កុំចេះតែហ៊ាន! ប្រពន្ធថ្មី លាន អាហ្វ្រីលគីនីន ព្រ,មានប្ដឹ.ងអ្នកវែកញែករឿងយកប្ដីមានបំ.ណុល ព្រោះថា…(មានវីដេអូ)

ក្រោយចែកផ្លូវគ្នាអតីតប្តីប្រពន្ធអ្នកសិល្បៈ, លាន អាហ្រ្វីលគីនីន និង កែវ វល័ក្ខ អាចរកបានដៃគូស្អំបេះដូងរៀងខ្លួន តែក្នុងរយៈពេលខ្លី ដោយ លាន អាហ្រ្វីលគីនីន ប៉ះស្នេហ៍អ្នក​មេម៉ាយ​កូន​បីវ័យ​៤៥ឆ្នាំ ខណៈ​កែវ វល័ក្ខ ក៏បានភ្ជាប់ពាក្យជាមួយដៃគូថ្មីជាបុរសដែលមានវ័យក្មេងជាងនាងដល់ទៅ ១០ឆ្នាំ។

ទោះយ៉ាងណា ចំពោះ កែវ វល័ក្ខ ក្រោយពីភ្ជាប់ពាក្យកាលពីអំឡុងពាក់កណ្ដាលខែមេសានោះ នាងបញ្ជាក់ថា នាងមិនទាន់រួមរស់ជាមូយគ្នាទេ រង់ចាំរៀបការរួចសិន ព្រោះមិនចង់ឱ្យអស់តម្លៃ។ សម្រាប់កូនប្រុសស្រីទាំង បួនរបស់អ្នកទាំងពីររស់នៅក្រោមការមើលថែពីសំណាក់ កែវ វល័ក្ខ ជាម្តាយ។

ចំពោះ លាន អាហ្រ្វីលគីនីន ទើបតែបានធ្វើ​ពិធី​សែន​ព្រែ​ន ក្លាយជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​​ជាមួយអ្នកស្រី យូ លីណា​ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ តែ​ពិធី​របស់​ពួកគេ ធ្វើឡើង​ដោយ​មិនបាន​ព្រាងទុក ដោយ​ធ្វើឡើង​ត្រឹម​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។

នៅពេលនោះ បើតាមអ្នកស្រី យូ លីណា បាន​បញ្ជាក់ថា «26.06.22 ពួកយើង​ទាំងពីរ ជា​ប្ដី​ប្រពន្ធ ស្របច្បាប់ មាន​ចំណង​អាពាហ៍ពិពាហ៍ និង​ចំណង​មេបា ចាស់ទុំ ទាំងសងខាង​ដឹងឮ អរគុណ​បងប្អូន ដែល​ចូលរួម​កម្មវិធី​តូចតាច របស់​យើងខ្ញុំ សុំទោស​បងប្អូន ដែល​មិនបាន​អញ្ជើញ ដោយពេល​វេលា​រហ័ស និង​មិនបាន​ត្រៀម ទុកជាមុន»​។​

បន្ថែម​លើ​នេះ ភរិយាថ្មីរបស់ លាន អាហ្វ្រីលគីនីន ដែលមានឈ្មោះជាមេម៉ាយកូនបីនោះ បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយលើកឡើងថា «មនុស្សគេយកសម្តី»។

កន្លងមកអ្នកលក់អនឡាញរូបនេះ ធ្លាប់បញ្ជាក់ជំហរថា នឹងរៀបការ​ឲ្យ​អធិកអធម ប៉ុន្តែពេលនេះ អ្នកស្រីបានដូរចិត្តហើយ ដោយនិយាយបែបលេងសើចថា «ការរៀបការ មិនបង្ខំ ជ្រើសរើសដៃគូដោយចិត្ត និងចិត្តជាសេចក្ដីសុខកម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិចចំនេញបានប្ដីមួយជ័យយោ ខ្ញុំមានប្ដីហើយ លែងមេម៉ាយហើយ»។

គេ​នៅ​ចាំ​បាន​ថា លាន អា​ហ្វ្រី​ល​គីនីន បានទទួល​ស្គាល់​កាលពី​ចុងឆ្នាំ ២០១៩ ថា លោក​ពិតជា​ឡើង​ឧកញ៉ា​មែន​។ អតីត​តារា​ប្រុស​រូបនេះ បច្ចុប្បន្ន បាន​ងាក​ទៅធ្វើ​ជំនួញ​រកស៊ី​ផ្នែក​អចលនទ្រព្យ ហើយ​លោក​ជិះ​រថយន្ដ​ទំនើបៗ​មិន​ចាញ់​ឧកញ៉ា​ល្បីឈ្មោះ​ផ្សេង​ទៀតឡើយ​។​

ទោះយ៉ាងណា ថ្មីៗ​នេះ អតីត​ពិធីករ លាន អា​ហ្វ្រី​ល​គីនីន ធ្លាយ​រឿងអាស្រូវ​ជំពាក់​លុយ​គេ​រាប់ម៉ឺន​ដុល្លារ​។ ប៉ុន្ដែ​ម្ដងនេះ មាន​នារី​ម្នាក់ ដែល​ជា​ភរិយាថ្មី​របស់លោក បាន​ចេញមុខ​ឈឺឆ្អាល ដោះបំណុល​ឲ្យ ​​ទៀត​ផង​។

បន្ថែមលើនេះ អ្វីជាការចាប់អារម្មណ៍នោះ តាមរយៈវីដេអូមួយ នៅលើបណ្ដាញសង្គមទីកតុក, ភរិយាថ្មី ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន រូបនេះ បានបញ្ជាក់ថា រឿងអ្នកស៊ែរ ខំមិននិយាយវែកញែកជេរប្រមាថទៅលើអ្នកនាង អ្នកនាង អាចប្ដឹងពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងហៅមកវាស់កម្ពស់បាន។

នាងថា រឿងអ្នក ស៊ែរ អ្នកខំមិន ចង់ស៊ែរអ្វី ក៏ស៊ែរទៅចុះ តែកុំសរសេរចំណងជើង កុំវែកញែក កុំដៀលជេររូបនាង ព្រោះនាងមិនមែនជាបុគ្គល ដែលជំពាក់លុយនោះទេ ហើយក៏មិនបានចាយលុយជំពាក់ជាមួយ លាន អា​ហ្វ្រី​ល​គីនីន សូម្បី១រៀលនោះដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​​

Related posts

Leave a Comment