា រហូត​ប្រកាស​ឲ្យ​ប៉ូ.លិស​ចាប់ខ្លួន​ប្ដី​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ, ពេលនេះ អ្នកនាង ទ្រិ​ញ ផល្លា បានធ្វើ​សន្និសីទកាសែត បកស្រាយ​​​រសើប​មួយ​ចំនួន ​ដែល​បាន​កើតឡើង​កន្លងមក។


ក្នុងចំណោម​ការ​បកស្រាយ​ជាច្រើន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ អ្នកនាង ទ្រិ​ញ ផល្លា បាន​ប្រាប់​ថា អេ​ដ​មីន ជីងចក់ បាន​ប្រើ​ហិ.ង្សា​លើ​អ្នកនាង​ក្នុង​បុរី ហើយ​ពេល​ម្ដាយ​អ្នកនាង​មកជួយ​ថែមទាំង​និយាយ​ប្រមា​,​ថ​ម្ដាយ​របស់​អ្នកនាង​ថែមទៀត​។ ក្រោយមក អ្នកនាង ទៅពិនិត្យ​សុខភាព ឃើញថា កូន​របស់​អ្នកនាង ជាមួយនឹង​អេ​ដ​មីន ជីងចក់​នោះ ក៏​មិន​នៅ នោះដែរ​។​

ការប្រើ​ហិង្សា​នេះ បើតាម​អ្នកនាង​ទ្រិ​ញ ផល្លា ​បញ្ជាក់​ថា ​ដោយសារតែ​អ្នកនាង ចាប់​បាន​ឆាត​របស់​អេ​ដ​មីន ជីងចក់ យល់ព្រម​តាម​សំណើ​របស់​មេ ដែល​ឲ្យ​អ្នកនាង​​យក​កូន​ចេញ និង​លែងលះ​ឲ្យ​ដាច់ស្រេច​នោះ​។ អេ​ដ​មីន ជីងចក់ មិន​ចង់​ឲ្យ​សារ​នេះ​បែក​ធ្លាយ​ទៅ​ក្រៅ ទើប​ឲ្យ​កូនចៅ​ទាញ​ទ្វារ​របង​បិទ​ចាក់​សោរ​មិន​ឲ្យ​ខ្លួន​ចេញ និង​ប្រើ​ប្រើ​ហិ.ង្សា​ដើម្បី​យក​សារ នោះ​មក​វិញ​។​

អ្នកនាង បញ្ជាក់ថា អ្នកនាង បាន​ឃើញ​ឆាត​នោះ នៅ​វេលា​ម៉ោង​២​យប់ ហើយ​ព្យាយាម​រត់​មក​ក្នុង​ឡាន ព្រោះ​អ្នកនាង បាន​បោះ​ទូរ​សព្ទ ដែល​ថត​ភស្ដុតាង​បាន​នោះ​ចូលទៅក្នុង​ឡាន ទើប​ខ្លួន​ព្យាយាម​រំដោះ​ខ្លួនឯង​ចូលទៅក្នុង​ឡាន​តាម​ក្រោយ​។​

អ្នកនាង​បន្ថែមថា រហូតដល់​ម៉ោង​៤​ជាង អ្នកនាង​សុខចិត្ត ប្ដូរជីវិត​របស់ខ្លួន យក​ទូរ​សព្ទ​ឲ្យ​បាន ទាក់ទង​ទៅ​ម្ដាយ ឲ្យ​រក​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​។ និយាយ​ដល់​ចំណុច​នេះ អ្នកនាង ផល្លា និយាយ​ទាំង​អួល​ដើម​.​កថា ពេលនោះ អ្នកនាង លើក​ដៃ​សំពេះ​អង្វរ កុំ​ធ្វើ​ឲ្យ​បែបនេះ អាណិត​ដល់​កូន​ក្នុង​ពោះ ហើយ​អេ​ដ​មីន ជីងចក់ មិន​ត្រឹមតែ​វា,យ​អ្នកនាង​ទេ ថែមទាំង​ប្រើស​ម្ដី​ប្រមា​,​ថ​ដល់​ម្ដាយ​អ្នកនាង​ទៀត​។​

ការ​បកស្រាយ ដោយ​​ហៅ​​​ព័ត៌មាន​តាម​អនឡាញ​ជា​ច្រើន​​​ទៅ​ផ្សាយ​ផ្ទាល់​នេះ​ ត្រូវ​បាន​ពូចក់ លើក​ឡើង​ថា «​បើកភ្នែក​ភ្លាម​គេ​ផ្ញើ​​អោយមើល​រឿង​កម្សត់ គីង្គក់​លក់​ថ្នាំ​ស្រែង​!»​។ បន្ថែម​លើ​នេះ ពូ​ចក់ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​តួ​ស្រី​ និង​តួ​​ម្ដាយ​ចេញ​ហើយ ចាំ​មើល​អា​តួ​ប្រុស​ចេញ​វិញ​ម្ដង End Game»។​

ជុំវិញ​រឿង​នេះ​ដែរ លោក​ជំទាវ ហ៊ុន ស៊ីណាត ធ្លាប់​ដឹង​រឿង​ពី​មុន​មក ​​ ក៏​​ស៊ែរ​វីដេអូ ដែលបកស្រាយ​នោះ ​រួច​​ដាក់​Caption​លើក​ជា​ចម្ងល់ ​ជាមួយ​នឹង​ការ​ទម្លាយ​ថា «នាង​ប្រឌិត​ដើម្បីយកឈ្នះអាចក់ទេដឹង? តែមិនគាំទ្រអំពើហិ.ង្សាទេ។រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​ ៕​ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាង​អើយ​នរណាជឿនាងអស់ស្រូវពូជ»។

ក្រោយពីលោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងបែបនេះ ស្រាប់តែអ្នកនាង ទ្រិញ ផល្លា ចូលទៅខំមិនតវ៉ា ឌឺដង​ ជាបន្តបន្ទាប់ ក្រោមផុសលោកជំទាវ ធ្វើឲ្យ​ឧកញ៉ា នឹម វណ្ណៈ ​បង្ហោះ​សារ​ព្រមា,នខ្លាំងៗថា «ផ្ញើ​ជូននាង ទ្រិញ​ផល្លា សូម​នាង​បញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់​ កុំមកខមិនបែ​ញុះញង់​ឌឺដង​នៅក្នុងផូសរបស់ម្តាយខ្ញុំ​បន្តទៀត​ ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង»។

កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត រូបនេះ បានបន្តថា «អ្វីដែលគាត់ស៊ែរគាត់ខមមិនគឺដោយសារនាងឡាយហែកគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។ ចាប់ពីនាទីនេះតទៅ​ បើនាងហ៊ាននិយាយ​រឺខមមិនដែលនាំអោយប៉ះពាល់ដល់ផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំ និងគ្រួសារខ្ញុំបន្តទៀត​ នាងខ្ញុំនឹងមិនយោគយល់​ហើយចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន​។ Phalla Trinh»៕


Related posts

Leave a Comment