កាត់ចិត្តមិនដាច់! លោក​ ផែង វណ្ណៈ បង្ហោះ​សារ​ដាស់​តឿន​មួយ​នេះ ​អ្នកនាង ទ្រិញ ផល្លា ពេញ​ចិត្តស្ដូក, ពូចក់ ​បញ្ជាក់​ជំហរ​ថា…(មាន​វីដេអូ)

ក្រោយពី​ទម្លាយ​រឿង​ប្ដី​លួ​,​ច​ទ្រព្យសម្បត្តិ និង​ប្រើ​ហិ​,​ង្សា រហូត​ប្រកាស​ឲ្យ​ប៉ូ.លិស​ចាប់ខ្លួន​ប្ដី​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ, ថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិ​ញ ផល្លា បានធ្វើ​សន្និសីទកាសែត បកស្រាយ​​​រឿងគ្រប់យ៉ាង ​ដែល​បាន​កើតឡើង​កន្លងមក។

ក្នុងចំណោម​ការ​បកស្រាយ​ជាច្រើន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​ អ្នកនាង ទ្រិ​ញ ផល្លា បាន​ប្រាប់​ថា អេ​ដ​មីន ជីងចក់ បាន​ប្រើ​ហិ.ង្សា​លើ​អ្នកនាង​ក្នុង​បុរី ហើយ​ពេល​ម្ដាយ​អ្នកនាង​មកជួយ​ថែមទាំង​និយាយ​ប្រមា​,​ថ​ម្ដាយ​របស់​អ្នកនាង​ថែមទៀត​។ ក្រោយមក អ្នកនាង ទៅពិនិត្យ​សុខភាព ឃើញថា កូន​របស់​អ្នកនាង ជាមួយនឹង​អេ​ដ​មីន ជីងចក់​នោះ ក៏​មិន​នៅ នោះដែរ​។​

ងាកមកលោក ផែង វណ្ណៈ ក្រោយឃើញថា រឿងបែបនេះ កើតឡើងច្រើននៅក្នុងសង្គមនោះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបង្ហោះសារដាស់តឿនថា «ការ​ប្រើ​អំពើ​ហិ,ង្សា​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ ​បើ​ជា​ប្ដី​ប្រពន្ធ​ទៀត​រឹតតែ​មិនអាច។ ​អំពើ​ហិ,ង្សា​ជា​អំពើ​ល្មើ,​សមាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ជន​ណា​​ប្រើ​ហិ,ង្សា​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បា,ប់​ចំពោះ​ទង្វើ​របស់ខ្លួន។

មួយរយៈ​ចុងក្រោយ​នេះ ទំនា,ស់​ប្ដី​ប្រពន្ធ បាន​បង្កើតជា​អំពើ​ហិ,ង្សា​ជា​បន្តបន្ទាប់ ជាពិសេស​បុរស​ជា​ប្ដី​ដែលមាន​កម្លាំង​ខ្លាំង​ជាង តែងតែ​ប្រើ​ហិ,ង្សា​ទៅលើ​ប្រពន្ធ។ ជីវិត​ជា​ប្ដី​ប្រពន្ធ ​បើមាន​បញ្ហា​អ្វី​ជាមួយគ្នា​ពិបាក​ដោះស្រាយ គួរតែ​ស្វះ​ស្វែងរក​ឪពុកម្ដាយ បងប្អូន​សាច់ញាតិ​ទាំងសងខាង​សម្របសម្រួល​បញ្ចប់​ទំ,នាស់។

បើឪពុកម្ដាយ​បងប្អូន​សាច់ញាតិ​មិនអាច​សម្របសម្រួល​បា ន​គឺអាច​ប្ដឹងទៅ​តុ,លាការ​ដើម្បី​ធ្វើការ​លែង,លះគ្នា​តាមផ្លូវ​ច្បា,ប់។ អាក្រក់ ឬ ល្អ យ៉ាងណា មិន​ថា​ប្ដី​ខុស​ឬ​ប្រពន្ធ​ត្រូវ ឬ មិន​ថា​ប្រពន្ធ​ខុស ឬ ប្ដី​ត្រូវ ប្ដី​ប្រពន្ធ​មិន​គួរ​ប្រើ​ហិ,ង្សា​ដាក់គ្នា​នោះទេ។

សុភមង្គល​ជា​ពាក្យ​ ដែល​ប្ដី​ប្រពន្ធ​ក្នុង​លោក​ចង់បាន ​បើ​ចង់បាន​សុភមង្គល​គ្មាន​អ្វី​ពិបាក​ទេ ​បើ​ប្ដី​ខឹង​ប្រពន្ធ​លួង ​បើ​​ប្រពន្ធ​ខឹង​ប្ដី​លួង ការ​អត់ឱន​អោយ​គ្នា អធ្យាស្រ័យ​គ្នា យោគយល់​គ្នា ជឿជាក់​គ្នា ទុកចិត្ត​គ្នា សុទ្ធតែ​ជា​មូលដ្ឋាន​ដែល​អាច​រក្សា​សុភមង្គល​បាន​យូរ​អង្វែង»។ ចំពោះ​សារ​ខាង​លើ​នេះ អ្នកនាង ​ទ្រិញ​ ផល្លា​ ពេញ​ចិត្ត​ស្ដូក ក៏​ចែក​រំលែក​បន្ត​សម្ដែង​ការ​អរគុណ។

ចំណែក អេដមីន ជីងចក់ បញ្ជាក់ជំហរថា មិនធ្វើការឡាយ អត់បរិយាអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងគ្រួសារបស់ខ្លួន ខណៈ ដែលលោកនៅតែស្រឡាញ់ចំពោះភរិយានោះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

Related posts

Leave a Comment