ម្នាក់​ទៀត​ហើយ! ស្ងាត់ៗ ​នាយ​គ្រឿន​ ​ ប្រកាស​លា​CTN ​ និង​ក្រុមការងារ​នៅ​ទី​នោះ ​យ៉ាង​ក្ដុកក្ដួល​ថា…

បន្ទាប់ពីការចាកចេញរបស់តារាកំប្លែង រួមនឹងអ្នកដឹកនាំវិធីកម្សាន្តមួយចំនួននោះ ពេលនេះ នាយ​គ្រឿន បានប្រកាសលាឈប់ពីCTNជាផ្លូវការដែរហើយ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីឈរជើងរីកដុះដាលនៅទីនេះអស់រយៈពេលជាង១០ឆ្នាំនោះ។


គេមិនដឹងថា ការចាកចេញរបស់នាយគ្រឿន ដោយសារមូលហេតុអ្វីនោះទេ តែបើតាមនាយពែកមី ដែលប្រកាសចាកចេញមុនគេនោះ ធ្លាប់លើកឡើងថា ខ្ញុំ​ប្រហែលជា​ត្រូវ​ឈប់​ពី​ស៊ី​ធី​អិន​ហើយ​បងប្អូន បើ​មិន​ក្រុមហ៊ុន​ដកចេញ ក៏​ឈប់​ខ្លួនឯង​ដែរ ដោយសារ ខ្ញុំ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី​។​

នាយ​ពែ​កមី បន្ត​ថា ខ្ញុំ​មិន​ចង់​ចាក​ចេញពី​ស៊ី​ធី​អិន ដែល​ជា​ផ្ទះ ជា​កន្លែង​ផ្តល់​កំណើត​សិល្បៈ​អោយ​ខ្ញុំ​ទេ តែ​ខ្ញុំ​សុខចិត្ត​ចេញមុខ​តវ៉ា​ខ្លះ នូវ​រឿង​ដែល​រឹតត្បិត​តឹងតែង​ពេក ធ្វើ​អោយ​បុគ្គលិក​មាន​សម្ពាធ​»​។

តារា​កំប្លែង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ បន្ត​ថា សង្ឃឹមថា​ការ​ឈប់​របស់ខ្ញុំ នឹង អ្នកកំប្លែង​ផ្សេងទៀត អាច​ធ្វើ​អោយ​អ្នកគ្រប់គ្រង​ថ្មី​គាត់​មាន​ការ​បន្ធូរបន្ថយ នូវ​ច្បាប់​ថ្មី​ដែល​តឹងតែង​របស់គាត់​ខ្លះ ដើម្បី​បុគ្គលិក​ ដែល​នៅ​គាត់​បាន​សុខ​សប្បាយ​មិនសូវ​មាន​សម្ពាធ សូម​អរគុណ។​


បន្ថែម​លើ​នេះ នាយ​ពែ​កមី បាន​បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជា​ក់ថា សូម​បងប្អូន​សិល្បៈ ឬ បុគ្គលិក ដែល​ចូលទៅក្នុង​CTN ហើយ​មានការ​សួរនាំ​ច្រើន តឹងតែង ត្រូវបំពេញ​ឯកសារ​ផ្សេងៗ …​ពី​ខាង​សន្តិសុខ សូម​បងប្អូន​កុំ​ខឹង​នឹង​គាត់​អី គាត់​ធ្វើ​តាមតែ​បញ្ជា​ថ្នាក់លើ​ទេ បើ​គាត់​មិន​ធ្វើ​គេ​ដក​គាត់​គាត់​ចេញ ដូចនេះ​សូម​បងប្អូន​អនុគ្រោះ​អោយ​ខាង​សន្តិសុខ​ផង សូម​អរគុណ។

ក្រោយ​ការ​ចាកចេញ​របស់​នាយ​ពែកមី, នាយ​ក្រូច, លោក​តាវ៉ិចទ័រ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត​នោះ ពេលនេះ នាយ​គ្រឿន បាន​បង្ហោះ​សារ​លា​CTN​ថា «រីករាយ​នូវ​អ្វី​ដែល​យើងមាន ហើយ​បាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លា​បងប្អូន ធ្លាប់​រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណ​ពូមីង ពុកម៉ែ​បងប្អូន ដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក»៕​

Related posts

Leave a Comment