ហួស៧០ ធ្លាក់ដល់៨០! អេដមីន ជីងចក់ ​ទម្លាយ​​​​រឿង​លុយ​កុងត្រា​ជាមួយ​អ្នក​ស្រីទ្រី ដាណា ត្រូវ​ភរិយា​ស៊ី​ដាច់​រហូត​ដល់…(មាន​វីដេអូ)​

ប្រិយមិត្ត ​អ្នក​អាន​ បាន​ជ្រាប​រួច​មក​ហើយ​ថា Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​នឹង​កូនក្រមុំ​ឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។


ក្នុង​ថ្ងៃ​ពិសេស​របស់​Admin ជីក​ចក់ ​និង​ភរិយា​,​ អ្នកស្រី ទ្រី ដាណា ​បាន​ចងដៃ​ជា​ខ្សែក ធ្វើ​ឲ្យ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូប​នេះ រំភើប​ខ្លាំងណាស់ ក៏​ពោល​ពាក្យ​ថា «​ថ្ងៃនេះ​ពូ​មាន​កាដូ​មួយ surprise ខ្លាំង​មែនទែន គ្រាន់តែ​ភ្ញាក់ពីដេក​មក​ឃើញ​កាដូ មកដល់​ផ្ទះ តែម្តង កាដូ​ពី បងស្រី សំណព្វចិត្ត ទ្រី ដា​ណា ចង់ដឹង​អត់ថា ខាងក្នុង​ហ្នឹង ស្អី​គេ ពូ​ក៏​អត់​ទាន់​បើក​មើល​ដែរ បងស្រី​ខ្ញុំ​ដូចជា​ចិត្តបាន​ពេក​ហើយ អូ​ហូ​មកហើយ​នេះ ខ្សែក ដែល​បងស្រី ទ្រី ដា​ណា គាត់​បាន​ចងដៃ​ពូ ថ្ងៃ​មង្គលការ​…»​។

ក្រោយ​រៀប​ការ​១​ថ្ងៃ​ អ្វី ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ទៀត​​​​​​​​​នោះ ត្រង់​ថា​ ភរិយា អេដមីន​ជីង​ចក់ បាន​មក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង​តែម្តង​ ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ី​ថ្មី​ពណ៌​ខ្មៅ​មួយគ្រឿង ជូន​លោក ដោយ​តាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។

ដោយឡែក នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​​ Admin ជីងចក់ និង​ភរិយា បានបង្ហាញ​វត្តមាន​នៅផ្ទះ​អ្នកស្រី​ទ្រី ដា​ណា ហើយ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ដោយ​មិន​នឹកស្មាន​ដូចគ្នា ថា​ បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នោះ។ អ្វី​ទាំង​នេះ ពួកគេ បាន​ហៅ​ថា​ជា​និស្ស័យ​ទៀតផង។


ក្រោយមក ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកគាំទ្រ មានការ​​​​​​ភ្ញាក់ផ្អើលសាជាថ្មី ក្រោយឃើញ Admin ជីងចក់ និងភរិយា បានចុះកុងត្រាការងារជាមួយ ចែដាណា បាត់ ទទួលបានលុយសុទ្ធតែដុល្លារ ទំាងដុំៗ។ នៅពេលនោះ ​អ្នកនាង ផល្លា ​បានបញ្ជាក់ថា «រួចរាល់ការងាថ្មី ទទួលកុងត្រា 50% សិន ហេងៗ»។

នៅពេលនោះ យើងមិនដឹងថា លុយកុងត្រានោះមានចំនួនប៉ុន្មានោះទេ ពេលនេះ អេដមីនជីងចក់ បានទម្លាយអស់ហើយ ថែមទាំងបញ្ជាក់ថា លុយនោះ ត្រូវបានភរិយា ស៊ីដាច់ទៀតផង។ នៅក្នុងការឡាយ នៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ពូចក់ បានរៀបរាប់ថា កុងត្រាជាមួយអ្នកស្រី ទ្រី ដាណា ដោយសារតែខ្លួន រយៈពេល១ឆ្នាំ ចំនួនលុយ១០ម៉ឺន៨ពាន់ ភរិយារបស់ខ្លួនទៅក្នុងនាមជាសាក្ដីប៉ុណ្ណោះ។

ពូចក់ បញ្ជាក់ទៀតថា ពេលបើកលុយ ភរិយារបស់ខ្លួនយកទាំងអស់, បើកលើកទី១ ប្រពន្ធខ្លួនទុក។ បើកលើកទី២លួ,ចទៅបើកម្នាក់ឯង ហើយស៊ីញ៉េឲ្យខ្លួនទៀត ២ដង ១០ម៉ឺន ៨ពាន់ដុល្លារ ដល់សួរនាំថា ទុកបង់ផ្ទះ។ នៅក្នុងការឡាយនោះដែរ ពូចក់ថា ផ្ទះនោះ ភរិយារបស់ខ្លួនបង់បានតែ១ខែប៉ុណ្ណោះ ក្រៅពីនេះ មិនបានបង់អ្វីទាំងអស់ ហើយសរុបលុយ ដែលភរិយារបស់ខ្លួនយកពីខ្លួនសរុបចំនួន៥៧ម៉ឺនដុល្លារ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖


Related posts

Leave a Comment