មិន​ទុក​យូរ​នាំ​ជូ​ផ្អោម! ក្រោយ​សែនព្រេន, ​ឧកញ៉ា លាន អាហ្រ្វីលគីនីន និង​ភរិយា ដឹកដៃ​គ្នា​ទៅ​ធ្វើ​រឿង​ភ្លែត

ក្រោយចែកផ្លូវគ្នាអតីតប្តីប្រពន្ធអ្នកសិល្បៈ, លាន អាហ្រ្វីលគីនីន និង កែវ វល័ក្ខ អាចរកបានដៃគូស្អំបេះដូងរៀងខ្លួន តែក្នុងរយៈពេលខ្លី ដោយ លាន អាហ្រ្វីលគីនីន ប៉ះស្នេហ៍អ្នក​មេម៉ាយ​កូន​បីវ័យ​៤៥ឆ្នាំ ខណៈ​កែវ វល័ក្ខ ក៏បានភ្ជាប់ពាក្យជាមួយដៃគូថ្មីជាបុរសដែលមានវ័យក្មេងជាងនាងដល់ទៅ ១០ឆ្នាំ។


ទោះយ៉ាងណា ចំពោះ កែវ វល័ក្ខ ក្រោយពីភ្ជាប់ពាក្យកាលពីអំឡុងពាក់កណ្ដាលខែមេសានោះ នាងបញ្ជាក់ថា នាងមិនទាន់រួមរស់ជាមូយគ្នាទេ រង់ចាំរៀបការរួចសិន ព្រោះមិនចង់ឱ្យអស់តម្លៃ។ សម្រាប់កូនប្រុសស្រីទាំង បួនរបស់អ្នកទាំងពីររស់នៅក្រោមការមើលថែពីសំណាក់ កែវ វល័ក្ខ ជាម្តាយ។

ចំពោះ លាន អាហ្រ្វីលគីនីន ទើបតែបានធ្វើ​ពិធី​សែន​ព្រែ​ន ក្លាយជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​​ជាមួយអ្នកស្រី យូ លីណា​ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ តែ​ពិធី​របស់​ពួកគេ ធ្វើឡើង​ដោយ​មិនបាន​ព្រាងទុក ដោយ​ធ្វើឡើង​ត្រឹម​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។

នៅពេលនោះ បើតាមអ្នកស្រី យូ លីណា បាន​បញ្ជាក់ថា «26.06.22 ពួកយើង​ទាំងពីរ ជា​ប្ដី​ប្រពន្ធ ស្របច្បាប់ មាន​ចំណង​អាពាហ៍ពិពាហ៍ និង​ចំណង​មេបា ចាស់ទុំ ទាំងសងខាង​ដឹងឮ អរគុណ​បងប្អូន ដែល​ចូលរួម​កម្មវិធី​តូចតាច របស់​យើងខ្ញុំ សុំទោស​បងប្អូន ដែល​មិនបាន​អញ្ជើញ ដោយពេល​វេលា​រហ័ស និង​មិនបាន​ត្រៀម ទុកជាមុន»​។​

បន្ថែម​លើ​នេះ ភរិយាថ្មីរបស់ លាន អាហ្វ្រីលគីនីន ដែលមានឈ្មោះជាមេម៉ាយកូនបីនោះ បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយលើកឡើងថា «មនុស្សគេយកសម្តី»។

កន្លងមកអ្នកលក់អនឡាញរូបនេះ ធ្លាប់បញ្ជាក់ជំហរថា នឹងរៀបការ​ឲ្យ​អធិកអធម ប៉ុន្តែពេលនេះ អ្នកស្រីបានដូរចិត្តហើយ ដោយនិយាយបែបលេងសើចថា «ការរៀបការ មិនបង្ខំ ជ្រើសរើសដៃគូដោយចិត្ត និងចិត្តជាសេចក្ដីសុខកម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិចចំនេញបានប្ដីមួយជ័យយោ ខ្ញុំមានប្ដីហើយ លែងមេម៉ាយហើយ»៕​

Related posts

Leave a Comment