លឿនមែន! ស្ងាត់ៗ ពិធី​ការិនី ស៊ឹម សូលីកា ចាប់ផ្ដើម​បង្ហាញ​អនាគត​កូនប្រសា​បាត់ ហើយ​ពោល​ពាក្យ​ថា…

និយាយ​ដល់​ឈ្មោះ អ្នកនាង ស៊ឹម សូ​លិ​កា និង លោក អេង ឫទ្ធី នោះ ប្រិយមិត្ត​ច្បាស់​ជា​នឹក​ឃើញ​ថា គូ​ស្វាមីភរិយា ជា​ពិធីករ និង​ពិធី​ការិនី រាត្រី​ពណ៌​ស្វាយ ទាំង​២​នាក់​នេះ ធ្លាប់បាន ទទួល​ការគាំទ្រ​យ៉ាង​កុះ​ករពី បងប្អូន​មហាជន​ខ្មែរ ជាពិសេស អ៊ំៗ លោកពូ​អ្នក​មីង និយម​ស្តាប់​បទ​ចម្រៀង តារា​ខ្មែរ​ជើងចាស់ ពីមុនៗ​មក​។​


តាំងពី​រៀបការ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ អ្នក​ទាំងពីរ មិនទាន់​ទទួលដំណឹង​ល្អ ណាមួយ​នៅឡើយ​។ ទោះយ៉ាងណា អ្នក​ទាំងពីរ រស់នៅ​កាន់​តែមាន​សុភមង្គល​ជាខ្លាំង ជាមួយ កូនស្រី​របស់ តារា​ស្រី ស៊ឹម សូ​លិ​កា ដែលជា​កូន​អតីត​ប្ដី​មុន​នោះ​។​

ក្រៅពី​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​នោះ ពួកគេ​ទាំង​២​នាក់​ក៏​កំពុង​សម្បូរសប្បាយ​ចាយ​លើ​គំនរ​ទ្រព្យ ជាមួយ​នឹង​ការប្រើប្រាស់​សម្ភារៈ​ទំនើប​ៗ ដោយ​គ្រាន់តែ​គ្នា​៣​នាក់​ពួកគេ​មាន​រថយន្ត​៣​គ្រឿង​បាត់ទៅហើយ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន ទើបតែ​បង្ហាញ​រថយន្ត​១​គ្រឿង​លំដាប់​មន្ត្រី​ទូត​ទៀត​ផង​។

ងាក​មក​ចាប់អារម្មណ៍ កាលពី​ប៉ុន្មាន​ម៉ោង​នេះ​វិញ ​ពិធីការិនី ​ស៊ឹម សូលី​កា បាន​បង្ហាញ​រូប​ភាពជា​លក្ខណៈ​គ្រួសារ​យ៉ាង​ស្រស់​ស្អាត​ជាមួយ​លោក អេង ឬ​ទ្ធី ជា​ស្វាមី រួម​នឹង​កូនស្រី និង​បុរស​សង្ហា​ម្នាក់។


បុរស​សង្ហា​រូបនោះ ត្រូវបាន​ប្រភព​បង្ហើប​ថា ជា​អនាគត​កូនប្រសា របស់​ពិធី​ការិនី​រូបនេះ​ផងដែរ​។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​យ៉ាង​ស្រស់ស្អាត និង​ពោរពេញ​ទៅដោយ​សុភមង្គល​ជា​លក្ខណៈ​គ្រួសារ​, ពិធី​ការិនី ស៊ឹម សូលី​កា បាន​ជូនពរ​ដល់​អនាគត​កូនប្រសា​របស់ខ្លួន​ថា «​សូម រីករាយ​ថ្ងៃកំណើត​អូន Ma ០៤ ០៧ ២០២២ សូម​ជួប​សំណាងល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​កូន​»​។​

បើ​ទោះ ស៊ឹម សូលី​កា មិនបាន​បង្ហើប​ពី​អត្តសញ្ញាណ​របស់​បុរស​សង្ហា​វ័យក្មេង​នោះ​ក៏​ពិតមែន​តែ មានការ​បង្ហើប​ថា បុរស​ម្នាក់​នេះ​ជា​ដៃគូ កូនស្រី​តែមួយ​របស់​អ្នកនាង ដែល​តាម​ពាក្យពេចន៍​ឃើញថា ផ្អែមល្ហែម តាមមើល​អាច​នឹង​មាន​ដំណឹង​ល្អ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ក៏​អាច​ថា​បាន​៕

Related posts

Leave a Comment