សោកស្ដាយ! អូនផ្កាយ សម្រចចិត្តដកខ្លួនពីការប្រកួតMiss Grand Cambodia 2022 ដោយសារតែ…

កាលពីពេលថ្មីៗកន្លងទៅនេះ, តារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានប្រកាសដកខ្លួនចេញពីការប្រកួតMiss Grand Cambodia 2022ធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។


ការសម្រេចដកខ្លួនចេញនេះ អៀ ម៉េងលិ ក៏បានធ្វើការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនរួចហើយ និងបាននិយាយពីមូលហេតុ ដែលនាងដកខ្លួនចេញពីវិស័យប្រកួតប្រជែងមួយនេះថា ដោយសារមានបញ្ហាខ្លះៗ។ មួយវិញទៀតមិនមានពេលវេលាគ្រប់គ្រាន់។

ក្រោយពីតារាសម្តែងរូបស្រស់សាច់ខ្ចីរូបនេះ ដកខ្លួនចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ តារាសម្តែង ហាស់ឌី ជូលីន ហៅ អូនផ្កាយ បានសម្រេចដកខ្លួនពីការប្រកួតប្រជែងមួយនេះដែរ ធ្វើឱ្យហ្វេនៗរបស់នាងមានការខកចិត្តមិនតិចទេ។

ការសម្រេចដកខ្លួនចេញពីការប្រកួតរបស់អូនផ្កាយ ក្រោមហេតុផលមានបញ្ហាផ្ទាល់ខ្លួនជាចាំបាច់។ ទោះយ៉ាងណាការសម្រេចដកខ្លួនចេញនេះ ធ្វើឡើងក្រោយពីរូបនាង បានទទួលការរិះ,គន់ជាច្រើនពីសំណាក់មហាជនមួយចំនួនថា ចង់ប្រលងដើម្បីល្បីធ្វើអី បើមានប្រវត្តិមិនល្អមិនតែប៉ុណ្ណោះថែមទាំងមានស្នាមសាក់ច្រើនថែមទៀត។

ជុំវិញរឿងនេះ អូនផ្កាយ បានទទួលស្គាល់ថាខ្លួនពិតជាចង់ល្បី តែខ្លួនក៏ហ៊ានទទួលស្គាល់ និងប្រឈមមុខចំពោះការពិតទាំងអស់នេះដែរ។ ការសម្រេចចិត្តនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងខកចិត្តជាខ្លាំង ហើយពួកគេនៅតែទទូចឲ្យនាងកុំខ្វល់ពីសម្ដីរិះ,គន់ទាំងនោះ៕

Related posts

Leave a Comment