ឡូយ​ណាស់! ស្ងាត់ៗ សយរតនៈ និង ប៉ាចគីមមួយ ភ្ជាប់​ពាក្យបាត់, តារា​ល្បីៗ​ចូលរួម​ព្រាត (មានវីដេអូ)

ក្រោយពី​ប្រកាស​ពី​ទំនាក់ទំនង​ជាមួយគ្នា​ជា​ផ្លូវការ​អស់​រយៈពេល​ជា​យូរ​ដែរ​ហើយ​នោះ ទីបំផុត តារា​ចម្រៀង សយ រតនៈ និង ប៉ាច គីម​មួយ បាន​ចូល​រោង​ភ្ជាប់​ពាក្យ​ហើយ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ខណៈ​តារា​ល្បីៗ​ចូលរួម​ជាច្រើន​នោះ​។​


ចូលដល់​ខែ​ថ្មី​នេះ​ភ្លាម​នេះ ពួកគេ​មិន​ត្រឹមតែ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​នោះទេ ពោល​គឺ​ពួកគេ ក៏បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​នៅ​ថ្ងៃ​ជាមួយគ្នានេះ​តែម្ដង​។ ជាក់ស្ដែង តារា​ចម្រៀង សុគន្ធ និសា ដែល​បាន​ចូលរួម​ពិធី​នោះ​ដែរ​​ ​​ បាន​​ជូនពរ​ពួកគេ​ថា «​ពិធី​ភ្ជាប់ពាក្យ និង​ឡើង​គេហដ្ឋាន របស់​ប្អូនស្រី ប៉ាច គីម​មួយ និង ប្អូនប្រុស សយ រតនៈ ជូនពរ​ប្អូន​ទាំងពីរ អោយមាន​សិរី​សួស្តី សុខ​សប្បាយ​។​

​ពិធី​ភ្ជាប់ពាក្យ និង​ឡើង​គេហដ្ឋាន​ថ្មី របស់​ពួកគេ មើលទៅ ពិតជា​មាន​ភាព​អធិកអធម​ខ្លាំងណាស់ ដោយមាន​ការ​តុបតែង​រៀបចំ​លំអ​យ៉ាង​ស្រស់​ស្អាត ខណៈ សាមីខ្លួន​ស្ថិត​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​ពណ៌​ស៊ី​ជម្ពូ ពិតជា​សមសួន និង​ស័ក្ដិសម​គ្នា​ខ្លាំង​ណាស់​។

​អ្វីដែល​កត់សម្គាល់​នៅក្នុង​ថ្ងៃ​ពិសេស​នេះ ហ្វេ​ន​ផេ​ក តារាចម្រៀង សយ រតនៈ ក៏បាន​លើកឡើងថា​«​តើ​នេះ​ជា​ការ​ពិត ឬ​ជាការ​សម្តែង​ភាពយន្ត​? បើសិន​ជាការ​ពិតមែន ពិតជា​រំភើប​ខ្លាំងណាស់ ពីរោះ​វា​ជា​ក្តី​ស្រមៃ​របស់​ហ្វេ​ន​»​។​


​ក្រៅពី​វត្តមាន​របស់​តារា​ចម្រៀង សុគន្ធ និសា ចូលរួម​នោះ គេ​ឃើញ​មាន​តារា​ជាច្រើន​ដួង​ទៀត​ដូចជា ម៉ា​ដូ​ណា​, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​, តារាចម្រៀង សុខ ស្រី​នាង​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, ពិធី​ការិនី សោម ស្រីនាថ​,​លោក ឃី សុ​ឃុន​, តារាចម្រៀង នី រតនា និង​ភរិយា​, កញ្ញា បាន មុនី​ល័​ក្ខ​, តារាចម្រៀង ចំរើន សុភ័ក្ត្រ​, តារាចម្រៀង លោក ឆន សុវណ្ណ​រាជ​, តារាចម្រៀង ឃុន វុត្ថា​, តារាចម្រៀង វី ឌី​ណែ​ត ជាដើម​។

គួរបញ្ជាក់ថា តារាចម្រៀង សយ រតនៈ ជាអតីតបេក្ខជនThe Voice Cambodia រដូវកាលទី១ កាលពីអំឡុងឆ្នាំ២០១៤ ដោយនៅពេលនោះ លោកជាកូនក្រុមរបស់Coachពេជ្រ សោភា ខណៈ ប៉ាច គីមមួយ ក៏ចូល​ប្រលង​ដំណាលគ្នា ក្នុងកម្មវិធីនោះដែរ ដោយនាងជាកូនក្រុម របស់Coachណុប បាយ៉ារិទ្ធ៕


Related posts

Leave a Comment