អធិការរងខណ្ឌឫស្សីកែវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ចន្ថា វ៉ាន់ឌី បានបា.ញ់សម្លា.ប់ខ្លួនឯង ដោយសារ.វិប.ត្តិបំ.ណុល ក្រោយលេ.ង.ល្បែ.ង.ចា.ក់ភ្នា.ល់បា.ល់.ជំ.ពា.ក់.គេជុំទិស បន្សល់នូវលិខិតផ្ដាំផ្ញើចំនួន០២ ច្បាប់។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្ទះរបស់ជន,រង,គ្រោះ ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងនគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមក ក៏មកប្រាប់ម្ដាយថា ភ្លេចកាបូប នៅក្នុងផ្ទះ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបា.ញ់សម្លា.ប់ខ្លួនឯងតែម្តង។
ចំពោះលិខិតបណ្ដាំចំនួន២ច្បាប់នោះ មួយច្បាប់ ធ្វើការសុំទោសក្រុមគ្រួសារ, សុំការអហោសិកម្មពីម្ចាស់បំណុល និងពឹងមិត្តភក្ដិឲ្យជួយទារលុយពីអ្នករត់ការម្នាក់ឈ្មោះ មាស រិទ្ធី ដែលបោ,កថា រត់ការឲ្យបង្អូនរបស់ខ្លួនចូលប៉ូលិសនោះ។ នៅចុងបញ្ចប់លិខិតនេះ មានការបញ្ជាក់ច្បាស់ថា ជូនចំពោះប៉ា និងបងស្រីធំ ជាអ្នកអានបានហើយ ដោយមិនចង់ឲ្យប្រពន្ធអានឡើយ ព្រោះតែក្ដីអាណិតចំពោះភរិយា។
ចំណែក១ច្បាប់រៀបរាប់ថា «សូមបងទ្រីដាណា ជួយចេញលុយ.ឱ្យកូនស្រីខ្ញុំទាំង២ នាក់ បានរៀនសាលាល្អផងចុះ ខ្ញុំសូមអរគុណទឹកចិត្តបង.ស្រីទុកជាមុន។ ទោះបងមិន.ដែលស្គាល់ខ្ញុំមែន តែខ្ញុំសូមចិត្តបង.ឲ្យជួយដល់ពួកគាត់រៀន.បានសាលារៀនល្អផង ខ្ញុំសូមអរគុណទឹកចិត្តបង.ស្រីទុក.ជាមុន។ សូមថតផ្ញើសំបុត្រនេះ ជូនបង ស្រី ទ្រីដាណា ផង»៕