ក្រោយពីឡាយបកស្រាយរឿងគ្រប់យ៉ាង ដែលអតីតភរិយារបស់ខ្លួនចោទប្រកាន់កន្លងមក កាលពីយប់ថ្ងៃទី៣ ខែកក្កដានោះ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ អេដមីន ជីងចក់ បានបង្ហាញពីកន្លែងធ្វើការរបស់លោករងការខូចខាត។
បង្ហោះភ្ជាប់ជាមួយរូបថត និងវីដេអូ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បានរៀបរាប់ថា «ស្នាដៃប្រពន្ធដ៏សែនល្អរបស់ខ្ញុំវ៉ៃកម្ទេចចោល សូម្បីតែបន្ទប់ធ្វើការរបស់ខ្ញុំ ក៏គាត់មិនលើកលែងដែរ ឈរមើលបានត្រឹមស្រក់ទឹកភ្នែក»។
បន្ថែមលើនេះ អេដមីន ជីងចក់ បានឡាយបង្ហាញពីទិដ្ឋភាពកន្លែងធ្វើការរបស់ខ្លួនរងការខូចខាតនោះ ហើយបានរៀបរាប់ថា «ពេល ដែលគាត់ចូលហ្នឹង គាត់ប្រាប់ក្មេងៗថា គាត់យកឆ្នាំងសាកទូរសព្ទមកឲ្យ Admin BoBo ហើយ BoBo ក៏ឲ្យចូលទៅ គាត់ថាគាត់ចូលបន្ទប់ទឹក គាត់ចូលបន្ទប់ទឹក គាត់ចាក់សោ ហើយក៏វាយកម្ទេចចោល វាយមិនដល់១០ នាទីផងហ្នឹង ឮសូរព្រីព្រុសៗ…»។ ទោះយ៉ាងណា វីដេអូនេះ ត្រូវបានលុ,បចោលបាត់ហើយ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើ, នៅល្ងាចថ្ងៃដដែល អ្នកនាង ផល្លា បានបង្ហោះវីដេអូ ឆាត និងសារឆ្លើយឆ្លង រវាងអេដមីនជីងចក់ជាមួយក្មួយរបស់ខ្លួន ភ្ជាប់ជាមួយសាររៀបរាប់ថា «ព្យាយាមណាស់អោយក្មេងថតរូបផ្ទះខ្ញុំ ក្នុងគោលបំណងអ្វីទៀតហើយidol ចក់ ផ្ទះខ្ញុំមានកាមេរ៉ា មានស,មត្ថកិច្ច ការពារ ពីបំណងអាក្រក់របស់លោក!
មើលដេករកនឹងផែនការ ដឹកនាំ សំដែងអោយអស់មើល! ប្រាប់មហាជនឈប់ឡាយហើយ និយាយតែម្ដងទេ តែមុននឹងឡាយទៀត យីមិនដែលអ្នកណាកំពុងប្ដឹ,ងផ្ដ,ល់ជាមួយលោកហើយចូលក្នុងផ្ទះលោកនៅនឹងស្រួលៗម្ល៉េះ ប្ដឹ,ងទៅផុស ឡាយធ្វើអី ???៕ មើលចេញសារជាតិ ធាតុពិតអោយអស់មើល៕ យកកំពិសស្ទូចយកបង្កង មិនបានដូចចិត្តចេញធាតុពិតមកម៉ង។ ស្មាលា100ជាតិ!»។
ទំនងឆ្លើយតបទៅនឹងការលើកឡើងនេះ ពូចក់ បានបង្ហោះសារទាំងយប់ថា «ដើម្បីលុយសុខចិត្តធ្វើរឿងថោ,កទាបគ្រប់យ៉ាង កុ,ហកមហាជន កុ,ហកស,មត្ថកិច្ច កុ,ហកខ្លួនឯង ជាពិសេសរៀបចំគម្រោងការចា,ប់ប្ដីខ្លួនឯងដាក់គុ,ក។ សុខចិត្តអោយគេជេរមួយប្រទេសក៏មិនឈឺក្បាលហាលថ្ងៃដែរ PL.»។
បន្ថែមលើនេះ បុរសទើបប្រកាសចាក់សោបេះដូង៣៦៥ថ្ងៃរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «ពូសង្ឃឹមថា ច្បាប់នឹងរកយុត្តិធម៌អោយពូ ហើយ ទ្រីង ផល្លា ក៏មិនរួចខ្លួនដែរ។ អ្នកបោ,កប្រាស់ខ្ញុំ មួលបង្កាច់ខ្ញុំ ខ្ញុំនឹងអោយអ្នកឯងសងខ្ញុំនូវការឈឺចាប់នេះលើសនឹង១០០ដងទៀត នៅជាតិនេះ ផល្លា»។
ក្រោយមកនៅព្រឹកថ្ងៃទី៥ ខែកក្កដា ពូចក់ ដាច់ចិត្តទម្លាយឆាតឆ្លើយឆ្លងរឿងភរិយាទារលុយ៣ម៉ឺនដុល្លារ ជាថ្នូរមិនទម្លាយរឿងខ្លួនឆាតទៅស្រី។ បង្ហភ្ជាប់ជាមួយវីដេអូ ជាឆាតឆ្លើយឆ្លងនោះ ពូចក់ ដាក់Captionថា «សារឆ្លើយឆ្លងខ្ញុំនិងផល្លា! ទ្រិង ផល្លា បានកំហែងទារប្រាក់ពីខ្ញុំ30000$(បីម៉ឺនដុល្លារ)ជាថ្នូរទៅនឹងការមិនឡាយប,កអា,ក្រាតខ្ញុំរឿងឆាតទៅស្រី។
ប៉ុន្តែខ្ញុំមិនអោយលុយបីម៉ឺនដុល្លាទៅគាត់ហើយពេលនឹងទ្រិង ផល្លា បានឡាយរឿងនឹងផ្អើលអស់ឋានទាំងបី រឿងនឹងកើតឡើងនៅក្នុងខែ៣។ សូមបងប្អូនជនរួមជាតិស្ដាប់សារឆ្លើយឆ្លងខាងលើដូចតទៅនឹងមែនសម្រុះសម្រួលប្ដីប្រពន្ធហាសបងប្អូន? នេះកំហែងទារប្រាក់ពីប្ដីខ្លួនឯងសុទ្ធសាធណា»៕