ច្បាស់ដូចថ្ងៃ! អ្នកស្រី ទ្រី ដាណា ជិតបង្ហាញមុខកូនកំលោះ, ពូម៉ៅ ​យំ​លែង​ចេញ, អ្នកគាំទ្រ ដូច​ដឹង​មុន ក៏​ទាយ​ថា…(មានវីដេអូ)

ក្រោយពីលែ,ងលះជាមួយពូម៉ៅ, អ្នកស្រី ទ្រី ដាណា បច្ចុប្បន្ន កំពុងរស់នៅជាអ្នកម្ដាយSingleឬអ្នកមេម៉ាយកូន៣ ជាមួយនឹងមុខជំនាញកាន់ណែនក្នុងដៃ ទ្រព្យសម្បត្តិវ៉ាល់លានដុល្លារ អ្វីៗក៏មានដែរ ខ្វះតែស្នេហាស្មោះត្រង់មួយប៉ុណ្ណោះ។


ចំណុចនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុហក បោកប្រាស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយ​ថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូប​យើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ។ អាហ្នឹង​គេ​ហៅថា នៅ​ក្នុង​ការបោកប្រាស់។

អ្នកស្រី អះអាង​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​បាន​ មិន​ចាំ​បាច់​មាន​ច្រើន​នោះ​ទេ បង​អ្នក​រត់​ម៉ូតូ​ឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យក​តែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះ​ទេ។

ទោះ​យ៉ាងណា អ្នកស្រី បាន​បញ្ជាក់​ថា ខ្លួន​អត់​ស្រឡាញ់​អ្នក​ទាប​ៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់​ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ​ឡើង​ដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នក​ទាប​ៗ​នោះ។

ងាកមក តារាចម្រៀង ពេជ្រ សោភាព វិញ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ លោក ឡៅ ឆ​លី កាលពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ។ ប៉ុន្តែ ​​​រៀបការ​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ស្នេហា​របស់​ពួកគេ ក៏​ឈាន​ដល់​ផ្លូវបំបែក។


ក្រោយមក នៅក្នុង​ឆ្នាំ​២០១៨ ក៏បាន​លេច​ឮ​ថា អ្នកនាង ពេជ្រ សោភា មាន​ស្នេហា​ថ្មី​ជាមួយ តារា​សម្ដែង ឆឹ​ម សក្កដា​។ ការ​លេចឮ​ទំនាក់ទំនង​ដំបូង មានការ​ចាប់អារម្មណ៍​ថា ជា​ស្នេហា​ក្លែងក្លាយ តែ​ក្រោយមក​ទើប​ដឹង​ច្បាស់​ថា​ជា​ស្នេហា​ពិត​។ ទោះ​យ៉ាងណា ស្នេហា​របស់​ពួកគេ ក៏​ដើរ​ដល់​ផ្លូវបំបែក​ទៀត ហើយ​អ្នកគាំទ្រ​ទើបតែ​ដឹង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះប៉ុណ្ណោះ។

ស្របពេលកំពុងរស់នៅជាអ្នកមេម៉ាយដូចគ្នានោះ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាមួយគ្នា១សន្លឹក ហើយលើកជាសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «រវាងបងពេជ្រសោភា និងចែដាណា ចង់អោយអ្នកណារៀបការមុនណប់ៗ»។

ដោយឃើញបែបនេះ ស្រាប់តែតារាចម្រៀង ពេជ្រ សោភា ចូលខំមិនភ្លែតថា «ហាហាហាហបងមុនខ្ញុំមើលទៅ»។ ជាការឆ្លើយតប ស្រាប់តែអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា «អត់ទេអោយបងមុន»។ ការរុញដាក់គ្នារឿងរៀបការមុន ក្រោយនេះ ត្រូវបានអ្នកគាំទ្រមួយចំនួន លើកជាសំណួរទៅវិញថា «រៀបការមុនឬក្រោយមិនសំខាន់.. សំខាន់ការជាមួយេណា?, ដឹងយក ប្តីមកធើអី? ស្តាយខ្លួន»។

ក្រោយពីលើកជាសំណួរបែបនេះ មិនទាន់បានប៉ុន្មានម៉ោងផង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា អ្នកស្រី ទ្រី ដាណា បានបង្ហោះវីដេអូ បង្ហាញខ្នងតួប្រុស ហើយប្រាប់ថា «ជិតបានឃើញហើយ»។ ទោះឃើញតែខ្នងពិតមែន តែអ្នកលេងបណ្ដាញសង្គមទីកតុក និងហ្វេសប៊ុក ភាគច្រើន ទាយថា ជាលោក សេង មង្គល។ ចំណែកអ្នកខ្លះទៀត ដុតពូម៉ៅ ដោយខំមិនជារូបពូម៉ៅ យំក្រោមផុសនោះទៀតផង៕ សូមទស្សនាវីដេអូ ខាងក្រោម ៖



Related posts

Leave a Comment