ប្រយោគចុ,កឈា,ម! អ្នកនាង​ ផល្លា​​ ថា ពូចក់ រត់​ទៅ​រក​អតីត​ប្ដី​ខ្លួន​ឲ្យ​ជួយ, ស្រាប់តែ​ពូ​ចក់​ឆ្លើយ​វិញ​ភ្លែត​ថា…(មាន​វីដេអូ)

ក្រោយ ​ទ្រិញ ផល្លា​ បាន​ចេញ​មុខ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​រឿងរ៉ាវ​ ដែល​អតីត​ស្វាមី​អេដមីន ជីងចក់ ធ្វើ​អំពើ​ហិ,ង្សា​ និង​រត់​ទៅ​រក​អតីត​ប្ដី​ខ្លួន​ឲ្យ​ជួយ​នោះ , ពេលនេះ អេដមីន ជីងចក់ បាន​តប​វិញ​ហើយ។


ក្នុងចំណោម​ការ​បកស្រាយ​ជាច្រើន​ អ្នកនាង ទ្រិ​ញ ផល្លា បាន​បញ្ជាក់​ថា អេ​ដ​មីន ជីងចក់ បាន​ប្រើ​ហិ.ង្សា​លើ​អ្នកនាង​ក្នុង​បុរី ហើយ​ពេល​ម្ដាយ​អ្នកនាង​មកជួយ​ថែមទាំង​និយាយ​ប្រមា​,​ថ​ម្ដាយ​របស់​អ្នកនាង​ថែមទៀត​។ ក្រោយមក អ្នកនាង ទៅពិនិត្យ​សុខភាព ឃើញថា កូន​របស់​អ្នកនាង ជាមួយនឹង​អេ​ដ​មីន ជីងចក់​នោះ ក៏​មិន​នៅ នោះដែរ​។​

ការប្រើ​ហិង្សា​នេះ បើតាម​អ្នកនាង​ទ្រិ​ញ ផល្លា ​បញ្ជាក់​ថា ​ដោយសារតែ​អ្នកនាង ចាប់​បាន​ឆាត​របស់​អេ​ដ​មីន ជីងចក់ យល់ព្រម​តាម​សំណើ​របស់​មេ ដែល​ឲ្យ​អ្នកនាង​​យក​កូន​ចេញ និង​លែងលះ​ឲ្យ​ដាច់ស្រេច​នោះ​។ អេ​ដ​មីន ជីងចក់ មិន​ចង់​ឲ្យ​សារ​នេះ​បែក​ធ្លាយ​ទៅ​ក្រៅ ទើប​ឲ្យ​កូនចៅ​ទាញ​ទ្វារ​របង​បិទ​ចាក់​សោរ​មិន​ឲ្យ​ខ្លួន​ចេញ និង​ប្រើ​ប្រើ​ហិ.ង្សា​ដើម្បី​យក​សារ នោះ​មក​វិញ​។​

អ្នកនាង បញ្ជាក់ថា អ្នកនាង បាន​ឃើញ​ឆាត​នោះ នៅ​វេលា​ម៉ោង​២​យប់ ហើយ​ព្យាយាម​រត់​មក​ក្នុង​ឡាន ព្រោះ​អ្នកនាង បាន​បោះ​ទូរ​សព្ទ ដែល​ថត​ភស្ដុតាង​បាន​នោះ​ចូលទៅក្នុង​ឡាន ទើប​ខ្លួន​ព្យាយាម​រំដោះ​ខ្លួនឯង​ចូលទៅក្នុង​ឡាន​តាម​ក្រោយ​។​

អ្នកនាង​បន្ថែមថា រហូតដល់​ម៉ោង​៤​ជាង អ្នកនាង​សុខចិត្ត ប្ដូរជីវិត​របស់ខ្លួន យក​ទូរ​សព្ទ​ឲ្យ​បាន ទាក់ទង​ទៅ​ម្ដាយ ឲ្យ​រក​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​។ និយាយ​ដល់​ចំណុច​នេះ អ្នកនាង ផល្លា និយាយ​ទាំង​អួល​ដើម​.​កថា ពេលនោះ អ្នកនាង លើក​ដៃ​សំពេះ​អង្វរ កុំ​ធ្វើ​ឲ្យ​បែបនេះ អាណិត​ដល់​កូន​ក្នុង​ពោះ ហើយ​អេ​ដ​មីន ជីងចក់ មិន​ត្រឹមតែ​វា,យ​អ្នកនាង​ទេ ថែមទាំង​ប្រើស​ម្ដី​ប្រមា​,​ថ​ដល់​ម្ដាយ​អ្នកនាង​ទៀត​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ មិនមែន​ទើបតែ​ទទួលរង​ហិ​,​ង្សា​ពី​សំណាក់ អេ​ដ​មីន ជីងចក់ ជា​ស្វាមី​ក្រោយ​ទេ សូម្បី​ជាមួយ​ស្វាមី​មុន​អ្នកស្រី ទ្រិ​ញ ផល្លា ក៏​ទទួលរង​នូវ​អំពើ​បែបនេះ​ដែរ​។ ជាមួយ​គ្នា​នេះ អ្នកនាង ផល្លា បាន​លើក​ចម្ងល់​របស់​លោក​ផែង វណ្ណៈថា ចុះប្ដីមុនវាយដែរ ម៉េចគេអ្នកធំ បានមិនប្ដឹងមែន? ជាការឆ្លើយតប អ្នកនាង ផល្លា បញ្ជាក់ថា អត់នោះទេ ខ្លួ,នប្ដឹងដូចគ្នា តែដោយសារគេអាងខ្សែ អាងលុយ អាងអំណាច ខ្លួនអត់មានអ្នកណារកភាពយុត្តិធម៌ឲ្យទេ គេអត់ធ្វើការឲ្យខ្លួនទេ អញ្ចឹងអត់មានអីក្រៅពីខ្លួនបីកូនទាំងទឹកភ្នែកដើរចុះមកទាំងរងភាពអយុត្តិធម៌។​

បន្ថែមលើនេះ អ្នកនាង បានបញ្ជាក់ថា នៅពេលខ្លួនដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ អេដមីនជីងចក់ រត់ទៅរកអតីតប្ដីខ្លួន ហើយ អ្នកនាង​ក៏​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ ក្រសួង​កិច្ចការ​នារី សមត្ថកិច្ច តុលាការ ក្រសួងពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌ កុំឲ្យពូចក់​អាង​ខ្សែ អាងខ្នង ព្រោះ​ឥឡូវគាត់រត់​ទៅ​រកអតីតប្ដីខ្លួន​ឲ្យចេញមុខការពារ អន្តរាគមន៍ ​ចំពោះ​រឿង​នេះ។

ជុំវិញរឿងនេះ ​ក្រោយពី​ប្រពន្ធ​របស់​ខ្លួន​ធ្វើការ​បកស្រាយ​នោះ អេ​ដ​មីន ជីងចក់ បាន​បង្ហោះ​សារ​ដ៏​ចាប់អារម្មណ៍​ថា «​បើកភ្នែក​ភ្លាម​គេ​ផ្ញើ​​អោយមើល​រឿង​កម្សត់ គីង្គក់​លក់​ថ្នាំ​ស្រែង​!»​។ បន្ថែម​លើ​នេះ ពូ​ចក់ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​តួ​ស្រី​ និង​តួ​​ម្ដាយ​ចេញ​ហើយ ចាំ​មើល​អា​តួ​ប្រុស​ចេញ​វិញ​ម្ដង End Game»។​

ដោយឡែក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ អេដមីន ជីងចក់ បានបង្ហោះសារមួយទៀតថា «ជីងចក់គ្មានខ្នង គ្មានខ្សែរអីទេ! តោងលើជញ្ជាំងមិនចង់ជាប់ផង»។ លោកបានបញ្ជាក់ក្នុងខំមិនទៀតថា «រឿងប្រុងកើត វាគង់តែកើត យើងមិនបានធ្វើ មានអីត្រូវខ្លាច!»៕


Related posts

Leave a Comment