ក្រោយពីដឹកដៃគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា កំពុងមានដំណក់ឈា,មរួមគ្នា ធ្វើឲ្យជីវិតគ្រួសាររបស់ពួកគេ កាន់តែមានសុភមង្គល។
ជាការកត់សម្គាល់ ការមានប្ដីក្រោយនេះ អ្នកនាងLove Riyaបានផ្លាស់ប្ដូរអត្តចរិតរបស់ខ្លួនច្រើនណាស់ពីមនុស្សធ្លាប់តែឆេវឆាវ ឆ្លើយតបឥតសំចៃចំពោះអ្នកមិនពេញចិត្តខ្លួន តែពេលនេះត្រជាក់ដូចទឹកអញ្ចឹង។
អ្នកនាងLove Riyaពិតជាស្រឡាញ់ស្វាមីរបស់ខ្លួនណាស់ ខណៈស្វាមីរបស់អ្នកនាង ជាបុរសដើមទ្រូងប្រាំហត្ថ ពេលទាក់ទងគ្នាដំបូង បានប្ដេជ្ញា យកបេះដូង ការពារប្រពន្ធកូនរបស់ខ្លួន។ លុះ ពេលមានរឿងជាក់ស្ដែង ក្រោយរៀបការនោះ រូបគេ បានធ្វើដូចការនិយាយមែន ដោយចេញមុខតតាំងពាក្យសម្ដីឥតសំចៃជាមួយអតីតសង្សារភរិយារបស់ខ្លួន។
ទោះយ៉ាងណាមិនមែនមានន័យថា លោកប៉ូលិសរូបសង្ហាល្អឥតខ្ចោះឡើយ ដោយកន្លងមករូបគេ ធ្លាប់ធ្វើឲ្យអ្នកនាងLove Riyaសង្កៀរចិត្តខ្លះៗរឿងផឹ,កស៊ី តែលោកប៉ូលិសរូបសង្ហារូបនេះ ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។
រហូតមកដល់ពេលនេះ ពួកគេ បានរៀបការជាមួយគ្នារយៈពេលប្រមាណ៦ខែជាងហើយ ហើយកំពុងតែមានដំណក់ឈា,មរួមគ្នា ដោយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អ្នកនាងLove Riyaបានទៅពិនិត្យផ្ទៃពោះ ហើយប្រាប់ថា «ប៉ាៗមិនបានជូមកទេ»។ ដោយឃើញបែបនេះ លោកប៉ូលិសរូបសង្ហារំភើប ខ្លាំងណាស់ ក៏ពោលពាក្យថា «ប្រុសតន បាន៣ខែហើយបងប្អូន»។
ស្របពេលLove Riyaជាភរិយា កំពុងមានផ្ទៃពោះ ហើយបានជួប តារាសក់សំពោង វី ជីវ័ន្ត ស្រាប់តែលោក ហេង គីមហៀង មានបំណងចង់ប្រឡូកក្នុងវិស័យសិល្បៈ ក្រោយពីលោកជីវ័ន្ត ខ្សឹបសរសើរលោកថា ទាំងមុខមាត់ ទាំងសង្ហា ហើយកម្ពស់បានទៀតនោះ។
ទោះយ៉ាងណា លោក ប្ដីLove Riyaរូបនេះ គិតចុះគិតឡើង ក៏សម្រេចជួយលក់ប្រពន្ធវិញ។ លោកបញ្ជាក់ដូច្នេះថា «បងជីវ័នគាត់ខ្សឹបប្រាប់ខ្ញុំថា ទាំងមុខមាត់ ទាំងសង្ហា ហើយកម្ពស់បានដូចជាខ្ញុំអញ្ចឹង បើចូលប្រឡូកក្នុងវិស្ស័យសិល្បៈមិនដឹងជាល្អយ៉ាងណាទេ ជួយគិតមើលបងប្អូនថាគួរតែចូលប្រឡូកដែរឫទេ…? តែសម្រាប់ខ្ញុំ ខ្ញុំគិតថា នៅជួយលក់ឡេជាមួយប្រពន្ធវិញមានក្ដីសុខជាង»៕