កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញទិដ្ឋភាពក្នុងពិធីមង្គលការមួយធ្វើឡើងយ៉ាងប្រណីត និងអធិកអធម ក្រោមវត្តមានចូលរួមពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ អ្នកសិល្បៈជាច្រើនកុះករ។
ពិធីមង្គលការនេះ កូនស្រី នាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី។ កូនស្រី ត្រូវជាចៅរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងកូនប្រុស ជាកូន របស់អ្នកមានជួរមុខ អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុងក្រុប។
ថ្នាក់ដឹកនាំ ដែលអញ្ជើញចូលរួមក្នុងពិធីមង្គលការនេះ មានដូចជា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត , ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ, ឧកញ៉ា កែវ មុំ, លោក ជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម គួច ចំរើន និងលោកជំទាវ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន,
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ, ឯកឧត្ដម សេង ទៀង និង លោកជំទាវ, ឯកឧត្ត ខៀវ កាញារីទ្ធ និងលោកជំទាវ ជាដើម។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ ពិធីមង្គលការនេះ ត្រូវបានរៀបចំឡើងប្រណីត មើលទៅដូចឋានសួគ៌ាអញ្ចឹង ធ្វើឲ្យមហាជន ពិសេសអ្នកលេងបណ្ដាញសង្គម ឃើញហើយ មានការចាប់អារម្មណ៍ និងលាន់មាត់សរសើរគ្រប់គ្នាតែម្ដង៕ សូមទស្សនាទិដ្ឋភាពដ៏អស្ចារ្យខាងក្រោមនេះ ៖