ចំប្លង់ហើយ​​! ករណី​ពូ​ចក់ និង​សោ ផល្លា, ​​លោក​ ឌួង ឆាយ ដាស់​តឿន​​មនុស្ស​មួយ​ចំនួន​តូច​ថា…(មានវីដេអូ)

កាលពី​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ លោក​ជឿន ប៊ុន​ចក់ ហៅ​អេ​ដ​មីន ជីងចក់ ឬ​ពូ​ចក់ បាន​ធ្វើការ​ឡាយ​បកស្រាយ​ជា​លើកដំបូង​ឆ្លើយតប​ទៅ​នឹង​អតីត​ភរិយា ដែល​បានធ្វើការ​ចោទប្រកាន់​លើ​លោក​កន្លង​មក​នេះ​។​

នៅក្នុង​ការ​ឡាយ​នោះ អ្នក​អត្ថ​ធិ​ប្បាយ​បាល់ទាត់​រូបនេះ បាន​បដិសេធ ថា​មិនបាន​ប្រើ​ហិ​,​ង្សា លើ​អ្នកនាង​ទ្រិ​ញ ផល្លា នោះឡើយ ហើយក៏​គ្មាន​កូន​អី​ជាមួយគ្នា​នោះដែរ​។ ក្នុងនោះ ពូ​ចក់ លើក​ជា​ឧទាហរណ៍ ភ្ជាប់​ជាមួយ​ចម្ងល់​ថា បើសិនជា​មានកូន​ជាមួយគ្នា​មែន ហើយ​ថា​វា​,​យ​រកតែ​ក្បាល ចុះ​ហេតុអ្វី​មក​ប៉ះពាល់​ដល់​កូន​ទៅវិញ​?

បន្ថែម​លើ​នេះ ពូ​ចក់ បាន​រៀបរាប់​ពី​ទ្រព្យសម្បត្តិ ដែល​ខ្លួន​បាត់បង់​រួមមាន លុយ​ទឹកដោះ ១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​រៀបការ ៥​ម៉ឺន​ដុល្លារ​, ល​.​ក់ឡាន​ពីរ​គ្រឿង​ប្រហែល​១០​ម៉ឺន​ដុល្លារ​, លុយ​ធ្វើ​BA NNP ប្រហែល ១០​ម៉ឺន​ដុល្លារ​, ស៊ី​ដា​.​ច់​លុយ​ទិញ​ផ្ទះ​រួមគ្នា​, ចិញ្ចៀន​ពេជ្រ​,​ខ្សែក​, នាឡិកា​ពេជ្រ​….​សរុប​ជា​ទឹក​ប្រា​.​ក់ ៥៧​ម៉ឺន​ដុល្លារ និង​អីវ៉ាន់​ដែលមាន​តម្លៃ​ជាច្រើន​ទៀត ប្រមូល​ទុក​ទាំងអស់​។​

ពូច​ក់​ថា រៀប​គ​ម្រោ​.​ង​ធ្វើ​ស៊ី​ទ្រព្យសម្បត្តិ​ខ្លួន មិន​អស់ចិត្ត ថែមទាំង​ប្រ​ឌិ​.​ត​រឿង​ក្លែ​.​ង​ក្លា​.​យ​ដើម្បី​ចាប់​ប្តី​ដាក់​គុ​..​កទៀត​។ ជុំវិញ​រឿងនេះ អ្នកនាង ផល្លា មិនបាន​តបត​វែងឆ្ងាយ​ទេ គ្រាន់តែ​សម្ដែង​ការឈឺចាប់​ថា «​កា​ពិត​នៅតែ​ជាកា​ពិត ខ្ញុំ​ឈឺចាប់​ខ្លាំងណាស់ ធ្វើបាប​រាងកាយ​ខ្ញុំ​អោយ​បា​,​ត់​បង់​កូន​ក្នុង​ផ្ទៃ​ហើយ​មក​កម្ទេច​កិត្តិយស​ខ្ញុំ​ទៀត​»​។​

ករណី​ខាងលើ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​ម្ដងទៀត​សម្រាប់​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន បើ​ទោះ​មួយ​ចំនួនទៀត​មិន​ពេញចិត្ត ព្រោះតែ​រឿង​ដដែលៗ​មិន​ចេះចប់​នេះ​ក៏ដោយចុះ​។ តែ​មួយ​ចំនួនទៀត ហាក់​កំពុងតែ​សប្បាយ​លើ​គំនរ​ទុក​អ្នកដទៃ ដោយ​យក​រឿង​នេះ ទៅជា​រឿង​លេងសើច​ទៅវិញ។

ឆ្លើយតប​ទៅនឹង​ការនិយាយ​លេងសើច​រឿង​គ្រួសារ​គេ​នេះ លោក​ឌួង ឆាយ ដែល​កន្លងមក តែងតែ​និយាយ​រឿង​គ្រួសារ​កក្រើក​បណ្ដាញ​សង្គម​ដែរ​នោះ បាន​បង្ហោះ​សារ​ដាស់តឿន​ថា «​អ្នកមួយ​ចំនួន​តូច​លេងសើច​រឿង​គ្រួសារ​គេ​។ អនាគត​មើល​មិន​ឃើញ​ដូចគ្នា ដុំ​ថ្ម​ធ្លាក់​ចំ​ជើង​ខ្លួនឯង​បាន​ដឹង​ថា​ឈឺ​ប៉ុណ្ណា​»៕​


Related posts

Leave a Comment