កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ លោកជឿន ប៊ុនចក់ ហៅអេដមីន ជីងចក់ ឬពូចក់ បានធ្វើការឡាយបកស្រាយជាលើកដំបូងឆ្លើយតបទៅនឹងអតីតភរិយា ដែលបានធ្វើការចោទប្រកាន់លើលោកកន្លងមកនេះ។
នៅក្នុងការឡាយនោះ អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ បានបដិសេធ ថាមិនបានប្រើហិ,ង្សា លើអ្នកនាងទ្រិញ ផល្លា នោះឡើយ ហើយក៏គ្មានកូនអីជាមួយគ្នានោះដែរ។ ក្នុងនោះ ពូចក់ លើកជាឧទាហរណ៍ ភ្ជាប់ជាមួយចម្ងល់ថា បើសិនជាមានកូនជាមួយគ្នាមែន ហើយថាវា,យរកតែក្បាល ចុះហេតុអ្វីមកប៉ះពាល់ដល់កូនទៅវិញ?
បន្ថែមលើនេះ ពូចក់ បានរៀបរាប់ពីទ្រព្យសម្បត្តិ ដែលខ្លួនបាត់បង់រួមមាន លុយទឹកដោះ ១១ម៉ឺនដុល្លារ, ចិញ្ចៀនរៀបការ ៥ម៉ឺនដុល្លារ, ល.ក់ឡានពីរគ្រឿងប្រហែល១០ម៉ឺនដុល្លារ, លុយធ្វើBA NNP ប្រហែល ១០ម៉ឺនដុល្លារ, ស៊ីដា.ច់លុយទិញផ្ទះរួមគ្នា, ចិញ្ចៀនពេជ្រ,ខ្សែក, នាឡិកាពេជ្រ….សរុបជាទឹកប្រា.ក់ ៥៧ម៉ឺនដុល្លារ និងអីវ៉ាន់ដែលមានតម្លៃជាច្រើនទៀត ប្រមូលទុកទាំងអស់។
ពូចក់ថា រៀបគម្រោ.ងធ្វើស៊ីទ្រព្យសម្បត្តិខ្លួន មិនអស់ចិត្ត ថែមទាំងប្រឌិ.តរឿងក្លែ.ងក្លា.យដើម្បីចាប់ប្តីដាក់គុ..កទៀត។ ជុំវិញរឿងនេះ អ្នកនាង ផល្លា មិនបានតបតវែងឆ្ងាយទេ គ្រាន់តែសម្ដែងការឈឺចាប់ថា «កាពិតនៅតែជាកាពិត ខ្ញុំឈឺចាប់ខ្លាំងណាស់ ធ្វើបាបរាងកាយខ្ញុំអោយបា,ត់បង់កូនក្នុងផ្ទៃហើយមកកម្ទេចកិត្តិយសខ្ញុំទៀត»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះគម្របសៀវភៅក្រមព្រ,ហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អមដោយសាររៀបរាប់ថា «57ម៉ឺនដុល្លារ ម៉េចមិនដាក់អោយគ្រប់60ម៉ឺនម៉ងទៅ នេះងាកមកមើលសៀវភៅនេះបន្ដិចមក ក្រែងមានគំនិត និងប្រាជ្ងាល្អជាងនឹង
កុំដេករកនឹកតែរឿងមិន…………អូសនៅមានអីទៀតហេសដាក់អោយអស់មក ស្រួលសរុបតែម្ដងចប់ មិនដូចលោក ជឿន ប៊ុនចក់មិនចេះចប់សោះ !ហើយមួយទៀតរឿងវេបសាយចក់និយាយ បងប្អូនចាក់បាល់នឹង សងលុយ ឬមិនសងបងប្អូនដោះស្រាយខ្លួនឯងទៅ ខ្ញុំជួយអីមិនបានទេ»។
បន្ថែមលើនេះ ស្ត្រី ដែលអ្នកគាំទ្រមួយចំនួនហៅថា មេត្តាដៃ១០០រូបនេះ បានបង្ហោះរូបថត១សន្លឹក ជាមួយនឹងសារជំរុញឲ្យនារីៗនៅKTVមួយចំនួនប្ដឹ,ងពូចក់។ អ្នកនាងទ្រិញ ផល្លា បានបង្ហោះសារដូច្នេះថា «មានក្មេងៗស្រីគាត់ធ្វើការKTVឆាតមកច្រើន ថា បុគ្គលមួយនឹង ពេលចូលKTVបានចាប់ប,ង្ខំរំ,លោ,ភពួកគាត់ក្នុងបន្ទប់ទឹក ហើយដោះ,ខ្លួនចេញដោយប្រើលុយ ឥឡូវពួកគាត់ចង់ចេញមកប្ដឹ,ង ប្ដឹ,ងទៅអូនៗបងនិងក្រសួងកិច្ចការនារីរង់ចាំជួយពួកអូនជានិច្ច»។
តាមរយៈនេះ មានខំមិនចម្រូងចម្រាសជាច្រើន ក្នុងនោះ មានការលើកឡើងថា «ទៅបបួលស្រីវត្តភ្នំដាក់ពាក្យប្តឹ,ងផងទៅ ពិតជាមិនធម្មតាមែន មាតាដៃ100 ឈ្នះអស់មារស.ត្រូវ, ក្រែងធ្វើការនៅកន្លែង KTV»។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាង ផល្លា សួរវិញថា «ទៅច្រៀង ឬទៅចា,ប់រំ.លោ,ភ»៕