ជាតិ​! នាយ​ចឺម ដាក់​មួយ​ប៉ុស្តិ៍​នេះ ផ្អើលហ្វេន ហើយ​ប្រាប់​ថា បង​ស្រលាញ់​អូន មិន​ខ្វល់​អ្នក​ណា​សើច​យំ

ចំណងស្នេហ៍របស់តារាចម្រៀងមាឌល្អិតចិត្តធំ តែសម្បូរបន្ដស្នេហ៍ លោក សុខ មេសា ហៅ នាយ​ចឺម ជា​មួយ​នឹង​សង្សារ​​ក្រោយដែលគេស្គាល់ថា ជាស្រីស្រស់ សេង សុឃីម បច្ចុប្បន្ន​​កំ​ពុង​ល្អូក​ល្អិនជាមួយគ្នាកាន់តែខ្លាំង និងហ៊ាន​បើកជំហរ​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​​ជាង​ពី​មុន។


ជាប្រចាំ​ នាយចឺម និងគូស្នេហ៍ តែងតែព្យាយាមរិតបន្តឹង​ចំណងស្នេហ៍​របស់​​ពួកគេឱ្យ​កាន់​តែ​មានភាពរឹងមាំ និងបាន​គង់វង្ស​យូរអង្វែង តាមរយៈការបង្ហាញរូបភាព​ស្និទ្ធស្នាល និង​ភា​សា​ផ្អែម​ល្ហែម​​នៅ​​លើ​បណ្ដាញ​​​សង្គម ខណៈដែលទំនាក់ទំនងអ្នកទាំងពីរ​ក៏​ចាស់​​ខែចាស់ថ្ងៃ។

ភាពចាស់ទុំនៃស្នេហានេះហើយ បានធ្វើឲ្យពួកគេ ឈានដល់ការទិញវិឡាររួមគ្នា នាពេលកន្លងមកទៀតផង។ ថ្មីៗនេះ នាយ​ចឺម និង សេង សុខ​ឃីម ទើបតែ​បណ្តើរ​គ្នា​ទៅ​មើល​ផ្ទះ​វិឡារ​របស់​ពួកគេ ឃើញថា ពិតជាស្អាតខ្លាំងណាស់។


លើសពីនេះ កាលពីម្សិលមិញ ពួកគេ បានថើបគ្នា ហើយបង្ហោះលើបណ្ដាញសង្គមធ្វើឲ្យហ្វេនៗឃើញហើយ លើសជាតិស្ករម៉ង។ បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមនេះ នាយចឺម បញ្ជាក់ជំហរទៅកាន់គូស្នេហ៍ថា «បងស្រលាញ់អូន មិនខ្វល់អ្នកណាសើចយំ​ Seng Sokhim សេង សុខឃីម»។

ដោយឃើញបែបនេះ ហ្វេនៗពួកគេ ចូលខំមិនព្រោងព្រាតថា «បងជឿថា គ្មានទេអ្នកសើចយំទេប្អូន។ មានតែអ្នកឡើងឈា.ម និង​ស្រៀវ​ទឹក​មាត់ទេប្អូន​សម្លាញ់ បឺត​ឲ្យធ្លាក់​អណ្ដាត​ទៅប្អូនសម្លាញ់, Sweet ទៀតហើយមេ, សមគ្នាណាស់បង, សុភមង្គល​គ្រួសារឯងទៅខ្វល់អីសម្តីអ្នក​ដទៃ»។

ទោះជាយ៉ាងដូច្នោះក្ដី គូស្នេហ៍មួយគូនេះ មិនដែលនឹកនា ឬបង្ហើបពីគម្រោង​ចូល​រោង​​​​ការ​​ឡើយ ហើយពាក់​ព័ន្ធនឹងករណីនេះ នាយចឺម ដែលជាម្ចាស់បទ «ថ្លៃទឹកដោះ» ក៏ធ្លាប់ឱ្យសារព័ត៌មាន​ក្នុង​ស្រុក​ដឹងថា ពួក​គេ​កំពុងតែ​ត្រូវ​ការប្រើ​ពេលវេលា ដើម្បី​មើលចិត្ត​គ្នា​បន្តិចទៀត​សិន ហើយ​រឿង​រៀប​ការនៅមិនទាន់​គិត​នៅឡើយ​ទេ៕

Related posts

Leave a Comment