មនុស្ស​ធំ​សុំ​ខ្មាស! ចា​ស្មី​ន​ អាយុ​ទើបតែ​៥​ឆ្នាំ ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៥០០​ទៅ​១ពាន់​ដុល្លារ (មានវីដេអូ)

លោកអ្នក ​​ទំនង​ជា បាន​ជ្រាប​រួច​មក​ហើយ នូវ​ខ្សែ​ជីវិត​របស់​អតីត​ពលករ​ប្រទេស​កូរ៉េ អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​​​​កើត​ចេញពី​ត្រកូល​កសិករ និង​មាន​ស្រុកកំណើត​ នៅ​ភូមិ ត្រពាំង​សាលា ស្រុកបាភ្នំ ខេត្ត​ព្រៃវែង ហើយក៏​ជា​អ្នក​ដែល​តស៊ូ​ខ្លាំង​បំផុត​ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ។


អ្នកឧកញ៉ា​ បាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់​ក្នុង​ជីវិត​ រហូត​ក្លាយ​ឈ្មោះ​ជា​ឧកញ៉ា និង​បច្ចុប្បន្ន​មានឈ្មោះ​ជា​អ្នកឧកញ៉ា ​ដែល​មាន​លុយ​វាល់​លាន​ដុល្លារ មាន​ជំនួញ​ធំៗ​ជាច្រើន និង​ជា​សប្បុរសជន​ដ៏​ល្បីល្បាញ​មួយរូប​ផងដែរ។

បើ​ទោះ​ពេលនេះ អ្នកឧកញ៉ា ក្លាយជា​បុគ្គល​ជោគជ័យ មាន​លុយ​វាល់​លាន​ក៏ពិតមែន ប៉ុន្តែ​ជារឿយៗ អ្នក​ឧកញ៉ា​ បាន​ប្រើ​ជីវិត​របស់​ខ្លួន​យ៉ាង​សាមញ្ញ ដូច​ទៅ​​នឹង​ពេល​អតីតកាល ​រស់​បែប​ជីវិត​ជា​អ្នកស្រែ ដដែល ដោយ​មិន​តម្កើង​ឫក​ ភ្លេច​កំណើត​របស់​ខ្លួន​នោះ​ឡើយ។ ចំណែក​គ្រួសារ​វិញ​​ ​​អ្នកឧកញ៉ា​ កំពុង​រស់នៅយ៉ាង​មាន​សុភមង្គល​ជាមួយ​ភរិយា និង​កូន​៣​នាក់។

ក្នុងចំណោម​កូន​ទាំង​៣​នោះ ចា​ស្មី​ន ( Jasmine) មា​នក​សម្មភាព​ខ្លាំងជាងគេ​នៅលើ​បណ្ដាញ​សង្គម ហើយ​ថ្មីៗ​នេះ​ទៀត ថែមទាំង​បង្ហោះ​សារ​មួយ​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ព្រោះ​ពាក្យពេចន៍​មិន​សម​ថា កូនក្មេង​អាច​រក​នឹក​សរសេរ​ចេញមក​យ៉ាង​ល្អ​បែបនេះ​ឡើយ​។​


​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាមួយ​ឪពុក​១​សន្លឹក អូន​ចា​ស្មី​ន បានដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​លោក​ពុក​មិន​បង្រៀន​អូន​អោយ​ចាយលុយ​ទេ តែ​បង្រៀន​អូន​ឲ្យ​ប្រឹង​រកលុយ លោក​ពុក​ប្រាប់ថា មិន​ឲ្យ​សង្ឃឹម​ទ្រព្យសម្បត្តិ​ឪពុកម្ដាយ​ទេ ត្រូវ​ពឹង​លើ​ខ្លួនឯង​»​។​

អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​រូបថត​កូនស្រី​សំណព្វចិត្ត​រូបនេះ មួយ​សន្លឹក ហើយ​ទម្លាយ​ថា «​ខ្ញុំ​បាន​បង្រៀន​និង​បង្វឹក​កូន ពី​តូច​ទៅ​អោយ​ហើយ គាត់​មាន​អាយុ​ទើបតែ​5​ឆ្នាំ​ទេ ប៉ុន្តែ គាត់​សម្រាក​ពី​រៀន​អា​ចរក​ចំណូល​ក្នុង​មួយថ្ងៃ ពេលខ្លះ​បាន 500$​ទៅ​1000$

ហើយ​របស់​ដែល​គាត់​ចង់​ទិញ​នេះ​ភាគច្រើន គឺ​គាត់​ប្រឹងប្រែង​រកលុយ​ដោយ​ខ្លួនឯង ខ្ញុំ​មិន​បង្រៀន​កូន​ឲ្យ​សង្ឃឹម​ទ្រព្យ​ឪពុកម្ដាយ​ឡើយ កូន​ត្រូវជា​មនុស្ស​ដែល​ពឹង​ផ្អែកលើ​ខ្លួនឯង​។ ឪពុកម្ដាយ​ខ្ញុំ​បាន​ចែក​ឱ្យ​ខ្ញុំ​តែ​កាយសម្បទា និង​ចំណេះដឹង​បន្តិចបន្តួច ដូច្នេះ​កូន​របស់ខ្ញុំ​ត្រូវតែ​រឹងមាំ និង​បោះ​ជំ​ហាន​ទៅមុខ ក្លាយជា​ទំពាំង​សម្រាប់ ជួយ​សង្គមជាតិ​»​។​

បន្ថែម​លើ​នេះ​ អ្នកឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​វីដេអូ ​បង្ហាញ​ពីមុខ​របរ​កូនស្រី​ខ្លួន​ ហើយ​បញ្ជាក់​ថា «​នេះ​ជា​មុខរបរ​របស់​កូនស្រី​ខ្ញុំ គាត់​ចេញពី​រៀន គឺ​គាត់​ប្រឹងប្រែង លក់​ផលិតផល និង​ជា​ការ​ចុង​ផ្ដើម​របស់​គ្រួសារ​ ឱ្យ​គាត់​រៀន​បង្វឹក​ខ្លួនឯង​ ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​ទិញ​ផលិតផល​គាត់​ផង សព្វថ្ងៃ​ផេ​ក​របស់​គាត់​មាន​អ្នក​ហ្វូ​ឡូ រហូតដល់​ជាង 60 ម៉ឺន​នាក់​»៕​


Related posts

Leave a Comment