តារាសម្តែង និងពីធីការិនី ណូម័រ ត្រូវបានគេកត់សម្គាល់ឃើញថា បច្ចុប្បន្ន នាង កាន់តែមានសម្រស់ស្រស់ស្អាត ហើយទីផ្សារនៅក្នុងការងារ ក៏មានហាងឆេងខ្ពស់ដែរ ជាហេតុធ្វើឲ្យនាងមានលទ្ធភាពក្នុងការទិញផ្ទះដោយខ្លួនឯងនោះ។
គេចាំថា ណូម័រ ធ្លាប់ បានរៀបមង្គលការជាមួយវីជេ សុភា តែគួរឲ្យស្តាយរៀបការមិនដល់កន្លះឆ្នាំផង អ្នកទាំងពីរក៏សម្រេចចែកផ្លូវគ្នាដើររៀងខ្លូនទៅវិញ។ ក្រោយពីបែកផ្លូវគ្នា រហូតមកដល់ពេលនេះ ប្រមាណជាជិតពីរឆ្នាំទៅហើយ តែតារាសម្តែងរូបស្រស់ ណូម័រ ហាក់មិនទាន់ខ្វល់ខ្វាយពីការរកអ្នកស្អំបេះដូងថ្មីឡើយ។
បើទោះមិនមានអ្នកស្អំបេះដូងក៏ពិតមែន តែ ថ្មីៗនេះ ណូម័រ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍ខ្លាំងណាស់ ក្រោយពីរូបនេះ បានបង្ហាញសមាជិកថ្មីជាផ្ទះវិឡារដ៏ស្រស់ស្អាត នៅម្តុំឈូកវ៉ា គ្រាន់ជាការលំហែចុងសប្ដាហ៍នោះ។
ណូម័រ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «សុំពន្យារការគិតដែលថាចង់ប្តូរឡានតិច ងាកមកធ្វើសំណង់វិញសិន គ្រាន់សល់ទុន ទុកឲ្យកូនចៅជំនាន់ក្រោយ☺️ ក្រែងលោ១០ឆ្នាំទៀត មានគេចូលចែចូវ បានកូនចៅប្រើនឹងគេ ខំប្រឹង តែម្នាក់ឯងយូរមកហើយ ចឹងម្នាក់ឯងបន្តទៀត អត់បញ្ហាស៊ូឲ្យគេមើលមកយើងធម្មតាៗ តែមិនអាចឲ្យការគិតយើងធម្មតាៗបានឡើយទឹកដោះម្តាយថ្លៃ»។
តាមរយៈនេះ ឃើញថា ណូម័រ មិនត្រឹមតែស្អាតនោះទេ ថែមទាំងឆ្លាតទៀតផង។ ជាក់ស្ដែងអ្នកគាំទ្រនាង បានលាន់មាត់សរសើរដូច្នេះថា «ស្អាតហើយឆ្លាតទៀតគួរឲ្យស្រឡាញ់ណាស់ ម៉ាក់, ពូកែណាស់ចែ, ពូកែហើយស្អាតទៀតអូន, ស្អាតហើយឆ្លាតទៀតគួរឲ្យស្រឡាញ់ណាស់ប្អូនស្រី»៕