រឿង​ពូចក់ និង​ភរិយា​ មិនទាន់​ចប់​ផង​ លោក ជំទាវ មួយ ឡេង ទម្លាយ​ទាំង​ទឹកភ្នែក​ពី​រឿង​ស្វាមី​ផ្កាយ​ពីរ​ផិ,ត​ក្បត់ (មានវីដេអូ)

និយាយដល់ឈ្មោះលោកជំទាវ មួយ ឡេង ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់រួចមកហើយថា លោកជំទាវ កំពុងតែមានភាពជោគជ័យលើមុខជំនួញ និងស្នេហា ដោយគេឧស្សាហ៍ឃើញលោកជំទាវ និងស្វាមី ដែលមានឋានៈខ្ពស់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមខ្លាំងណាស់។

គេ​ចាំ​បាន​ថា​កាលពី​ចុង​ឆ្នាំ ២០២១ លោក ជំទាវ និង​ស្វាមី​ បានរៀបចំ​ពិធី​ឡើង​ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២​លាន​ដុល្លារ​ឯណោះ ជាហេតុ​ធ្វើឲ្យ​មហាជន​មានការ​លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា។

អ្វី ដែល​ពិសេសទៀតនោះ អ្នកលក់​អន​ឡាញ​ដ៏​ល្បី ​និង​ជោគជ័យ​ទាំង​នៅក្នុង​ស្រុក​ និង​សហរដ្ឋអាមេរិក​រូប​នេះ ​​​ក៏​ជា​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​មួយកន្លែង​ថែមទៀត ហើយកន្លងមក​មាន​នារី​មិនតិច​ទេ ​ច្រណែន​ជាមួយ​លោកជំទាវ​។ តែអ្វីៗមិននឹកស្មានដល់នោះ ស្រាប់តែ​ថ្មីៗ​នេះ ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ខណៈលោកជំទាវ បាន​ឡាយ​វីដេអូ​ទាំង​ទឹកភ្នែក​រៀបរាប់​ពី​ភាព​ឈឺចាប់​ ដែល​ស្វាមី​​​មាន​ស្រី​ច្រើន។

លោកជំទាវ មួយ ឡេង ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍ ប៊​ន សំអាត ដែលមាន​ឋានៈ​ជា​ផ្កាយ​ពីរ​នៅ​ក្រសួងមហាផ្ទៃ​ ហើយ​កន្លងមក​គេ​តែង​ឃើញ​លោក ជំទាវ និង​ស្វាមី​បង្ហាញ​រូបភាព​ផ្អែមល្ហែម​នឹងធ្វើ​ការងារ​សប្បុរសធម៌​រួមគ្នា​យ៉ាង​រីករាយ​ស្ទើរ​មិន​ជឿថា​ នៅ​ពីក្រោយ​ភាព​រីករាយ​របស់​អ្នកលក់​អន​ឡាញ​ដ៏​ល្បី​រូបនេះ​មានរឿង​រ៉ាវ​បែបនេះ​សោះ។​

លោកជំទាវ មួយ ឡេង ថា ​ដោយសារ​សព្វថ្ងៃ លោកជំទាវ កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក​ទើប​លោកជំទាវ​ហ៊ាន​និយាយ​រឿងនេះ ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​កន្លងមក​នៅ​ពេល​ឈ្លោះ​គ្នា​ស្វាមី​របស់​លោក​ជំទាវ ធ្លាប់​ច្រ,បាច់ក​លោកជំទាវ​ប៊ិះ​ស្លា,ប់​ម្តង​រួច​មក​ហើយ ​ថែមទាំង​ធ្លាប់​គំ,រាម​ដាក់​ប៉ូ,លិស​ចាប់​ប្រសិន​លោកជំទាវ​លែ,ងលះ​ ហើយ​ថែមទាំង ថា​គាត់​អាច​មាន​សិទ្ធិ​ស,ម្លាប់​យើង​បាន​ហើយ​ចោ,ទថា​ជា​ចោរ​។

លោក ជំទាវ មួយ ឡេង បាន​ប្រាប់​ថា​ មិន​ចង់​ល្បី​តាម​អន​ឡាញ​ទេ​ កុំ​ឱ្យគេ​ថា​បែក​គ្នា ហើយ​នៅ​ហែកហួរ​គ្នា​ទៀត តែ​អ្នកជា​អ្នក​បង្ខំ​ហើយ​ខ្ញុំ​និយាយ​នេះ​ព្រោះ​ចង់​ឱ្យ​សា​ហាយ​ ដែល​ចូល​មើល បាន​ឃើញថា ​ខ្ញុំ​ដឹង​គ្រប់​រឿង កុំ​បង្ខំ​ខ្ញុំ​នឹង​បកស្បែក​មុខ​ទាំង​ញី​ទាំង​ឈ្មោល​ភស្តុតាង​ពេញដៃ​។ អ្វីដែល​ធ្វើឱ្យ​លោកជំទាវ​ឈឺចាប់​នោះ​ គឺ​ក្រោយ​លែង​គ្នា​អតីត​ស្វាមី​បាន​ឱ្យ​ដី​ពីរ​កន្លែង​មក​លោកជំទាវ​ដោយ​ទុក​សម្រាប់​កូន តែ​ពេលនេះ​អតីត​ស្វាមី​បាន​យក​ដី​ទាំងនោះ​វិញ​ទើប​ធ្វើឱ្យ​លោកជំទាវ​ខឹងសម្បា​​បែបនេះ។

លោកជំទាវ មួយ ឡេង ឡាយ​ រៀបរាប់ទាំង​ទឹកភ្នែក​ថា​ ឈឺចាប់​រហូត​លែង​ឈឺ​ហើយក៏​ខំ​ទប់​អារម្មណ៍​ណាស់​តែ​ពេលនេះ​បូស​វា​ធ្លាយ​ហើយ ខំ​រកស៊ី​ត្រុ​កៗ​ទាំង​នៅ​ខ្មែរ​និង​នៅ​អាមេរិក តែ​ស្វាមី​មិនបាន​ជួយ​ចិញ្ចឹម​កូន​ឬ​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ទេ​គិតតែ​ពី​ផឹកស៊ី​មាន​ស្រី។

លោកជំទាវថា ឃើញ​ម្តង​អត់​កែ ពីរ​ដង​អត់​កែ​កុហក​រហូត​ហើយ​បើ​និយាយ​ពី​ស្ប,ថ​វិញ​រាប់​ភ្លេច​ហើយ។ លោកជំទាវ បន្តថា​នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​លោកជំទាវ​មិនទាន់​ទម្លាយ​អស់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ប៊​ន សំអាត។

លោក ជំទាវ មួយ ឡេង បាន​បន្ថែមថា​មិន​ស្តាយ​អ្វី​ទេ តែ​ស្តាយ​ទឹកចិត្ត​ដែល​មើល​មនុស្ស​ខុស​ខំ​លះបង់​ច្រើនណាស់​បាន​អ្វីខ្លះ​មកវិញហើយ​ប្រសិន​រាល់ថ្ងៃ​ចិញ្ចឹម​ខ្ញុំ​បាន​ស្រូល​ដូច​ជំទាវ​ដទៃ​នោះ​ខ្ញុំ​មិន​ខំប្រឹង​រកលុយ​ទាំងនេះ​ទេ​ព្រោះថា​ងាប់​ទៅ​មិន​យក​ទៅ​តាម​ឡើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Related posts

Leave a Comment