ពូចក់ដេកភ័យហើយ! ពូ​ចក់​ថា ​រួច​ពី​ការ​ចោ,ទ​ប្រកាន់ ​ស្រាប់តែ​អ្នកនាង ផល្លា ​ទម្លាយ​ថា ​មិន​ទាន់​ដឹង​ស​ខ្មៅ​នៅ​ឡើយ ​ព្រោះ​ថា…

កាលពី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២២​នេះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី ​លោក​ជឿន ប៊ុកចក់ ហៅ​ពូ​ចក់​ ឬអេដមីន ជីងចក់​ បាន​បង្ហោះ​សារ​មួយ ក្រោយពី​បាន​ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការចោ,ទប្រកាន់​របស់​ភរិយា​អ្នកនាង ទ្រិ​ញ ផល្លា។

ក្នុង​សំណេរ​នោះ​លោក ជឿន ប៊ុន​ចក់ ហៅ ពូ​ចក់ បាន​អះអាង​ថា ខ្លួន​ទទួលបាន​ភាពយុត្តិធម៌ និង​រួច​ផុតពី​ការចោ,ទប្រកាន់​របស់​ភរិយា និង​ចាត់ទុកថា​នោះ​ជា​កាដូ​ដ៏​ធំ​មួយ​ ដែល​អ្នកនាង ទ្រិ​ញ ផល្លា ឱ្យ ហើយ​ការ​បង្ហោះ​ខាងលើ​ ត្រូវបាន​មហាជន​ចែករំលែក​ជាច្រើន ជាមួយនឹងការ​អបអរសាទរ​ដល់ ពូ​ចក់ ខណៈ​ដែល​បន្ទុក​កាន់តែ​ច្រើន​ បាន​ធ្លាក់​ទៅលើ​ភរិយា ​គឺ​ស្រី​ស្អាត ទ្រិ​ញ ផល្លា។

ទន្ទឹមនឹង​បន្ទុក​កាន់តែ​ច្រើន ​បាន​ធ្លាក់​ទៅលើ​ខ្លួន ខណៈ​ដែល​រឿងរ៉ាវ​មិនទាន់​បាន​បញ្ចប់ និង​មិនទាន់​រក​បាន​ភាពយុត្តិធម៌​សម្រាប់​ខ្លួនឯង​នោះ​ អតីត​អ្នក​មេម៉ាយ​កូន​១ ទ្រិ​ញ ផល្លា ក៏បាន​ប្រកាស​ច្រា,នចោល​ចំពោះ​ការ​បង្ហោះ​របស់​ស្វាមី​គឺ​អេដ​មីន ជីងចក់ ឬ​ពូ​ចក់ ខាងលើ ដោយ​ស្រី​ស្អាត​រូបនេះ​អះអាងថា ការ​បង្ហោះ​នោះ​ជា​ការ​លា,ប​ពណ៌​ធ្វើឱ្យ​មហាជន​យល់ច្រឡំ។​

ថ្លែង​មកកាន់ តារា​ញូ​ស៍ អ្នកនាង ទ្រិ​ញ ផល្លា បានឱ្យដឹងថា រឿងរ៉ាវ​របស់ខ្លួន និង​ស្វាមី​នៅ​មិនទាន់​បាន​បញ្ចប់​ទេ ហើយ​ការ​សរសេរ​របស់ ជីងចក់ គឺ​ដើម្បី​លា,ប​ពណ៌​បំភ័ន្ដ​ភ្នែក​ធ្វើឱ្យ​មហាជន​យល់ច្រឡំ ខណៈ​បច្ចុប្បន្ន​វិវា,ទ​ដែល​កំពុង​ក្ដៅគគុក​នេះ ​កំពុង​បញ្ជូន​ទៅកាន់​តុ,លាការ ដើម្បី​មាន​វិធាន​ការបន្ត។

ដោយឡែក​ការ​បង្ហោះ​របស់ ជីងចក់ ដែលថា រង់ចាំ​ខ្លួន​នៅ​ក,ងរាជ,អា,វុធហត្ថ​នោះ​គឺ​ដើម្បី​ចរចា​គ្នា ប៉ុន្តែ​ក្នុងនាម​ជាដើម​ប,ណ្ដឹង​អ្នកនាង​មាន​សិទ្ធិ​ចូល ឬ​មិន​ចូល​ជា​សិទ្ធិ​របស់​អ្នកនាង ម្យ៉ាង​នៅថ្ងៃនោះ​កូន​របស់​អ្នកនាង​ចូល​មន្ទីរពេទ្យ​ត្រូវ​រក​អ្នក​មក​​​មើល​ជំនួស​សិន ​ទើប​ចេញ​ទៅបាន។ ប៉ុន្តែ ជីងចក់ បែរ​បង្ហោះ​ធ្វើ​ដូច​ខ្លួន​(​ទ្រិ​ញ ផល្លា​) ជា​ចុង​បណ្ដឹ,ង​មិន​ព្រម​ចូលខ្លួន​ទៅវិញ។​

បន្ថែម​ពី​នោះ​អ្នកនាង ទ្រិ​ញ ផល្លា បាន​សង្កត់ធ្ងន់​ទៀតថា ដោយសារតែ​រឿងនេះ​គ្មាន​ការ​សម្របសម្រួល​ដូច្នេះ​ត្រូវ​ច្រា,ន​ទៅ​តុលា,ការ រឿងនេះ​មិនទាន់​បានបញ្ចប់​ទេ ហើយក៏​មិនទាន់​ដឹង​ស ឬ​ខ្មៅ​នោះដែរ ប៉ុន្តែ​ហេតុអ្វី​បានជា ជីងចក់ បង្ហោះ​ធ្វើ​ដូចជា​រឿងនេះ​បានបញ្ចប់​ទៅហើយ និង​ថែមទាំង​សរសេរថា រកបាន​ភាពយុត្តិធម៌ រួច​ផុតពី​ការចោ,ទប្រកាន់ និង​ការ​បំផ្លើស​របស់ខ្លួន​ទៅវិញ។

អ្នកនាង ទ្រិ​ញ ផល្លា បញ្ជាក់ទៀតថា ពេលនេះ​ខ្លួន​មិនអាច​និយាយ​អ្វី​បាន ឬ​ធ្វើ​អ្វី​បានទេ ព្រោះ​មហាជន​កំពុង​យល់ច្រឡំ និង​កំពុងតែ​គិត​ដូច​អ្វីដែល ជី​ចក់ បង្ហោះ​នាពេល​កន្លងមក។ បើទោះជា​យ៉ាងណា​នាង​ថា មហាជន​នឹង​លែងមាន​ការយល់ច្រឡំ​នៅពេលដែល​រឿងនេះ​កាត់ក្ដី​ដោយ​ច្បាស់លាស់។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​វិ,វាទ​គ្រួសារ​របស់​អែ​ត​មីន ជីងចក់ និង​ភរិយា​អ្នកនាង ទ្រិ​ញ ផល្លា នៅ​មិនទាន់​រកបាន​ដំណោះស្រាយ​ល្អ​ណាមួយ ឬ​បញ្ចប់​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ភាព​ប្រទាញប្រទង់​កំពុង​បន្ត​កើតមាន​ជា​បន្តបន្ទាប់។

ជាក់ស្ដែង​ថ្មីៗ​នេះ​ភា​គ្គី​ស្វាមី​គឺ​អែ​ត​មីន ជីងចក់ បាន​បង្ហោះ​សារ​មួយ​នៅ​បណ្ដាញ​សង្គម​ថា ទទួលបាន​ភាពយុត្តិធម៌ និង​រួច​ផុតពី​ការចោ,ទប្រកាន់​របស់​ភរិយា ខណៈដែល​ភរិយា​ប្រកាស​បដិសេធ​ទៅវិញ។ រឿង​នេះដែរ​មហាជន​កំពុង​តាន​ដាន​ថា តើ​វិវា,ទ​គ្រួសារ​ផ្អើល​ប្រទេស​របស់​ប្ដី​ប្រពន្ធ​មួយគូ​នេះ​នឹង​បញ្ចប់​ដោយ​ដំ,ណោះស្រាយ​បែបណា​?៕

Related posts

Leave a Comment