កម្សត់​ណាស់! អ្នកស្រី ទ្រី ដា​ណា រក​ឃើញ​អ្នក​ស្អំ​បេះដូង​, ពូ​ម៉ៅ បាន​ត្រឹម​ជូនពរ​ទាំង​ទឹកភ្នែក​ថា​…(​មាន​វីដេអូ​)

គេ​សង្កេត​ឃើញ​ថា ​ក្រោយពី​លែង,លះ​គ្នា​ជាមួយ​ពូ​ម៉ៅ​នោះ​ អ្នកស្រី ទ្រី ដា​ណា បាន​ប្រកាស​បើក​បេះដូង​ជា​បន្តបន្ទាប់​ ដើម្បី​ជ្រើសរើស​បុរស​ស្មោះ​ស្នេហ៍​ដើម្បី​ធ្វើជា​គូ​ជីវិត​កាន់​ដៃ​ខ្លួន​ដល់​ចាស់​កោង​ខ្នង​នោះ។


ក្នុង​ការ​ប្រកាស​បើក​បេះដូង​នេះ អ្នកស្រី ធ្លាប់​បញ្ជាក់​ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុ,ហក បោ,កប្រា,ស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូបយើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ​។ អាហ្នឹង​គេ​ហៅថា នៅក្នុង​ការបោកប្រាស់​។​

អ្នកស្រី អះអាងថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូលមកក្នុង​ជីវិត​របស់ខ្លួន​បាន មិនចាំបាច់​មាន​ច្រើន​នោះទេ បង​អ្នករត់ម៉ូតូឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យកតែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោ,ក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់បែបយ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះទេ​។​

ទោះយ៉ាងណា អ្នកស្រី បាន​បញ្ជាក់ថា ខ្លួន​អត់​ស្រឡាញ់​អ្នកទាបៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ឡើងដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នកទាបៗ​នោះ​។​

ក្រោយពី​ប្រកាស​ជ្រើសរើស​មក រហូតមកដល់​ពេលនេះ ទំនងជា​អ្នកស្រី រកឃើញ​អ្នក​ស្អំ​បេះដូង​របស់ខ្លួន​ហើយ​មើល​ទៅ ដោយ​ជារឿយៗ គេ​ឃើញ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បង្ហាញ​បុរស​ម្នាក់ ឲ្យ​ឃើញ​តែ​ខ្នង និង​ឧស្សាហ៍​និយាយ​ពី​រឿង​រៀបការ​របស់​ខ្លួន​នោះ​។​

ជាក់ស្ដែង កាលពី​ថ្មីៗនេះ​ អ្នកស្រី ទើបតែ​សួរ​អ្នកគាំទ្រ រវាង​ខ្លួន និង​តារាចម្រៀង ពេជ្រ សោភា គួរតែ​ឲ្យ​អ្នកណា​រៀបការ​មុន ហើយ​ក្រោយពី​សួរ​រួចមក ព្រឹក​ឡើង ស្រាប់តែ​បង្ហោះ​វីដេអូ ថត​កៀក​កាយ​ជាមួយ​បុរស​ម្នាក់ទៀត ដោយ​ឲ្យ​ឃើញតែ​ខ្នង​ប៉ុណ្ណោះ ហើយ​ប្រាប់ថា «​ជិត​បានឃើញ​ហើយ​»។

បន្ទាប់ពី​ប្រាប់​អ្នកគាំទ្រ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​រួចមក នៅ​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​​ អ្នកស្រី បង្ហោះ​រូបថត​១​សន្លឹក​របស់ខ្លួន ជាមួយនឹង​សារ​បញ្ជាក់​ជំហរ​ថា «​ក្ដី​សុខ​មនុស្ស​ស្រី គ្រាន់​ចង់បាន​មនុស្ស​ម្នាក់​យកចិត្តទុកដាក់​ជាមួយ​នាង ផ្ដល់​ភាពកក់ក្ដៅ​ដល់​នាង ហើយ​នៅក្នុង​កែវភ្នែក​គេ​ឃើញ​នាង​ជា​នារី​ម្នាក់​ដែល​ស្រស់ស្អាត​ជាងគេ​បំផុត និង​ស្មោះត្រង់​ចំពោះ​នាង​។ បើ​នាង​បាន​ជួប​មនុស្ស​ម្នាក់​នោះ​ហើយ គ្មាន​ថ្ងៃ​នាង​លែងដៃ​គេ​ឡើយ​! ចែ​ដា​ណា ក៏​ចង់បាន​បែបនេះ​ដូចគ្នា​»។

ងាកមកពូម៉ៅ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហោះចម្រៀងកាត់តែកន្លែងខ្លឹមបន្តិច ដាក់រូបរបស់ខ្លួនជាច្រើនសន្លឹកនៅលើទីកតុក ដោយមិនបានដាក់Captionអ្វីទាំងអស់។ តែបទចម្រៀងនោះវិញ មានខ្លឹមសារថា «បងគ្មានអ្វីទេ មានតែជូនពរ ឃើញអូនបានល្អ»។

តាមរយៈនេះ អ្នកគាំទ្រលោកប្រាប់ថា «គាត់មានថ្មីហើយពូម៉ៅកាត់ចិត្តទៅសាងជីវិតថ្មី កុំពិបាកចិត្តអី»។ ពូម៉ៅ មិនបានឆ្លើយតបអ្វីទេ គ្រាន់តែដាក់ស្ទីកឃ័រសើច។ ចំពោះមតិមួយទៀតលើកឡើងថា «ក្ដីសុខអូន បងជូនពរទាំងទឹកភ្នែក»។ ជាការឆ្លើយតបពូម៉ៅ បញ្ជាក់ថា «បទចម្រៀងតាស»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​


Related posts

Leave a Comment