ប៉ះគ្នាហើយ! សោ​ ផល្លា ​ប្រកាស​ស្មា​លា​១០០​ជាតិ, ពូ​ចក់ ប្ដេជ្ញា​ឲ្យ​សង​ការ​ឈឺ​ចាប់​លើស​នឹង​១០០​ដង​ទៀត ​នៅ​ជាតិ​នេះ (មាន​វីដេអូ)

ក្រោយពី​ឡាយ​បកស្រាយ​រឿង​គ្រប់យ៉ាង ដែល​អតីត​ភរិយា​របស់ខ្លួន​ចោទប្រកាន់​កន្លងមក កាលពី​យប់​ថ្ងៃទី​៣ ខែកក្កដា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ អេ​ដ​មីន ជីងចក់ បាន​បង្ហាញ​ពី​កន្លែងធ្វើការ​របស់​លោក​រង​ការខូចខាត​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​វីដេអូ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ បាន​រៀបរាប់​ថា «​ស្នាដៃ​ប្រពន្ធ​ដ៏​សែន​ល្អ​របស់ខ្ញុំ​វ៉ៃ​កម្ទេច​ចោល សូម្បីតែ​បន្ទប់​ធ្វើ​ការ​របស់ខ្ញុំ ក៏​គាត់​មិន​លើកលែង​ដែរ ឈរ​មើល​បាន​ត្រឹម​ស្រក់​ទឹកភ្នែក​»​។​

បន្ថែម​លើ​នេះ អេ​ដ​មីន ជីងចក់ បាន​ឡាយ​បង្ហាញ​ពី​ទិដ្ឋភាព​កន្លែងធ្វើការ​របស់​ខ្លួន​រង​ការ​ខូចខាត​នោះ ហើយ​បាន​រៀបរាប់​ថា «​ពេល ដែល​គាត់​ចូល​ហ្នឹង គាត់​ប្រាប់​ក្មេងៗ​ថា គាត់​យក​ឆ្នាំង​សាក​ទូរ​សព្ទ​មក​ឲ្យ Admin BoBo ហើយ BoBo ក៏​ឲ្យ​ចូល​ទៅ គាត់​ថា​គាត់​ចូល​បន្ទប់ទឹក គាត់​ចូល​បន្ទប់ទឹក គាត់​ចាក់សោ ហើយក៏​វាយ​កម្ទេច​ចោល វាយ​មិន​ដល់​១០ នាទី​ផង​ហ្នឹង ឮសូរ​ព្រី​ព្រុសៗ​…»​។ ទោះយ៉ាងណា វីដេអូ​នេះ ត្រូវ​បាន​លុ,បចោល​បាត់​ហើយ​។​

ឆ្លើយតប​ទៅនឹង​ការលើកឡើង​ខាងលើ​, នៅ​ល្ងាច​ថ្ងៃ​ដដែល អ្នកនាង ផល្លា បាន​បង្ហោះ​វីដេអូ ឆាត និង​សារ​ឆ្លើយឆ្លង ​រវាង​អេ​ដ​មីន​ជីងចក់​ជាមួយ​ក្មួយ​របស់​ខ្លួន ភ្ជាប់​ជាមួយ​សារ​រៀបរាប់​ថា «​ព្យាយាម​ណាស់​អោយ​ក្មេង​ថតរូប​ផ្ទះ​ខ្ញុំ ក្នុង​គោលបំណង​អ្វី​ទៀតហើយ​idol ចក់ ផ្ទះ​ខ្ញុំ​មាន​កាមេរ៉ា មា​ន​ស​,​ម​ត្ថ​កិច្ច ការពារ ពី​បំណង​អាក្រក់​របស់​លោក​!

​មើល​ដេក​រក​នឹង​ផែនការ ដឹកនាំ សំដែង​អោយ​អស់​មើល​! ប្រាប់​មហាជន​ឈប់​ឡាយ​ហើយ និយាយ​តែម្ដង​ទេ តែ​មុននឹង​ឡាយ​ទៀត យី​មិនដែល​អ្នកណា​កំពុង​ប្ដឹ​,​ង​ផ្ដ​,​ល់​ជាមួយ​លោក​ហើយ​ចូល​ក្នុង​ផ្ទះ​លោក​នៅ​នឹង​ស្រួលៗ​ម្ល៉េះ ប្ដឹ​,​ង​ទៅ​ផុស ឡាយ​ធ្វើ​អី ???៕ មើល​ចេញ​សារជាតិ ធាតុ​ពិត​អោយ​អស់​មើល​៕ យក​កំ​ពិស​ស្ទូច​យក​បង្កង មិនបាន​ដូច​ចិត្ត​ចេញ​ធាតុ​ពិត​មក​ម៉​ង​។ ស្មា​លា​100​ជាតិ​!»​។​

ទំនង​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ ពូ​ចក់ បាន​បង្ហោះ​សារ​ទាំង​យប់​ថា «​ដើម្បី​លុយ​សុខចិត្ត​ធ្វើ​រឿង​ថោ,កទាប​គ្រប់យ៉ាង កុ,ហក​មហា​ជន កុ,ហក​ស,មត្ថកិច្ច កុ,ហក​ខ្លួនឯង ជាពិសេស​រៀបចំ​គម្រោង​ការចា,ប់​ប្ដី​ខ្លួនឯង​ដាក់គុ,ក​។ សុខចិត្ត​អោយគេ​ជេរ​មួយ​ប្រទេស​ក៏​មិន​ឈឺក្បាល​ហាលថ្ងៃ​ដែរ PL.»​។​

បន្ថែម​លើ​នេះ បុរស​ទើប​ប្រកាស​ចាក់សោ​បេះដូង​៣៦៥​ថ្ងៃ​រូប​នេះ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​ពូ​សង្ឃឹមថា ​ច្បាប់​នឹង​រក​យុត្តិធម៌​អោយ​ពូ ហើយ ទ្រី​ង ផល្លា ក៏​មិន​រួចខ្លួន​ដែរ​។ អ្នក​បោ​,​ក​ប្រាស់​ខ្ញុំ មួលបង្កាច់​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នកឯង​សង​ខ្ញុំ​នូវ​ការឈឺចាប់​នេះ​លើស​នឹង​១០០​ដង​ទៀត នៅ​ជាតិ​នេះ ផល្លា​»៕​



Related posts

Leave a Comment