សោកស្ដាយ! លោកតាវ៉ិចទ័រ លាឈប់ពី CTN នៅរសៀលនេះ បន្សល់ទុលសារមួយ ដោយបញ្ជាក់ថា…

បន្ទាប់ពីមានការទម្លាយពីការចាកចេញរបស់តារាកំប្លែងមួយចំនួន ពីទូរទស្សន៍ស៊ីធីអិននោះ ពេលនេះ លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានលាឈប់ពី CTN នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះដែរហើយ។


យោងតាមសារលោក សុវណ្ណ ឫទ្ធី ជម្រាបលាក្រុមការងារ ថ្នាក់ដឹកនាំក្រុមហ៊ុននោះ មានខ្លឹមសារថា «ថ្ងៃនេះ ជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅCBS, កន្លងមក បើមានកំហុសឆ្គង ឬសម្ដីតូចធំ ចំពោះបងប្អូន ខ្ញុំសូមការអភ័យទោស។

ខ្ញុំសូមអរគុណ អ្នកឧកញ៉ា ដែលផ្ដល់ឱកាសឲ្យខ្ញុំបាទបានរៀនសូត្រ ពីការងារក្នុងសិល្បៈនេះ ខ្ញុំសូមអរគុណ។ខ្ញុំសូមអរគុណគណៈគ្រប់គ្រង អរគុណលោកCEO និងលោកអគ្គនាយករង។ អរគុណមហាមិត្ត និងប្អូនៗ ខ្ញុំសូមជម្រាបលា»។

បន្ថែមលើនេះ បើតាម ពិធីករ លោក សាហារ៉ា បានបញ្ជាក់ពីការចាកចេញរបស់លោក សុវណ្ណ រិទ្ធី ដែរថា «ជម្រាបលាបងប្រុស Rithy Sovannនេះជាថ្ងៃចុងក្រោយរបស់បងនៅCBS។ ប្អូននៅតែចងចាំការណែនាំរបស់បង នៅពេលដែលប្អូនចូលធ្វើការដំបូង បងជាធនធានដ៏សំខាន់ក្នុងវិស័យសិល្បៈ។ សូមបងទទួលយកនូវការគោរព ស្រឡាញ់រាប់អាន ដោយស្មោះពីប្អូន!»។

ក្រៅពីលោក សុវណ្ណ រិទ្ធី ជាអ្នកដឹកនាំកម្មវិធីកម្សាន្ត ដែលបានចាកចេញនោះ តារាកំប្លែង នាយក្រូច ក៏បានបញ្ចប់កិច្ចសន្យានៅទូរទស្សន៍ស៊ីធីអិន ផងដែរ កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ ហើយរង់ចាំមើលថា លោកនឹងបង្ហាញវត្តមាននៅកន្លែងណាទៀត៕

Related posts

Leave a Comment